ប្លន់​ស្ទីល​ថ្មី ល្បួង​នាំ​នារី​បម្រើ​ក្នុង​ក្លឹប​ខារ៉ាអូខេ​ទៅ​ប្លន់​យក​ទូរស័ព្ទ​ទំនើប និង​គ្រឿងអលង្ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2015 ក+ ក-

​ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវ​បានចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ល្បួង​នារី​ដែល​បម្រើ​ក្នុង​ក្លឹប​ខារ៉ាអូខេ​ឲ្យ​ចេញទៅ​ដើរលេង​ជាមួយ​ខ្លួន​នៅ​ក្លឹប​កម្សាន្ត​ផ្សេងទៀត ប៉ុន្តែ​បែរជា​ដឹកយក​នាង​ទៅ​កន្លែង​ស្ងាត់​ហើយ​ដក​កាំភ្លើង​ផ្ជ​ង់​ប្លន់​យកលុយ ទូរស័ព្ទដៃ​ទំនើប និង​គ្រឿងអលង្ការ​អស់ពី​ខ្លួន​ទៅវិញ​។​

កាលពី​វេលា​ម៉ោង​៣​និង​១០ នាទី​យប់​ទាប់ភ្លឺ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅមុខ​ហាង​សង​ឡែ​សេ  តាម​បណ្តោយ​ផ្លូវ​លេខ ៦៣ កែង​និង​ផ្លូវ​លេខ ២៩៤ ក្នុង​សង្កាត់​បឹង​កេង​កក​១ ខណ្ឌចំការមន សមត្ថកិច្ច​ខណ្ឌ​៧​មករា​ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន​បានធ្វើការ ឃាត់ ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ស្ទីល​ប្លន់​ថ្មី មួយ​តាមរយៈ​ការ​លួង លោម​នារី​ធ្វើការ​ខារ៉ាអូខេ ទៅ​ដើរលេង​កិ្ល​បត​ទៀត ជាមួយ​ខ្លួន ហើយ​ពេល​ជិះ​មកដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​បាន​ដក​កាំភ្លើង​គំរាម​ប្លន់​នាង​យកលុយ​ទូរស័ព្ទ រួមទាំង​គ្រឿងអលង្កា​អស់ពី​ខ្លួន ហើយ​ជនសង្ស័យ​នោះ​ក៏​ផ្លុ​ង​នាង​ចោល ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់    ។​

អំពើ​ប្លន់​ស្ទីល​ថ្មី​នេះ ត្រូវបាន​លាតត្រដាង ក្រោយពី​នារី​រងគ្រោះ​ម្នាក់​បានធ្វើ​ពាក្យបណ្តឹង​ទៅកាន់​សមត្ថកិច្ច ក្រោយពី​ខ្លួន​រងគ្រោះ ដោយ​ត្រូវ​ជនសង្ស័យ​ខាងលើ​លួង លោម​ហៅ​នាង​ឲ្យ​ចេញពី​ក្លឹប​ដែល​នាង​ធ្វើការ ទៅ​ដើរលេង​នៅ​កិ្ល​ប​ផ្សេងទៀត​ជាមួយ​ខ្លួន ហើយ​ពេល​ជិះ​មកដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​បាន​ដក​កាំភ្លើង​គំរាម​ប្លន់​នាង​យកលុយ​ទូរស័ព្ទ រួមទាំង​ប្រមូលយក​គ្រឿងអលង្កា​អស់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ក្បែរ​ស្ពាន​លី​យ៉ុង​ផាត ក្នុង​សង្កាត់​ព្រែ​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

​នារី​រងគ្រោះ​បាន​ព្យាយាម​ចូលមក​ក្រុងភ្នំពេញ​ហើយ​តាមរក​ជនសង្ស័យ​រហូត​មក​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក RC200 ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-7771 របស់​ជនសង្ស័យ ដែល​កំពុង​ផ្ញើរ​នៅ ហាង សងអា​ឡែ​សេ ។​ខ​ណះ​នោះ នាង​ក៏បាន​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​ភ្លាម អោយ​ចុះ​មកដល់​កន្លែងកើតហេតុ ប្រហែលជា​១០​នាទី សមត្ថកិច្ច​ខណ្ឌ​៧​មករា​រួមទាំង សមត្ថកិច្ច​ចំការមន បានធ្វើការ​សហការគ្នា​យ៉ាង​ល្អ  ក៏​ចុះមក​ឡោម​ព​ន្ធ័ ចាប់​ក្របួច​ជនសង្ស័យ​នោះបាន រួមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K59  និង​មួយគ្រឿង​យក​ម៉ូតូ​កាន់​អធិការដ្ឋាន​ខណ្ឌ​៧​មករា​សួរនាំ​ភ្លាមៗ​តែម្តង  ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​នេះ​ឈ្មោះ ចៀន​ថា​រ៉ូ អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត​ករណី​ប្លន់​ខាងលើនេះ​មែន ។  ក្រោយ​កើតហេតុ​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នៅ អធិការដ្ឋាន​ខណ្ឌ​៧​មករា​ដើម្បីអោយ​សមត្ថកិច្ច​ចាត់ចែង​ទៅតាម​ផ្លូវច្បាប់​៕​ដោ​យ៖​រដ្ឋា​sxdzsebbbwsqeaaa
ijuby