ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៨ ខែសីហានេះថា ប្រព័ន្ធឃោសនាអន្តរជាតិ និងអ្នកការទូត បានបង្ហាញសុទិដ្ឋិនិយមចំពោះ ការឯកភាពគ្នារវាងភាគីទាំងពីរកម្ពុជា -ថៃ នៅក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧សីហា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kCpYwgI7yVA
ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហានេះ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៣៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរហួសសរុប ៦៦នាក់ ក្នុងនោះអ្នកស្លាប់មាន២២នាក់ និងរបួស ៤៤នាក់។ នោះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងដដែល បានលម្អិតថា នាថ្ងៃទី១ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស៤នាក់ នៅភ្នំពេញ កំពង់ចាម កោះកុង កំពង់ធំ បាត់ដំបង និងឧត្តរមានជ័យ ថ្ងៃទី២ មានគ្រោះថ្នាក់ ៥ករណី បណ្ដាលឱ្យមនុស្សស្លាប់១នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម និងថ្ងៃទី៣ សីហា មាន ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ចាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4LbRAzGvdQo
ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលកំពែងថ្មបាយក្រៀម នៅជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ កិច្ចការនេះបានចាប់តាំងតែពីខែកុម្ភៈ រហូតដល់ដើមខែសីហា ឆ្នាំ២០២៥។ ការងារជួសជុលកំពែងថ្មបាយក្រៀមជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ ដែលជាគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)នេះ បានបញ្ចប់ជាស្ថាពរហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/m9KNzLEiVpM
កម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ សូន្យភាគរយ (០%) ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជា ពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៨ ខែសីហា។ បើតាមអនុក្រឹត្យដដែល ការអនុវត្តអត្រាពន្ធគយ ០% នេះ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ ហើយនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bJ5KtQiapTw
ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី, នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នក សង្កេតការណ៍អន្តរកាល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុម ការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4fZugRGYmNw
កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបញ្ចប់ទៅដោយជោគជ័យ និងបានឯកភាពគ្នា ១៣ចំណុច សំដៅធ្វើយ៉ាងណាអនុវត្តបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4pGoAbrBWPQ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ជាពិសេសពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tQObZr_xwk
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់គណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mnATmGgwT0A
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gOnLeXLBcgQ
នារសៀលថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តររាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល៩៥នៅក្នុងបរិវេណសាលាខេត្តសៀមរាប និងបានចុះសាកសួរសុខទុក្ខ វីរយុទ្ធជនរងរបួសចំនួន ៣0នាក់ ក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K9mXVt4Zj2w
ម៉ាឡេសុី បានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR) និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)។ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/ZRzHw51VoUs
សហរដ្ឋអាមេរិក បញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងតាមដានឲ្យការអនុវត្តនេះ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/RiNK5ZlGLo4
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរំភើបចំពោះស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាយោធិនទាំង ១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។
សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/hCPzqGlW63Y
រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញនិងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។ ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xgL7qVBqGWw
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d-dVbAXmctM
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍