All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តម លី ធុជ បានជំរុញវិនិយោគិនចិនទាំងអស់ឱ្យពិចារណាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា

ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះក្លឹប President Club ដែលមានទស្សនវិស័យ គោលបំណង គោលដៅ និងវិសាលភាពការងារច្បាស់លាស់ ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ជំរុញវប្បធម៌សុខដុមរមនា និងការរីកចំរើនរបស់ពិភពលោក ក៏ដូចជាសម្របសម្រួលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល ដែលទាំងនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវអត្ថន័យយ៉ាងធំធេងសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ អស់ជាង ៣ទសវត្សរ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6u_cJR1LdHQ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ទីរពេទ្យហ្លួងម៉ែឲ្យបង្កើនវិធីសាស្ត្រនៃការព្យាបាល

រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានមាន ប្រសាសន៍ថា «មន្ទីរពេទ្យ ហ្លួងម៉ែ គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក បន្ថែមថ្មីមួយទៀតទៅនឹងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមាននៅកម្ពុជា ដែលមន្ទីរពេទ្យនេះ កំពុងឈានទៅការបម្រើសេវាគ្រប់ជ្រុងជ្រោយ ជាដំណាក់កាលបន្តបន្ទាប់ ឈរលើប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌។»

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ibixrwCTHes

រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហ ប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ ៦០ នាក់ ដែលរួមមានឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី, ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតចំនួន ១៨នៅក្នុងនិងក្រៅប្រទេស, ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hNn9J7tYR5E

ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត

ថ្លែងក្នុងពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា បានមាន ប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងគោលបំណងរំឭកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាកាលពីជាង ៥៥ឆ្នាំមុន និងការរំឭកការធ្វើពលិកម្មលះបង់អាយុជីវិតផ្ទាល់ខ្លួនរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះអាយុជីវិតប្រជាជន និងរំដោះប្រទេសជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DZuGRv7rOQ4

សាលារាជធានីភ្នំពេញត្រៀមរួចរាល់សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងចតុមុខ

ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នារសៀលថ្ងៃទី១៩ មិថុនានេះនៅសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FYa71Z9F8Bs

ប្រជាពលរដ្ឋក្រីក្រជាង១០០០គ្រួសារ ទទួលបានអំណោយពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋ ទាំងជាង១ពាន់គ្រួសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W6RdoqR84PQ

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា មេបញ្ជាការភូមិភាគ២ ថៃ ឈ្លក់ទឹកមាត់ ដែលប្រើពាក្យសម្តីចង់វាយគ្នាដណ្តើមទឹកដី(Video Inside)

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា មេបញ្ជាការភូមិភាគ២ ថៃ ឈ្លក់ទឹកមាត់ ដែលប្រជាជនសរសើរថាទន់ភ្លន់ ស្លូតបូតណាស់ តែបែរជាប្រើពាក្យសម្តីចង់វាយគ្នាដណ្តើមទឹកដី។

សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/0x6Z_vWnTb4

ចោទសួរទៅភាគីថៃ អ្នកណាជាអ្នកក្រឡេចក្រឡុច

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ចោទសួរទៅភាគីថៃ អ្នកណាជាអ្នកក្រឡេកក្រឡុច ចាប់តាំងពីការជួបចរចាគ្នានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥មក ។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9W4Ys2TymqQ

ថៃបំពាន MoU ឆ្នាំ២០០០ មកលើកម្ពុជា ចំនួន ៦៩៥ករណី រាប់ទាំងការធ្វើផ្លូវ និងល្បាត(Video Inside)

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ថ្លែងបញ្ជាក់ថា បញ្ហាព្រំដែន ថៃបំពាន MoU ឆ្នាំ២០០០ មកលើកម្ពុជា ចំនួន ៦៩៥ករណី រាប់ទាំងការធ្វើផ្លូវ និងល្បាត។
សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/qIexu-hAFuk

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ថ្លែងថា កម្ពុជាមានតែសព្វាវុធការពារប្រទេស(Video Inside)

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ថ្លែងថា កម្ពុជាមានតែសព្វាវុធការពារប្រទេស ប៉ុន្តែមិនមែនបង្កើនសព្វាវុធដើម្បីឈ្លានពានប្រទេសណានោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/z3i4srjfF1Y

បងប្រុសម្នាក់រស់នៅជាប់បន្ទាត់ព្រំដែន បង្ហាញវិដេអូដែលក្រុមទាហានឈុតខ្មៅថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរ

បើទោះបីជាវិដេអូចាស់ក៏ដោយ, បងប្រុសម្នាក់ដែលរស់នៅជាប់បន្ទាត់ព្រំដែនឈ្មោះ វី គឹមវិន (Account Facebook) បានបង្ហាញវិដេអូដែលក្រុមទាហានថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរនាពេលកន្លងមក។
ភ្ជាប់ជាមួយវិដេអូ បងប្រុសបានសរសេរពាក្យពេជន៍យ៉ាងដូច្នេះថា​«ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ដែលរស់នៅជាប់នឹងបន្ទាត់ព្រំដែន ខ្ញុំសូមចូលរួម និងរាជរដ្ឋាភិបាលក្នុងកាការពាបូរណភាពទឹកដីដែលមានសម្ដេចពុកនឹងសម្ដេចបងហ៊ុនម៉ាណែតជាប្រមុខរដ្ឋនិងជាបិតាសន្តិភាព។ (វីដេអូរចាស់ទេសូមបងប្អូនកុំយល់ច្រឡំ)»។
វិដេអូដែលបងប្រុសបានបង្ហោះទទួលបានការកោតសរសើរពីអង់អាចក្លាហាន ដែលជេរដេញទាហានឈុតខ្មៅថៃ ចេញពីទឹកដីរបស់ខ្មែរ ដែលវិដេអូនេះបង្ហាញពីទង្វើឈ្លានពានលើទឹកដីកម្ពុជាសុទ្ធសាធតែម្តង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកបានស្លាប់ក្នុងរបបខ្មែរក្រហម

ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ស្ពឺ ឯកឧត្តម យឹម សុខុម និងអភិ បាលរងខេត្ត លោក ហន ភក្តី បានអញ្ជើញប្រារព្ធពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៨ ទិវា នៃការចងចាំឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/auyqby_kLCY

សម្តេចតេជោ ស្នើបង់ក្លាដែសគាំទ្រកម្ពុជាទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជានិងថៃ

ការលើកឡើងបែបនេះនាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វិមានព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_lbkTHDQME0

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តចំពោះបេសកកម្មផ្សារភ្ជាប់សុខទុក្ខកងទ័ព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យការងារអាទិភាពមួយចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HtzfAw3FHFA

សម្ដេចតេជោ ស្នើម៉ាឡេស៊ីពង្រីកជើងហោះហើរបន្ថែមទៀតមកកាន់កម្ពុជា

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺផ្នែកមួយនៃការជំរុញការងារទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mCks-GdAAjE