All posts by មេគង្គ ប៉ុស្តិ៍

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦

ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អគារអ្នកដំណើរពិសេស VVIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជិតបញ្ចប់ការសាងសង់១០០% នៅដើមខែវិច្ឆិកា

(កណ្តាល)៖ អគារស្ថានីយអ្នកដំណើរពិសេស (VVIP Terminal) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរៀបចំឡើងសម្រាប់ទទួលស្វាគមន៍គណៈប្រតិភូ និងថ្នាក់ដឹកនាំជាន់ខ្ពស់ សម្រេចវឌ្ឍនភាពការសាងសង់បានប្រមាណ ៩៩% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមសប្តាហ៍ទី២ នៃខែវិច្ឆិកា និងត្រៀមបើកដំណើរការជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ។

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជាទើបទាមទារបានមកវិញនូវវត្ថុបុរាណខ្មែរចំនួន ១៨ រូបពីចក្រភពអង់គ្លេស

(ភ្នំពេញ)៖ វត្ថុបុរាណខ្មែរចំនួន ១៨រូប និងបំណែកសិល្បៈសំខាន់ៗ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំណត់អត្តសញ្ញាណថាជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាកាលពីចុងឆ្នាំ២០២៥។

សូមទស្សនាព័ត៌មានពិស្ដារ៖

ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមទស្សនាសេចក្ដីថ្លែងការណ៍៖

រាជរដ្ឋាភិបាលនិងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ

(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១០៧០០គ្រួសារ ក្នុងខេត្តបាត់ដំបង។

សូមទស្សនាព័ត៌មានពិស្ដារ៖

ប្រភពទម្លាយអត្តសញ្ញាណក្រុមដឹកជញ្ជូនឈើខុសច្បាប់ចេញពីចំណុច៣៦ សង្ស័យត្រៀមដឹកឆ្លងដែនទៅក្រៅប្រទេស

(មណ្ឌលគិរី)៖ តាមប្រភពព័ត៌មានបានទម្លាយអត្តសញ្ញាណបុគ្គលចំនួន៣នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីចំណុច៣៦ ក្នុងភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្ពោះទៅទម្លាក់នៅក្បែរច្រកព្រំដែនលេខ០៦។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តកំពង់ធំ ចុះសំណេះសំណាលនិងចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសណ្ដាន់ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារខ្វះខាត និងរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨២គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សូមទស្សនាព័ត៌មានពិស្ដារ៖

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនកុះករ។

សូមទស្សនាព័ត៌មានពិស្ដារ៖

ទាហាននិងបុគ្គលិកកាកបាទក្រហមអ៊ីតាលី៤នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅBosnia

ឧទ្ធម្ភាគចក្រយោធាប្រភេទCH-47 Chinook មួយគ្រឿងរបស់កងកម្លាំងរក្សាសន្តិភាពសហភាពអឺរ៉ុប(EUFOR)បានធ្លាក់អំឡុងកំពុងធ្វើសមយុទ្ធហ្វឹកហ្វឺននៅក្បែរតំបន់ Goriceភាគខាងជើងប្រទេសBosniaដែលបានបណ្តាលឱ្យជនជាតិអ៊ីតាលីចំនួន៤នាក់បាត់បង់ជីវិតនិង១១នាក់ផ្សេងទៀតរងរបួស  ។

រដ្ឋអាជ្ញាទាមទារឱ្យតុលាការកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូង

រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង បានទាមទារឲ្យមានការផ្ដន្ទាទោសប្រហារជីវិតលើអតីតប្រធានាធិបតី លោក យូន សុកយ៉ុល មុនពេលមានសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ លើសំណុំរឿងឧក្រិដ្ឋក្បត់ជាតិ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីខែធ្នូ ឆ្នាំ២០២៤  ។

បក្សសម្ព័ន្ធរបស់លោកណេតាន់យ៉ាហ៊ូនាំមុខគេប៉ុន្តែមិនទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេ

លទ្ធផលចុងក្រោយនៃការបោះឆ្នោតសកលនៅអ៊ីស្រាអែលដែលត្រូវបានប្រកាសនាថ្ងៃសុក្រ ទី៣០ ខែសីហានេះ បានបង្ហាញថា ក្រុមនយោបាយរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ទទួលបានសំឡេងនាំមុខក្រុមបក្សប្រឆាំង ប៉ុន្តែនៅតែខ្វះអាសនៈយ៉ាងច្រើន ដើម្បីទទួលបានសំឡេងភាគច្រើនក្នុងសភា  ។ ស្ថានភាពនេះ អាចនាំឱ្យមានការចរចាបង្កើតរដ្ឋាភិបាលចម្រុះដ៏ស្មុគស្មាញ ឬអាចឈានទៅរកការរៀបចំការបោះឆ្នោតជាថ្មី  ។



ហ្វូងដំរីព្រៃ៦ក្បាល កំពុងស៊ីបំផ្លាញស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ហ្វូងដំរីព្រៃ៦ក្បាលដែលពលរដ្ឋបានប្រទះឃើញកាលពីសប្ដាហ៍មុននៅស្រុកត្បែងមានជ័យនោះឥឡូវវាបានធ្វើដំណើរមកដល់ចំណុចត្រពាំងច្រឹក នៅខាងត្បូងភូមិគងយងប្រមាណ២គីឡូម៉ែត្រ ក្នុងឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពួកវាកំពុងស៊ីបំផ្លាញស្រូវរបស់ប្រជាពលរដ្ឋនៅចំណុចនេះ ៕ (ប្រភពពីអាជ្ញាធរស្រុកជាំក្សាន្ត)

ហ្វូងដំរីព្រៃ៦ក្បាលកំពុងស៊ីបំផ្លាញស្រូវប្រជាពលរដ្ឋនៅស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ហ្វូងដំរីព្រៃ៦ក្បាលដែលពលរដ្ឋបានប្រទះឃើញកាលពីសប្ដាហ៍មុននៅស្រុកត្បែងមានជ័យនោះឥឡូវវាបានធ្វើដំណើរមកដល់ចំណុចត្រពាំងច្រឹក នៅខាងត្បូងភូមិគងយងប្រមាណ២គីឡូម៉ែត្រ ក្នុងឃុំ យាង ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ  ពួកវាកំពុងស៊ីបំផ្លាញស្រូវរបស់ប្រជាពលរដ្ឋនៅចំណុចនេះ ៕ (ប្រភពពីអាជ្ញាធរស្រុកជាំក្សាន្ត។



ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦

បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។