(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងមហោឡារិក នៅសាលប្រជុំមិត្តភាព សាលាខេត្តមណ្ឌលគិរី។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទប្រចាំគោលដៅឆ្នុកទ្រូ ចំនួន ១៨នាក់ ក្រោមការដឹកនាំផ្ទាល់របស់ លោក វរសេនីយឯក ប៊ី រស្មីចន្នី បានចុះត្រួតពិនិត្យសកម្មភាពដឹកជញ្ជូនផលលៀស និងធ្វើការបង្ក្រាបជាច្រើនតោន ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០គ្រួសារ មកពី១៥ឃុំ ដែលរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកកំពង់សៀម។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ ក្រោយពីបញ្ចប់បេសកកម្មចុះសិក្សាស្រាវជ្រាវរយៈពេលពីរថ្ងៃ (ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៦) នៅតាមបណ្តាខេត្តព្រំដែនចំនួនបី រួមមាន ខេត្តព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានរកឃើញថា បញ្ហាការនាំចូលសត្វ និងសាច់សត្វខុសច្បាប់តាមបន្ទាត់ព្រំដែន កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ដែលធ្វើឱ្យតម្លៃលក់នៅលើទីផ្សារធ្លាក់ចុះស្ទើរពាក់កណ្តាល។
សូមទស្សនាព័ត៌មានពិស្ដារ៖
ភ្លើងសង្គ្រាមដ៏ធំនៅអឺរ៉ុប ដែលឈានចូលដល់ឆ្នាំទី៥ហាក់រកឃើញពន្លឺសន្តិភាពសារជាថ្មី ខណៈដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសថា នឹងមានការរៀបចំជំនួបមួយរវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះរវាងគូសត្រូវទាំងពីរ ។មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ក្រោយវិលត្រឡប់មកពីរដ្ឋតិចសាស់ ជាទីដែលលោកបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់
កណ្តាលអាណត្តិចំនួនពីរលើកថា រដ្ឋបាលរបស់លោកកំពុងធ្វើឱ្យមានវឌ្ឍនភាពយ៉ាងខ្លាំងលើបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។
គ្រោះអគ្គីភ័យដ៏ធំមួយបានឆាបឆេះភូមិ Guryong ដែលជាភូមិតាំងទីលំនៅមិនរៀបរយចុងក្រោយបង្អស់ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ។អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅតាំងពីម៉ោង៣និង៥០នាទីរសៀល ហើយក្រុមពន្លត់អគ្គីភ័យបានចំណាយពេលជិត១៣ម៉ោង រហូតដល់ទៀបភ្លឺថ្ងៃពុធ ទើបអាចគ្រប់គ្រង និងពន្លត់ភ្លើងបានទាំងស្រុង ។
ប្រទេសអេស្ប៉ាញចាប់ផ្តើមកាន់ទុក្ខរយៈពេល៣ថ្ងៃ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលានេះ បន្ទាប់ពីការបុកគ្នានៃរថភ្លើងល្បឿនលឿនលើកទី២ក្នុងឆ្នាំនេះ ដែលបានបណ្ដាលឱ្យមនុស្ស ៦៨នាក់ស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលសាច់ញាតិកំពុងស្វែងរកព័ត៌មានអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដោយអស់សង្ឃឹម ។
សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុកទាំង៩ និងមន្ត្រីរាជការ ជាច្រើនកុះករ ពិធីនេះដែរប្រារធ្វើនៅសាល វ៉ី សំណាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
សូមទស្សនាព័ត៌មានពិស្ដារ៖
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍តំបន់ភូមិភាគភាគឦសាន ឆ្នាំ២០២៦-២០៣៥» ព្រមទាំងប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២៦-២០៣០»។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» ដែលរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាង ២០០នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នៅរាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖
កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីរាប់រយនាក់ ត្រូវបានដាក់ពង្រាយ នៅថ្ងៃពុធ ទី២៨ ខែតុលា ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការតវ៉ារបស់សិស្ស-និស្សិតប្រឆាំងនឹងគោលនយោ បាយមួយចំនួនរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ក៏ដូចជាការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ របស់រដ្ឋាភិបាល។ និស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ីបានលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើបាតុកម្មនៅតាមទីតាំងមួយចំនួន ក្នុងរដ្ឋធានីហ្សាការតា។
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍