All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងមហាផ្ទៃច្រានចោលការប្រឌិតព័ត៌មានមូលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ

ក្រសួងមហាផ្ទៃច្រានចោលការប្រឌិតព័ត៌មានមូលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការឈ្លានពានរបស់ថៃ(video inside)

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍
ថ្កោលទោសការឈ្លានពានរបស់ថៃ

ឯកឧត្តម គន់ គីម អញ្ជើញចែកអំណោយពលរដ្ឋភៀសសឹក

នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋភៀសសឹកជម្លៀសមកពីព្រំដែនចំនួនជាង៣០០គ្រួសារ និងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនវីរៈកងទ័ពជួរមុខនិងពលរដ្ឋភៀសនៅខេត្តឧត្ដរមានជ័យ

រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៤មុខ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ ស្រុក ស្មើ២៤ឃុំចំនួន១២០៩៤គ្រួសារ ស្មើជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ខេត្ដឧត្ដមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា បម្ដងហើយម្ដងទៀត ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ឯកឧត្តម វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ពរងរបួស

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី បានចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត

កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិអូស្ត្រាលីបាននិយាយថា សៀមជាចោរឈ្លានពានដីខ្មែរមែន

អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិអូស្ត្រាលីម្នាក់ ដែលបានសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាយ៉ាងស៊ីជម្រៅ!!
លោកមិនត្រឹមតែយល់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែលោកថែមទាំងបានសម្តែងការឈឺចាប់ ជំនួសពលរដ្ឋខ្មែរ ដោយប្រើពាក្យធ្ងន់ៗថា«សៀមពិតជាចោរឈ្លានពានទឹកដីខ្មែរមែន»

សូមទស្សនាព័ត៌មានពិស្ដារ៖

មន្តអាគមគោលាក់កូន បានជួយជីវិតលោក ញឹក ប៊ុនឆៃ

លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ បានបង្ហើបប្រាប់ថា ការដែលលោកបានរួចជីវិតពីគ្រោះថ្នាក់រហូតមកនេះគឺដោយសារតែមានមន្តអាគមគោលាក់កូនជួយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្តេចតេជោជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ឆ្លងកាត់ព្រំដែន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ឆ្លងកាត់ព្រំដែន

មន្ត្រីរាជការនិងប្រជាពលរដ្ឋ បន្តយកអំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកជូនវីរៈកងទ័ព

ក្នុងស្មារតី និងទឹកចិត្តអ្នកនៅសមរភូមិក្រោយគាំទ្រជួយដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ, សប្បុរសជន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញ នៅតែបន្តសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃ បន្តវាយប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា នៅតាមព្រំដែនធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។

សូមទស្សនាព័ត៌មានពិស្ដារ៖

វីរកងទ័ពកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួ នាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយរបស់ថៃឡើយ។

សូមទស្សនាព័ត៌មានពិស្ដារ៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខយោធិននិងប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជំងឺនៅភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ, (៣)មន្ទីរពេទ្យព្រះកេតុមាលា និង (៤)មន្ទីរពេទ្យព្រះអង្គឌួង ។

សូមទស្សនាព័ត៌មានពិស្ដារ៖

UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ

UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សាលារៀនសុវណ្ណភូមិនៅគ្រប់ទីតាំងទូទាំងប្រទេសផ្តល់ការសិក្សាដល់សិស្សភៀសសឹក

សាលារៀនសុវណ្ណភូមិនៅគ្រប់ទីតាំងទូទាំងប្រទេសបានផ្តល់ឱកាសដល់សិស្សភៀសសឹកមកពីសាលារៀនសុវណ្ណភូមិដែលស្ថិតនៅក្នុងតំបន់ដែលមានជម្លោះ និងការឈ្លានពានពីយោធាថៃបានបន្តការសិក្សា របស់ខ្លួន ដោយសាលាបានផ្តល់ជូនជាឯកសណ្ឋាន និងសម្ភារសិក្សាដោយឥតគិតថ្លៃផងដែរ។

សូមទស្សនាព័ត៌មានពិស្ដារ៖

តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»

តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»