All posts by មេគង្គ ប៉ុស្តិ៍

ICRC សន្យានឹងជំរុញឱ្យមានការដោះលែងយោធិនកម្ពុជា១៨រូបដែលជាប់ឃុំនៅថៃ

កាកបាទក្រហមអន្តរជាតិ (ICRC) សន្យាថា នឹងជំរុញឱ្យមានការដោះលែងមកវិញ នូវយោធិនកម្ពុជា ១៨រូប ដែលជាប់ឃុំនៅថៃ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ និងអះអាងថា យោធិនកម្ពុជាទាំង ១៨រូប មានសុខភាពល្អ និងបរិភោគអាហារធម្មតា។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៊ី ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ក្នុងអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានចុងខែតុលានេះ(video inside)

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៊ី ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ក្នុងអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានចុងខែតុលានេះ

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/ZpbSMu3rLFE

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់

លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក  និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោសហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយដងស្ទឹងសែនចំណុចអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងចំណុចសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ  ខេត្តកពង់ធំ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U8W9wr-XhWs

កម្មវិធីរត់ប្រណាំងចម្ងាយ 5KM អបអរសាទរទិវាពិភពលោកសង្គ្រោះបឋម២០២៥

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ នេះ បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ«រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AovcuP1-NXQ

មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងគឺមិនទុកឱ្យគាត់រស់នៅក្នុងភាពឯកកោឡើយ

បើមានកាខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងពិធីសំណេះ សំណាលជាមួយមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ តុលាឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0_bqnJYhTn4

ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានប្តេជ្ញាចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាពថា ឯកឧត្តម ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0CnuerXOLow

ការកាប់រុករានដីព្រៃនិងលួចសាងសង់សំណង់នានានៅក្នុងតំបន់ការពារធម្មជាតិ ជាអំពើល្មើសច្បាប់

មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបន្តចុះរុរើសំណង់រនៅទីតាំងបង្ក្រាប ការបោះបង្គោលរបងហ៊ុមព័ទ្ធបំណងកាន់កាប់ដីព្រៃធ្វើកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តតំពង់ស្ពឺ។

សូមទស្សនាព័ត៌មានពិស្ដារ៖

សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ(video inside)

សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/-0DGmi5om4E

រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់នៅក្នុងកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ថា កម្ពុជាប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី(video inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់នៅក្នុងកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ថា កម្ពុជាប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ
ព្រមទាំងបានបញ្ជាក់ថា “កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់កម្ពុជាទេ ប៉ុន្តែទន្ទឹមនឹងនោះ កម្ពុជានឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់កម្ពុជាដោយត្រឹមត្រូវនោះទេ”

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/6x4BOIOLFkQ

បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់វិស័យចំពោះជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរភាគខាងត្បូង-វៀតណាម

ប្រជាជនខ្មែរនៅភាគខាងត្បូង ឬហៅថាខ្មែរក្រោម តែងតែជាចំណែកមិនអាចកាត់ផ្តាច់បាននៃសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិវៀតណាម។ ជាមួយគោលនយោបាយ “គ្រប់ជនជាតិទាំងអស់ស្មើភាព ឯកភាព គោរព និងជួយគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព” បក្ស និងរដ្ឋវៀតណាមបានអនុវត្តគោលនយោបាយវិនិយោគជាច្រើន ដោយកំណត់អាទិភាពលើការបែងចែកធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។

អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាមមានការផ្លាស់ប្ដូរ​ និងរីកចម្រើនឥតឈប់ឈរ។ សមិទ្ធិផលនេះបានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងរដ្ឋវៀតណាម។

ជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់

ប៉ុន្មានឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាម រដ្ឋ និងរដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចខ្មែរ។ ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរជីវភាពរស់នៅ។ កត្តាទាំងនេះ បានរួមចំណែកកែលម្អ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋខ្មែរ លុបបំបាត់គ្រួសារទុរ្ភិក្ស កាត់បន្ថយគ្រួសារក្រីក្រ ចំនួនគ្រួសារ ជីវ ភាពធូរធាបានកើនឡើង។ គោលនយោបាយស្តីពីការថែទាំសុខភាព ការអប់រំ ការអភិរក្ស និងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ក៏ត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពពីគ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋាន រួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។

ជាពិសេសបន្ទាប់ពីរយៈពេលជាង៧ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ១៩ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់លេខាធិការដ្ឋានមជ្ឈឹមបក្ស ស្តីពីការពង្រឹងការងារនៅតំបន់ជនជាតិភាគតិចខ្មែរក្នុងស្ថានភាពថ្មី រហូតមកដល់ពេលនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា អគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពជាដើម ត្រូវបានវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅផ្នែកស្មារតី និងសម្ភារៈរបស់ប្រជាពលរដ្ឋកាន់តែមានភាពស៊ីសង្វាក់គ្នាជានិច្ច។ អត្រាភាពក្រីក្រនៅតំបន់ដីសណ្តរទន្លេមេគង្គ-វៀតណាមត្រូវបានកាត់បន្ថយមកត្រឹម១%។រូបរាងថ្មីនៃតំបន់ជនជាតិដើមភាគតិចខ្មែរ ត្រូវបានរំលេចឡើងបង្កើតចេញនូវក្ដីរំភើប និងពង្រឹងទំនុកចិត្តប្រជាជនលើការដឹកនាំរបស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

ព្រះតេជគុណ តាំង សាវង្ស ព្រះចៅអធិការវត្តបុប្ផារាម (វត្ត កាយាចត  ឃុំ ហ៊ុងហូយ ខេត្ត កាម៉ាវ) បានចែករំលែកថា៖ ការយកចិត្តទុកដាក់ ការថែទាំរបស់គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន មិនត្រឹមតែក្នុងជីវភាពសម្ភារៈប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពខាងស្មារតីរបស់ពលរដ្ឋខ្មែរផងដែរ។ ព្រះតេជគុណ តាំង សាវង្ស បានបញ្ជាក់ថា ក្នុងតួនាទីជាអនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិរបស់ខេត្ត ព្រះអង្គនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ប្រមូលផ្តុំព្រះសង្ឃ និងជនជាតិភាគតិចក្នុងសហគមន៍ អនុវត្តន៍គោលនយោបាយ និងដំណោះស្រាយរបស់បក្ស ច្បាប់ និងគោលនយោបាយរបស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងចលនា និងយុទ្ធនាការនៅតាមមូលដ្ឋាន។ពលរដ្ឋជនរួមជាតិខ្មែរនឹងបន្តរួបរួមជាមួយបណ្ដាជនជាតិនានា ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងស្រុកកំណើតកាម៉ាវ ឱ្យកាន់តែស៊ីវិល័យ និងរីកចម្រើន។

ការផ្លាស់ប្តូរឌីជីថលនៅក្នុងសហគមន៍ជនជាតិខ្មែរ

នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន គឺជានិន្នាការទូទៅនៃសង្គមទាំងមូល សម្រាប់ពលរដ្ឋខ្មែរការផ្លាស់ប្តូរឌីជីថលក៏ត្រូវបានលើកកម្ពស់ផងដែរ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយដើម្បីទៅដល់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅឆ្ងាយពីនិន្នាការនេះ។បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបានអនុវត្តបច្ចេកវិទ្យាក្នុងវិស័យវប្បធម៌ និងអប់រំ ដោយប្តូរពីសោតទស្សន៍ផ្ទាល់ទៅជាសោតទស្សន៍(មិនផ្ទាល់)។ការបង្រៀនដោយប្រើមធ្យោបាយបច្ចេកទេស លើកតម្កើងតម្លៃវប្បធម៌ជនជាតិ ធ្វើឲ្យប្រសើរឡើងបន្តិចម្តងៗនូវខ្លឹមសារ និងកម្មវិធីអប់រំក្នុងតំបន់ជនជាតិខ្មែរ។ វត្តខ្មែរនៅភាគខាងត្បូងវៀតណាមបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា YouTube, Facebook, Zalo, Telegram ជាដើម។ ក្នុងការផ្សព្វផ្សាយលទ្ធិសាសនា ផ្សព្វផ្សាយវប្បធម៌ និងរៀបចំពិធីបុណ្យផ្សេងៗ។ ទន្ទឹមនឹងនោះ ជួយថែរក្សាអភិរក្ស និងលើកតម្កើងប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់សហគមន៍ជនជាតិខ្មែរចេញក្រៅតំបន់ និងទៅកាន់ប្រទេសនានាក្នុងពិភពលោក។

លើសពីនេះ ដំណើរការផ្លាស់ប្តូរឌីជីថលនាពេលថ្មីៗនេះ បានជួយយ៉ាងសកម្មដល់សហគមន៍ខ្មែរក្នុងផលិតកម្មកសិកម្ម និងឧស្សាហកម្ម សិប្បកម្មក្នុងស្រុក ជួយផ្សព្វផ្សាយ និងណែនាំផលិតផលដល់សហគមន៍។ គ្រួសារខ្មែរជាច្រើនមានលទ្ធភាពប្រើប្រាស់កម្មវិធីកសិកម្មឆ្លាតវៃ ចាប់ពីការព្យាករណ៍អាកាសធាតុ ការវិភាគដីធ្លី រហូតដល់ពាណិជ្ជកម្មអេឡិចត្រូនិក។ដោយពឹងលើកត្តានេះ ប្រជាជនអាចស្វែងរកទិន្នផលសម្រាប់ផលិតផលបានយ៉ាងងាយស្រួល បង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម អភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិរបស់ពួកគេ។

ជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បក្ស និងរដ្ឋវៀតណាម។ជីវភាពរស់នៅរបស់ពលរដ្ឋ ខ្មែរនៅវៀតណាមកាន់តែមានការអភិវឌ្ឍន៍។ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ឥតឈប់ឈរ ។ សមិទ្ធិផលនានាក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមនាពេលថ្មីៗនេះ បានបង្កើតនូវទំនុកចិត្តជាវិជ្ជមានក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងការដឹកនាំរបស់បក្ស និងរដ្ឋ។ នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋវៀតណាមចំពោះជនជាតិភាគតិចទូទៅ និងប្រជាជនខ្មែរ ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងជីវភាពគ្រួសាររុងរឿង សន្តិភាព និងសុភមង្គល រួមចំណែកជួយប្រទេសវៀតណាមឈានចូលទៅយុគសម័យថ្មី – យុគសម័យវឌ្ឍនៈ៕

ពលរដ្ឋរងគ្រោះដោយទឹកជំនន់និងបាក់ស្រុតច្រាំងទន្លេ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិ សរុប៥៤គ្រួសារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ve1PL5oWJmU

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារថែទាំផ្លូវខួបក្រាលល្បាយគ្រួស

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យវាយតម្លៃ លើការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលល្បាយ គ្រួសប្រវែង១០.០០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់២០សង់ទីម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន២កន្លែង ស្ថិតនៅក្នុងឃុំកកោះ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VgYGQxtY58Q

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ស្មារតីនៃកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលសួរសុខទុក្ខ និងផ្តល់អំណោ យមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ រស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5CpU5XiLZMQ

ទាហានសៀម បន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះរបស់ថៃបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមិនខ្លាចច្បាប់អន្តរជាតិ ខណៈដែលខ្លួនតែងស្រែកថាចង់បានសន្តិភាព!!

សូមទស្សនាព័ត៌មានពិស្ដារ៖

យោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការយោធភូមិភាគទី៤ កម្ពុជា  នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។

ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖

១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ

២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង

៣.ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុង កិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការប្តេជ្ញាបន្តកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

សូមទស្សនាព័ត៌មានពិស្ដារ៖