• ដំណឹង​ជ្រើស​រើស​បុគ្គលិក

    មេគង្គប៉ុស្តិ៍​ ត្រូវ​ការ​ជ្រើស​រើសអ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន ប្រចាំ​ការ​តាមបណ្តា​ខេត្ត​ក្រុងទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា។ ការិយាល័យនិពន្ធ៖ .................
  • MPNews 08:12:18 AM ថ្ងៃ សៅរ៏ ទី 07 ខែ មីនា ឆ្នាំ 2026 Email: mekongpostnews@gmail.com , H/P: 012 93 22 88
  • *បើលោកអ្នកចង់ផ្សាយពាណិជ្ជកម្មជាមួយសារព័ត៌មានមេគង្គបុស្ដិ៍ សូមទាក់ទងមកយើងខ្ញុំតាមលេខទូរស័ព្ទ 010 27 77 55 / 097 888 48 22 / 012 93 22 88។ សូមអរគុណ**

  • រដ្ឋសភាកម្ពុជា-បារំាង ពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅបន្ថែមទៀត
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋទាំងសងខាង។ ជាមួយគ្នានេះ ភាគីទំាងពីរបានវាយតម្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋមន្ត្រីមហាផ្ទៃ រំលេចពីសារសំខាន់នៃតួអង្គស្រ្តីនៅគ្រប់វិស័យការងាររបស់បុរស!
  • ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យជូនកាកបាទក្រហមកម្ពុជា
  • ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បុរសគ្រប់រូបត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ
  • ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ បុរសគ្រប់រូប កុំគោរពនិងលើកកំពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារនិងបានប្តូជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។ ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវនិងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវនៅសាលារាជធានីភ្នំពេញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយសារាចរលេខ០១នៅខេត្តរតនគិរី
  • ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីកិច្ចផ្សព្វផ្សាយសារាចរលេខ០១ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដែលបានរៀបចំធ្វើឡើងនៅវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ការបញ្ចេញនូវសារធាតុពុលផ្សេងៗពី ការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការបង្កើតរោងចក្រ ឧស្សាហកម្ម ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។ល។ និងជាពិសេសការឆេះ និងការដុតព្រៃ ដុតសំរាម និងសំណល់ប្លាស្ទិក បានបង្កឱ្យមានការបំពុលបរិយាកាស និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពេញ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជិត១០០ករណី ទូទាំងប្រទេស
  • ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងបរិស្ថានចាត់វិធានក្រុមហ៊ុន Remstex Fashion Co., Ltd. នៅខេត្តតាកែវ
  • នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់នៃក្រុងដូនកែវ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Remstex Fashion Co., Ltd. ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបង្កបញ្ហាផ្សែងពីឡចំហាយ ប៉ះពាល់ដល់ការរស់នៅ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹក៣ពាន់គ្រួសារ
  • គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ មានប្រជាជនភៀសសឹក ជាង១ម៉ឺន ៥ពាន់គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ហើយកំពុងបន្តស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិនិងក្នុងមណ្ឌលសុវត្ថិភាព ដែលរៀបចំជូនដោយអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាខេត្តនានា ក្នុងនោះ ខេត្តបន្ទាយមានជ័យក៍នៅមានប្រជាជនភៀសសឹកចំនួន៣១៣៦គ្រួសារកំពុងបន្តស្នាក់ជាមួយសាច់ញាតិនិងមណ្ឌលសុវត្ថិភាពចំនួន៦ ដែលរៀបចំជូនដោយ រាជរដ្ឋាភិបាល និងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក» អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
  • កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក»អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងឯកឧត្ដមពេញ ធារម្យ អភិបាលរង តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យគុណភាពបរិស្ថាននៅរោងចក្រផលិតកាបូបមួយនៅខេត្តកណ្ដាល
  • ក្រោយពីទទួលបានព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅវេលាម៉ោង ៨:០០នាទីយប់ ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងករណីមានកម្មករចំនួន១៩នាក់ មានអាការ:អស់កម្លាំងទន់ដៃ ទន់ជើង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទឹកដី​របស់​កម្ពុជា​ គឺជា​បេះ​ដូង​របស់​ជាតិ ដែល​មិនអាច​រង​ការ​រំលោភ​បំពាន​បាន​ឡើយ
  • ទឹកដី​របស់​កម្ពុជា​ គឺជា​បេះ​ដូង​របស់​ជាតិ ដែល​មិនអាច​រង​ការ​រំលោភ​បំពាន​បាន​ឡើយ។ សូមទស្សនាវីដេអូខាងក្រោម៖

  • ស្ត្រីពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ លើគន្លងផ្លូវគតិបណ្ឌិត
  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល បានមានប្រសាសន៍ថា «ស្ត្រីពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់រីកចម្រើនជាមួយប្រាជ្ញា និងបទពិសោធន៍លើគន្លងផ្លូវគតិបណ្ឌិត»។ ការបញ្ជាក់នេះធ្វើឡើងឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា
  • នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមឡើយ
  • ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រូបមន្ត «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ប្រែក្លាយកោះនរា ក្លាយទៅជាកន្លែងទេសចរណ៍
  • នេះជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដោយប្រើប្រាស់ទុនវិនិយោគក្នុងស្រុក តាមរយៈការយកថវិកា ឬធនធានដែលមានស្រាប់នៅក្នុងតំបន់ណាមួយមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះវិញ ដើម្បីធានានិរន្តរភាព សុវត្ថិភាពសេដ្ឋកិច្ច និងជៀសវាងការពឹងផ្អែកខ្លាំងលើទុនបរទេស៕ សូមទស្សនាបទយកការណ៍៖

  • អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ការរបស់កម្ពុជា
  • លោកជំទាវ Vladanka Andreeva អ្នកសម្រប សម្រួលអង្គការសហប្រជា ជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការបញ្ជាក់ នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោ បញ្ជាក់ថាកម្ពុជាមានសុវត្ថិភាពពេញលេញសម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី
  • សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំផ្ញើ ទៅបណ្តាមេដឹកនាំនៅលើពិភពលោក ដែលភាគច្រើនមកពីអឺរ៉ុប នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ ប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី(OIF)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កុំភ័យបារម្ភអំពីសុវត្ថិភាព ផ្ទាល់ខ្លួនចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទូតសិង្ហបុរីចប់អាណត្តិ ជឿជាក់ថា ទំនាក់ទំនងកម្ពុជា-សិង្ហបុរីនឹងកាន់តែរីកចម្រើន
  • នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ការគ្រប់គ្រងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាពជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ
  • នៅក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចនៅខេត្តមណ្ឌល គីរី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យគម្រោងកែច្នៃឫស្សីដោយក្រុមហ៊ុន Bambusa Global Ventures (BGV) នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦
  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • ពិធីបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែនិងផ្លូវលំប្រវែង៥គីឡូម៉ែត្រ
  • លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីព្រលែងកូនក្តាមថ្មទៅក្នុងធម្មជាតិដើម្បីជួយពង្រឹងប្រព័ន្ធអេកូស៊ីនិងលើកកម្ពស់ជីវភាពសហគមន៍
  • ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានព្រលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាម ក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរមីន លើកឡើងថាសកម្មភាពមីនមិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយ
  • អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតាមបណ្តោយ ព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹង ស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
  • បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រះមហាក្សត្រនិងព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន
  • ផ្សាយបន្តផ្ទាល់: ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សូមទស្សនាការផ្សាយបន្តផ្ទាល់៖

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញពីសារៈសំខាន់នៃការផ្ដល់អាហារនៅបឋមសិក្សា
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ជប៉ុន ផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារសម្រាប់ទឹកស្អាតនិងសាលារៀននៅជនបទ
  • រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាផ្ដល់ចំនួយឥតសំណងនូវថវិកាចំនួន ៣០៧,៧២០ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីសម្ពោធក្តារខៀនព័ត៌មានកិត្តិយសរបស់ឯកឧត្តម ហ៊ុន ម៉ានី
  • ‎នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស សាលាបឋមសិក្សា អ៊ិ ជិ យិ គិ ត្រពាំងក្តុល និងបឋមសិក្សា ទួលខ្លុង ស្ថិតនៅក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រាជរដ្ឋាភិបាលកម្ពុជាកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់ការងារ
  • រាជរដ្ឋាភិបាលកម្ពុជាកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់ការងារ ដល់យុវជនជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពការងារ និងជំរុញសេដ្ឋកិច្ចជាតិ

  • កម្ពុជា-បារាំង បន្តកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
  • សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញឲ្យកម្ពុជា និងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កំណាត់ផ្លូវនៅតំបន់ជុំវិញផ្សារដើមគរត្រូវបានរៀបចំសណ្តាប់ប្រមាណ៩០%ហើយ
  • កំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងផ្លូវនិងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង មកដល់ ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការ មិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេល ជាង១ខែកន្លងមកនេះតែអ្វីយើងចង់បានគឺត្រូវបន្តធ្វើឱ្យសម្រេចបាន១០០ភាគរយនាពេលខាងមុខ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋសភាកម្ពុជានិងបារំាង ពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅសកម្មបន្ថែមទៀត
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋទាំងសងខាង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាកសិករ
  • លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពរស់នៅ និងការដាំដុះដំណាំតាមចម្ការ រួមមាន៖ ដំឡូង ស្វាយចន្ទី និងដំណាំផ្សេងៗទៀតរបស់ប្រជាកសិករ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិនិត្យជាក់ស្តែង និងសាកសួរពីតម្លៃ ក៏ដូចជាបញ្ហាកង្វល់ផ្សេងៗ ដើម្បីអាជ្ញាធរត្រៀមជួយឱ្យបានទាន់ពេលវេលា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរានិងGIZ បន្តគម្រោងជួសជុលបង្កាន់ដៃនាគរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ
  • អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ កំពុងបន្តគម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ ដោយនៅឆ្នាំថ្មីនេះ គម្រោងបានដំណើរការជួសជុលបង្កាន់ដៃនាគ នៅជ្រុងខាងត្បូង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លិខិតថ្កោលទោសរបស់ក្រសួងបរិស្ថានទាក់ទងនឹងសកម្មភាពទន្ទ្រានដីព្រៃកោងកាង
  • ក្រសួងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដីនិង ទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយ សកម្មភាពនេះជាអំពើខុសច្បាប់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ប្រារព្ធធ្វើក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”
  • ក្រោយពីមានការកែទម្រង់លើការគ្រប់គ្រង ការដឹកជញ្ជូនសំរាម ឃើញថា នៅរាជធានីភ្នំពេញបានកើន ឡើងនូវបរិមាណសំរាមគួរឱ្យកត់សំគាល់ ដោយពីមុន ការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ ៣០០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ ពោលគឺបរិមាណសំរាម បានកើនឡើងរហូតទៅដល់ ៤១០០ តោនក្នុងមួយថ្ងៃ តែទោះបីកើនឡើងបែបនេះក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមដូចមុនទៀតទេ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាជិត២លានរៀលជូនគ្រួសារក្រីក្រនៅស្រុកទឹកផុសនិងស្រុករវៀង
  • ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមមានប្រសាសន៍កាលពីពេលថ្មីនេះកន្លងទៅនេះថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅថ្មីៗដោយ ចាប់ផ្តើមអនុវត្តមុនគេ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀង នៃខេត្តព្រះវិហារលើគ្រួសារគោលដៅចំនួន ៥ ០០០ គ្រួសារដែលជាគ្រួសារក្រីក្រមានបណ្ណសមធម៌។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦
  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃអង្គារ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • កម្លាំងជំនាញជលផលកំពង់ឆ្នាំង ចាប់ជនល្មើសហ៊ុំសម្រាស់នៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌
  • កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំងដឹកនាំដោយ លោក វរៈសេនីយ៍ទោ ម៉ៅ វេរ មេបញ្ជាការរង សហការជាមួយកងកម្លាំងកងពលតូចលេខ 70 ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា កាលពីព្រឹក ថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2026 បានធ្វើការបង្ក្រាបបទល្មើស ហ៊ុសម្រាស់មួយកន្លែងនៅចំណុច ភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាដែលក្រុមជនល្មើសកំពុងធ្វើសកម្មភាពហ៊ុសម្រាស់ចាប់ត្រីដោយខុសច្បាប់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទូតជប៉ុនប្រចាំកម្ពុជា រៀបចំពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន
  • ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីអបអរសាទខួបចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)។ ពិធីនេះរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រមុខការទូតកាណាដា បង្ហាញពីការត្រៀមខ្លួនសម្រាប់ជួយគាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី២០២៦
  • តាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងា ររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Alan Bowman អគ្គនាយក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស កាណាដា ប្រមុខការទូតទាំងពីរបានសម្តែងនូវការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំលើវិស័យការទូត និងបង្ហាញការគាំទ្រចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ខាងមុខ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា
  • នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បានមានប្រសាសន៍ថា ការមកកាន់កម្ពុជា របស់គណៈប្រតិភូ នាពេលនេះ ក្នុងពេលដែលប្រទេសហ្វីលីពីនធ្វើជាប្រធានប្ដូរវេនអាស៊ាន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ផងដែរ ហើយការអញ្ជើញរបស់ឯកឧត្តមលើកនេះ ក៏ជាការពិនិត្យនិងស្វែងយល់ ពីសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្យាយាមរាយការណ៍ជូនទៅឯកឧត្តម ហ្វេឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន ថាតើមានវិធីសាស្ត្រណា ដើម្បីអភិវឌ្ឍន៍ ក៏ដូចជាធ្វើឱ្យបេសកកម្មរបស់ក្រុម AOT កាន់តែមានប្រសិទ្ធភាពជាងមុន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ
  • អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន អញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រតិភូខេត្តមណ្ឌលគិរី ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្តឡឹមដុងនិងខេត្តដាក់ឡាក់
  • ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មណ្ឌលគិរីបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមអបអរសាទរ និងជូនពរចំពោះថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តឡឹមដុង ដឹកនាំដោយឯកឧត្តម ហោ វ៉ាន់ម៉ើយ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងខេត្តដាក់ឡាក់ ដឹកនាំដោយឯកឧត្តម លឿងង្វៀន មិញជៀត សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាគណៈកម្មាធិការគណបក្សខេត្ត នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី៣នាក់ក្រុងប៉ោយប៉ែត
  • កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់ទីតាំងមិនបានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុងគោលដៅវិលត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ហ្វីលីពីនត្រៀមខ្លួនក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
  • នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រកឃើញប្រភេទសត្វកម្រជាច្រើនបង្ហាញវត្តមាននៅឧទ្យានជាតិវីរជ័យ
  • ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតន គិរី ដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុង ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • មន្ត្រីជំនាញជលផលបន្តនីតិវិធីស្រាវជ្រាវរកអ្នកនៅក្រោយខ្នងអំពើយកត្រាក់ទ័រឈូឆាយដីព្រៃលិចទឹក
  • ខេត្តកំពង់ឆ្នាំង ជុំវិញករណីចាប់ត្រាក់ទ័រចំនួន ២ គ្រឿងនិងមនុស្ស២នាក់ដែលបានធ្វើសកម្មភាពជួលឆាយដីព្រៃលិចទឹកនៅតំបន់ ៣ ក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៦ កន្លងទៅនេះ មកដល់ពេលនេះ មន្ត្រីជំនាញបានបង្ហាញ អត្តសញ្ញាណអ្នកទាំង២នោះហើយ ប៉ុន្តែនៅឡើយ តែអ្នកនៅពីក្រោយខ្នងមិនទាន់បានដឹងនៅឡើយទេ គ្រាដែលសមត្ថកិច្ចជំនាញបានអះអាងថានឹងបន្តនីតិវិធីតាមផ្លូវច្បាប់មិន អាចអត់ឱនបានឡើយ  ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • នគរបាលចរាចរណ៍ខេត្ត​បន្ទាយមានជ័យ​ ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍
  • ការយល់ដឹងនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ គឺជា​ កត្តាចម្បង​ នេះគឺជាសារលើកឡើងរបស់​ លោកគីមករា​ ជាប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ ដែលដឹកនាំធ្វើសកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ដែលមាន ការចូលរួម​ ពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​ និងក្រុមយុវជនកាកបាទក្រហមខេត្តពីព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីប្រគល់-ទទួលសម្ភារអនាម័យបរិស្ថានទៅកាន់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
  • នៅរសៀលថ្ងៃចន្ទទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់-ទទួលសម្ភារអនាម័យ បរិស្ថានសម្រាប់ឆ្លើយតបតម្រូវការជនភៀសសឹក ពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ដឹកនាំដោយលោកស្រី ឌ័រសា ណាហ្សេមី សាលមែន (Ms Dorsa Nazemi Salman, Head of Mission) ប្រធានបេសកកម្មប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានអញ្ជើញចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល រួមជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ជាច្រើននាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្រ្តីឧទ្យានុរក្សចុះពិនិត្យនិងបង្រ្កាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធខុសច្បាប់ក្នុងឧទ្យានជាតិគិរីរម្យ
  • ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណី ការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោល បំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីល្មើសនេះប្រព្រឹត្តឡើងដោយអញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញ ជន ល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លាជុំវិញលំនៅដ្ឋាន
  • លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍។ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជន ជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន ប៉ុន្តែឯកឧត្តម ឃួង ស្រេងអភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២នៃក្រសួងការបរទេសកម្ពុជា-អាមេនី
  • រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦៖ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Mnatsakan Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាមេនី បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះ យោបល់នយោបាយលើកទី២ ប្រកបដោយភាពជោគជ័យ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ៖របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីបំភ្លឺព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា
  • សភាពាណិជ្ជកម្មកម្ពុជាមានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា កាលពីថ្មីៗនេះមានគណនីបណ្តាញ សង្គមមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលលើកឡើងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ ដោយមានភាពយល់ច្រឡំថា អត្ថន័យដែលបានលើកឡើងគឺ ជាការសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ឈប់ធ្វើបាប ឬលាងបាប ប៉ុន្តែអត្ថន័យពិតប្រាកដមិនដូច្នេះទេគឺពាក្យ “លាងបាប» ដែល អ្នកឧកញ៉ា គិត ម៉េង លើកឡើងនោះ គឺចង់សំដៅ លើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុល ពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផ្នែកច្បាប់នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ
  • អ្នកជំនាញការជាតិនិងអន្តរជាតិ បានជួបជុំគ្នានៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ភ្នំពេញ នាព្រឹកថ្ចៃទី១០ខែកុម្ភ:ឆ្នាំ២០២៦នេះដើម្បីចូលរួមក្នុងសិក្ខាសាលាស្តីពី “ការពិគ្រោះ យោបល់ផ្នែកច្បាប់ នៃដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ អាវុធមហាប្រល័យ (PWMD-STMI Legal-Regulatory Consultation Workshop)” ដែលបាននិងកំពុងប្រព្រឹត្តទៅ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ
  • អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពុទ្ធបរិស័ទប្រារព្ធខួប៥៦ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរនិងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រារព្ធកម្មវិធីបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមហ៊ុនផលិតដំណាប់ស្វាយមួយ ត្រូវបានរកឃើញមិនគោរពច្បាប់បរិស្ថាន
  • ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក៥ទីតាំង ត្រូវបានរកឃើញបង្កផលប៉ះពាល់បរិស្ថាន
  • បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យនិង បានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល
  • ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជាបានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ ភាគីថៃ។ ក្រសួងមហាផ្ទៃ បានកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយកិច្ចការអាទិភាពដើម្បី ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងស្តារឡើងវិញរាល់ការខូចខាត លើតំបន់ស៊ីវិល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A
  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សូមទស្សនាវីដេអូខាងក្រោម៖

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញក្នុងពិធីដាក់ឱ្យដំណើរការគម្រោងវះកាត់បេះដូងកុមារ
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីដាក់ឲ្យដំណើរការ គម្រោងវះកាត់បេះដូងកុមារ ដោយឥតគិតថ្លៃ ដែលរួមគ្នារវាងគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក នៅក្នុងមន្ទីរពេទ្យកុមារជាតិ ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃ ទី៩ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន
  • នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កសិករគួរដាំដំណាំក្រោយប្រមូលផលស្រូវវស្សារួច
  • ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦
  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣
  • ផ្សាយបន្តផ្ទាល់៖ សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣ កម្ពុជា -វៀតណាម-ឡាវ ។ សូមទស្សនាសន្និសីទសារព័ត៌មាន៖

  • ខ្លឹមសារនៃជំនួបរវាងសម្តេចធិបតីជាមួយនាយករដ្ឋមន្រ្តីវៀតណាម
  • ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន៧មករា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រាជរដ្ឋាភិបាលប្តេជ្ញាសម្អាតរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់
  • ថ្លែងក្នុងពិធីបិទសន្និបាតមុខសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សហរដ្ឋអាមេរិកផ្តល់ជំនួយដល់ CMAC និង NPA សម្រាប់ការបោសសម្អាតសំណល់ជាតិផ្ទុះ
  • សហរដ្ឋអាមេរិកផ្តល់ជំនួយចំនួន ៥លានដុល្លារអាមេរិកសម្រាប់អង្គភាព CMAC និងអង្គការNPA។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ NPA ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រវាងឯកឧត្តម ហេង រតនាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការ NPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ជប៉ុនផ្តល់ជំនួយសម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រនិងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រីនិងតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ
  • រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាចំនួន ៣០១,៩០៤ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ៕ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៃប្រាសាទមេបុណ្យខាងកើត
  • ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើត ដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកជំនាញកំពុងព្យាបាលថ្មពុកផុយនៅបណ្ណាល័យខាងជើងជាន់ទី២ប្រាសាទអង្គរវត្ត
  • អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមអភិរក្សថ្ម នៃនាយក ដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលពង្រឹងថ្មនៅបណ្ណាល័យខាងជើង នៃជាន់ទី២ ប្រាសាទអង្គរវត្ត ខណៈដែលថ្មទាំងនោះមានការពុកផុយ ប្រេះបែក ដោយសារកត្តាធម្មជាតិ និងអាយុ កាល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បរិមាណទឹកខ្វក់ចេញពីរោងចក្រជាង៧ម៉ឺនម៉ែត្រគូបត្រូវបានទប់ស្កាត់
  • សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០ ៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃ និងចំនួន ជាង២លានម៉ែត្រគូប ក្នុងមួយខែ ត្រូវបានទប់ស្កាត់មិនឱ្យមានការប៉ះពាល់ ដល់សុខភាពសាធារណៈនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់ បានចំនួនជាង ២០ លានម៉ែត្រគូប។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ ចេញពីរោងចក្រសហគ្រាសចំនួនជាង ២ ១៩៧ ១២៥ ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ
  • (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម​ នាពេល​បច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈ​ពេលមួយថ្ងៃ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្រសួងបានឱ្យដឹងទៀតថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យឯកឧត្តមអគ្គលេខាធិការបក្ស តូឡឹម ចូលគាល់​ដើម្បី​ធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយស​ជូនលោក​អគ្គ​លេខា​ធិការបក្សនៅព្រះបរមរាជវាំង។ ជាមួយគ្នានេះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យលោក តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅ​ព្រះ​រាជ​ដំណាក់ផងដែរ ។ ឯកឧត្តម អគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។ ឯកឧត្ដម […]

  • អាជ្ញាធរភូមិអ្នកតាហាង ដាក់គម្រោងស្នើសុំលក់ត្រីក្នុងតំបន់អភិរក្សតែសហគមន៍អភិរក្សមេទឹកទំនប់តាសេកមិនព្រម
  • ផ្ទុះវិវាទរវាងអាជ្ញាធរ និងសហគមន៍នេសាទអ្នកតាហាង ទាក់ ទិន និងការប្រជុំស្នើសុំលក់ត្រីក្នុងតំបន់អភិរក្សមេទឹកទំនប់តាសេកដែលមានទីតាំងស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលផលត្រីលក់ យកលុយកសាងទំនប់ ក្លាយជាប្រធានបទក្តៅ និងមានការវែកញែកផ្សេងៗគ្នា ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ
  • បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតនារសៀលថ្ងៃដដែលនេះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងជំនាញគ្រោងស្តារតំបន់មេសំទីតាំងធ្វើរ៉ែមាសអនាធិបតេយ្យ
  • សមត្ថកិច្ចចម្រុះដឹកនាំដោយក្រសួងរ៉ែនិងថាមពល ចុះត្រួតពិនិត្យសិក្សានិងវាយតម្លៃនៅតំបន់មេសំទីតាំការដ្ឋានធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនាដែលជំនាញចុះបង្រ្កាបនាពេលកន្លងទៅ និងគ្រោងស្តារឡើងវិញ ដើម្បីបរិស្ថានស្អាតសុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា កំពុងជួសជុលស្ពានឈើថ្មើរជើងនៅប្រាសាទបេងមាលា
  • នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២ឈ្មោះពែនញ៉ា
  • បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូម ជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមាហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ឈ្មោះ ពែនញ៉ា (Penha) T2602។ ប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះ ទេ។ ព្យុះ ពែនញ៉ា នេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ
  • លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • យល់ដឹងពីបញ្ហាកង្វះជាតិម៉ាញ៉េស្យូម
  • បញ្ហាកង្វះជាតិម៉ាញ៉េស្យូមគឺជាបញ្ហាសុខភាពមួយដែលមនុស្សជាច្រើនមើលរំលង ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយជាង ៣០០ ប្រតិកម្មគីមី រាប់ចាប់ពីការកន្ត្រាក់សាច់ដុំ រហូតដល់ការគ្រប់គ្រងប្រព័ន្ធប្រសាទ។ សូមទស្សនាការបកស្រាយពីបញ្ហានេះ៖

  • អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹក
  • លោក សាយ គឹមឡម ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹកនៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម លោកអភិបាលស្រុកស្ទោង បានធ្វើការណែនាំដូចនេះនៅក្នុងឱកាសដែលលោកនិងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ មកចែកជូនគ្រួសារដែលងាយរងហានិភ័យ និងគ្រួសារជនភៀសសឹកនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រធានរដ្ឋសភាកម្ពុជានិងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធឡើង ស្របតាមចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរយ៉ាងរឹងមាំ ឈ្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោ ទទួលសំណើធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទប្រធានសភានៃអន្តរសភា
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបានអញ្ជើញពិសាអាហារពេលព្រឹក ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសលោកនិងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា
  • នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
  • អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកអគ្គរដ្ឋទូតប្រេស៊ីល ចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា
  • នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គឥដ្ឋលេខ៥ នៅខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង
  • អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៥ នៅកំពែងទី១ នាទិសខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល ត្រូវការសង្គ្រោះជាបន្ទាន់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបអំពីការតវ៉ាយ៉ាងដាច់ អហង្ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងវប្បធម៌ នៃព្រះរាជាណា ចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៖របបខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន
  • វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន សូមទស្សនាព័ត៌មានខាងក្រោម៖

  • ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ
  • ដោយទទួលបានការចង្អុល បង្ហាញ គាំទ្រ និងលើកទឹកចិត្តពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីបើកការដ្ឋានសាងសង់ផ្លូវ DBST ១ខ្សែ ក្នុងស្រុកកំពង់ស្វាយ
  • លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គ(ខ) និងភូមិប្រាសាទ ជាអំណោយសម្ដចមាហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីបើកការដ្ឋានសាងសង់ផ្លូវ DBST ១ខ្សែ ក្នុងស្រុកកំពង់ស្វាយ
  • លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គ(ខ) និងភូមិប្រាសាទ ជាអំណោយសម្ដចមាហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ
  • រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០% រួមមានការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបានរួចរាល់១០០%ផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ភាគីថៃនៅពុំទាន់បានឆ្លើយតបជាផ្លូវការអំពី កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងពុំទាន់ បានឆ្លើយតបជាផ្លូវការទៅនឹងកំណត់ទូតរបស់ភាគីកម្ពុជាចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្តីពីសំណើ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្តែង ដើម្បីបន្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងចន្លោះបង្គោលព្រំដែនលេខ 52-59 ព្រមទាំងការចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា ដោយអនុលោមតាមកំណត់ហេតុកិច្ចប្រជុំ ពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ៖របបខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា
  • គណបក្សប្រជាជនកម្ពុជា មានកិត្តិយសសូមប្រកាសជូនសាធារណជនជ្រាបថា៖នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក

  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • លទ្ធផលកិច្ចប្រជុំកម្រិតភូមិភាគ RBC កម្ពុជា-ថៃ
  • កម្ពុជាថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំកម្រិតភូមិភាគ RBC ដោយសារនៅមានការខ្វែងគំនិតគ្នានៅលើចំណុចមួយចំនួន បន្ទាប់ពីក្រុមលេខានៃកិច្ចប្រជុំនេះបានធ្វើការជាមួយគ្នាអស់រយៈពេល ៣ ថ្ងៃនៅច្រកអន្តរជាតិប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញពីពិធីបុណ្យ និងទំនៀមទម្លាប់នៅសហគមន៍កំពង់ភ្លុក
  • ក្រុមអ្នកស្រាវជ្រាវនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំបទបង្ហាញចែករំលែកពីលទ្ធផលស្រាវជ្រាវអំពីប្រព័ន្ធជំនឿរបស់សហគមន៍នៅជាប់បឹងទន្លេសាប ករណីសិក្សានៅកំពង់ភ្លុក ដែលត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េចូលជួបសម្ដែងការគួរសម
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា តវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ
  • កម្ពុជា តវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ស្ដីពី «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្ដីថ្លែងការណ៍៖

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្រានចោលការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលលក់កោះនៅខេត្តព្រះសីហនុនិងខេត្តកំពត ឱ្យក្រុមហ៊ុនឯកជន
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្រានចោលចំពោះការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលបានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីបិទសន្និបាតសុខាភិបាលលើកទី៤៥
  • ថ្លែងក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៥ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តក្រសួងសុខាភិបាល បន្តអនុវត្តកម្មវិធីនយោបាយជាអាទិភាពវិធានគន្លឹះក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សិស្សានុសិស្សប្រមាណ៣០ម៉ឺននាក់ កំពុងទទួលបានការផ្ដល់អាហារពេលព្រឹក តាមរយៈប្រព័ន្ធគាំពារសង្គម
  • ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា គិតត្រឹមដើមឆ្នាំ ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិ សុខស្បៀង ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងបរិស្ថានសម្រេចផ្អាកសកម្មភាពអាជីវកម្មទីតាំងអាជីវកម្មខ្សាច់១កន្លែងបណ្តោះអាសន្ន
  • ទីតាំងអាជីវកម្មខ្សាច់បកមួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថាអាចបង្កហានិភ័យ ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។ ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការងារ និង UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ
  • ការប្តេជ្ញានេះធ្វើឡើងក្នុងឱកាសឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦។ ជំនួបនេះក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមប្រឹក្សាសន្តិភាព ស្វាគមន៍ចំពោះប្រទេសកម្ពុជាជាសមាជិកស្ថាបនិកនៃ Board of peace
  • ក្រុមប្រឹក្សាសន្តិភាព ស្វាគមន៍ចំពោះប្រទេសកម្ពុជាជាសមាជិកស្ថាបនិកនៃអង្គការអន្តរជាតិ ដែលកំពុងមានភាពរីកចម្រើនទៅមុខ។ នេះបើយោងតាមគណនី Board of peace នៃបណ្តាញសង្គម X។ ក្រុមប្រឹក្សាសន្តិភាព គឺជាគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗកន្លងទៅនេះ ដែលជាគំនិតផ្ដួចផ្ដើមមួយចង់ឱ្យពិភពលោកមានសន្តិភាពពិតប្រាកដ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៦
  • ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • កសិករដាំដំឡូងមីនៅខេត្តមណ្ឌលគិរីឆ្នាំនេះត្រូវប៉ាន់
  • ដំឡូងមីក្នុងដើមឆ្នាំ ២០២៦ទាំងក្រៀមទាំងស្រស់មានតម្លៃខ្ពស់ជាងឆ្នាំមុន បើធៀបនឹងរយៈពេលនៃការប្រមូលផលដើមរដូវដូចគ្នា នេះបើតាមការបញ្ជាក់ពីក្រុមឈ្មួញកណ្ដាល ដែលប្រមូលទិញដំឡូងមីយកទៅលក់បន្តនូវប្រទេសវៀតណាម ដែលមានទីតាំង នៅភូមិអូររណាឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរមីននិងNPA ចុះអនុស្សារណៈស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន
  • ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុ ប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃអង្គារនេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា (NPA) ។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីចុះអប់រំផ្សព្វផ្សាយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
  • នៅថ្ងៃថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពីវិធានការការពារជំងឺមិនឆ្លង និងសហគមន៍មានភាពធននិងអាកាសធាតុ ព្រមទាំងសុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក លោកស្រី មន្ត្រីក្រុមប្រតិបត្តសាខា មន្ត្រីអនុសាខា ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន១.៤៦០ នាក់ ស្រីចំនួន៤៩០ នាក់ នៅក្នុងវិទ្យាល័យកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែឆ្លងកាត់២ភូមិក្នុងឃុំក្រវ៉ា
  • ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៨០២ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២ កន្លែង ឆ្លងកាត់ភូមិរូង ទៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសស្តីពីដំណើរការផ្លូវច្បាប់ទៅលើលោក ចេន ហ្ស៊ី
  • អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺឆ្លើយតបទៅនឹង ការសាកសួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងដំណើរការផ្លូវច្បាប់និងការបណ្តេញលោក ចេន ហ្ស៊ី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
  • ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួន នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

  • សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះតួនាទីទូតឥណ្ឌូណេស៊ីក្នុងការពូនជ្រុំទំនាក់ទំនងឱ្យរីកចម្រើន
  • នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនសិស្សានុសិស្សរបស់ TYDA ក្នុងសាលាបឋមសិស្សាតាំងក្រសាំង
  • សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មកពីសាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.»។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការងារលើកទឹកចិត្តអតីតពលករនិងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក
  • សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមសេចក្ដីថ្លែងការណ៍ ៖

  • ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយអំបិលនិងក្រូចឆ្មារ
  • ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយអំបិល និងក្រូចឆ្មារ គឺជាវិធីថែទាំសុខភាពតាមបែបធម្មជាតិដ៏ពេញនិយមមួយ។ ភេសជ្ជៈនេះផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង ប្រសិនបើប្រើប្រាស់ក្នុងកម្រិតសមស្រប។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • អាជ្ញាធរចម្រុះខេត្តមណ្ឌលគីរី ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយក្នុងក្រុងសែនមនោរម្យ
  • ខេត្តមណ្ឌលគីរី៖ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីព្រៃឈើ កម្លាំងចម្រុះខេត្តមណ្ឌលគីរី បានចុះបង្ក្រាបទីតាំងសន្និធិផល-អនុផលព្រៃឈើដោយគ្មានការអនុញ្ញាតមួយកន្លែង នាពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​​​​ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦
  • ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • ពិធីផ្សព្វផ្សាយសារចរជំរុញសកម្មភាពដើម្បីភាពស្អាតទប់ស្កាត់ការបំពុលខ្យល់សាធារណៈ
  • ដើម្បីគុណភាពខ្យល់ស្អាត និងចូលរួមជំរុញសកម្មភាពដើម្បីបរិស្ថានល្អ ក្រសួងបរិស្ថានបានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសូត្រមន្តក្រុងពាលីឡើងអគារព្រឹទ្ធសភាថ្មី
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះបានអញ្ជើញសូត្រមន្ត ក្រុងពាលី ចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារថ្មី ព្រឹទ្ធសភាកម្ពុជា ដែលទើបសាងសង់ រួចរាល់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប៉មឥដ្ឋលេខ១០និងកម្រាលថ្មបាយក្រៀមជ្រុងនិរតីនៃរួតទី១ប្រាសាទប្រែរូប
  • លោក សូរ ប៉ោត បុរាណវិទូ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួនពាក់ព័ន្ធទៅដល់រចនាសម្ពន្ធនៃប្រាសាទប្រែរូប ទើបអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូងនិងភូមាពាក់ព័ន្ធនឹងការឆបោកអនឡាញ
  • ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូង ចំនួន៧៣នាក់ និងភូមាចំនួន ១៣៦នាក់ ចេញពីប្រទេស ដើម្បីឱ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សប្ដាហ៍ទី៣ដើមឆ្នាំនេះនគរបាលឃាត់ខ្លួនក្មេងទំនើងនិងជនងប់ល្បែងជាង៩០នាក់ទៀត
  • ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើង២១ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៦ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តកំពង់ធំ
  • រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្លាំងជំនាញចម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប
  • លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ បានចូលរួមជាមួយកម្លាំងបញ្ជារស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរៀល ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦
  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រមុខក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់បង្ក្រាបបទល្មើសនិងរឹតបន្តឹងច្បាប់ចរាចរណ៍
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្កេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជានិងសហគមន៍អន្តរជាតិ អំពាវនាវអ្នកអភិវឌ្ឍន៍វិស័យសំណង់គិតគូរដាក់ប្លង់អគារមានលំហខ្យល់ចេញចូល
  • រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ កំពុងជំរុញនូវការដាក់បញ្ជូនគោលនយោបាយ និងគោលការណ៍ណែនាំ ទៅដល់ការអភិវឌ្ឍវិស័យសំណង់ ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ មកពីការប្រើប្រាស់ថាមពលអគ្គិសនី និងការដាក់សម្ពាធផ្សេងៗទៀត ដែលធ្វើឱ្យមានការឡើងកម្ដៅនៅលើភពផែនដី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃជាង៦២ម៉ឺននាក់ទទួលបានការងារ
  • គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរកងទ័ពនិងវីរនគរបាលជាតិពលី
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី
  • បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលចំពោះការផ្សព្វផ្សាយថា ទាហានសៀមចូលកាន់កាប់ស្ពានមេទឹកហើយ
  • រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលចំពោះការផ្សព្វផ្សាយថា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសនិងពុលផ្សែងក្នុងសមរភូមិ
  • ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជីវករលក់ដូរតាមដងផ្លូវនៅផ្សារដើមគចាស់នឹងទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រើននៅផ្សារដើមគថ្មី
  • ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មីទេ អ្វីដែលជាគោលការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករ លក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​​​​ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • ការអភិវឌ្ឍរាជធានីភ្នំពេញសម័យតេជោធិបតី
  • ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល​កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំ​ផុតរបស់ សម្តេចមហាបវរធិបតី បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន។

  • សេចក្ដីជូនដំណឹងស្តីពីការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា
  • ក្រសួងបរិស្ថាន បានជូនដំណឹងស្តីពីការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា និងសំណូមពរឱ្យសាធារណជនតាមដានព័ត៌មានអំពីគុណភាពខ្យល់ប្រចាំថ្ងៃ នៅលើបណ្តាញផ្សព្វផ្សាយ ដើម្បីមានវិធានការការពារ នៅពេលមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង នៅក្នុងមូលដ្ឋាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត៨០នាក់បញ្ជូនទៅតុលាការ
  • ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្ស៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១ឈ្មោះណូកាន
  • បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច បានវិវត្តទៅជាព្យុះទី១ឈ្មោះ ណូកាន (Nokaen) T2601។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹង ស្តីពីការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ
  • ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបាន ជ្រាបថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែល កាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ

  • ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
  • ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

  • ប្រជាជនភៀសសឹកប្រមាណ៣០ម៉ឺននាក់ទទួលបានការអប់រំពីគ្រោះថ្នាក់ដោយគ្រឿងផ្ទុះ
  • ក្រោយមានការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីចុះលើអនុស្សរណៈរវាងក្រសួងបរិស្ថាននិងក្រុមហ៊ុន MIZUDA GROUP
  • ក្រសួងបរិស្ថាន បានចុះលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន MIZUDA GROUP លើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន សម្រាប់ផែនការរយៈពេល១០ឆ្នាំ ដែលបន្តចាប់អនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋសភា បន្តសម័យប្រជុំលើកទី៥
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្រាប់បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការបរទេស តវ៉ាការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរខេត្តមណ្ឌលគិរីជំរុញឲ្យកសិករ ដាំដុះដំណាំដែលសមស្របតាមទីផ្សារ
  • អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ជំរុញដល់កសិករ ដាំដុះប្រភេទដំណាំ ដែលសមស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ចៀសវាងការនាំចូលពីក្រៅប្រទេស សូមទស្សនាព័ត៌មានពិស្ដារ៖

  • តំបន់ណាដែលអាជា្ញធរមូលដ្ឋាននិងរដ្ឋបាលខេត្តធានាសុវត្ថិភាពទើបក្រុមការងារចុះវាយតម្លៃដើម្បីឈានទៅស្តារឡើងវិញ
  • ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ច បានថ្លែងថា កន្លែងណាដែលអាជា្ញធរមូលដ្ឋាន និងរដ្ឋបាលខេត្ត កំណត់ថា ជាតំបន់មានសុវត្ថិភាពដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅវិញបាន ទើបក្រុមការងារចុះវាយតម្លៃ ដើម្បីឈានទៅធ្វើការស្តារឡើងវិញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អង្គការមូលនិធិប្រាសាទពិភពលោកបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង
  • អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ៖របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥%
  • គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គម្រោងនេះ ជាទីពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយ ក្រុមការងារគម្រោង ក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាលបានរួមគ្នាឱ្យលេចចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាពជារួមប្រមាណ ១៥,៥០%ហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចធិបតី អំពាវនាវឲ្យជនរួមជាតិសាមគ្គីការពារអធិបតេយ្យភាពនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញ
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយជូនចំពោះបងប្អូនជនរួមជាតិ ដោយអំពាវនាវឲ្យខ្មែរគ្រប់រូបរួបរួមសាមគ្គីភាព និងឯកភាពជាតិ ដើម្បីឆ្លើយតបនឹងស្ថានការណ៍លំបាកដែលប្រទេសជាតិកំពុងប្រឈមមុខ ពិសេសក្នុងបរិបទនៃសង្គ្រាមឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
  • សេចក្តីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញសមត្ថកិច្ចជំនាញវែកមុខសញ្ញាជនល្មើស លួចកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋ
  • ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជម្រុញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយ
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាពដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា-ជប៉ុន ប្រកាសដាក់ឱ្យដំណើរការក្រុមសហបង្កើតធុរកិច្ច
  • ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសដាក់ឲ្យដំណើការជាផ្លូវការ នូវក្រុមសហបង្កើតធុរកិច្ច ហៅកាត់ថា BCTដើម្បីរួមបញ្ចូលនូវគំនិតល្អៗ ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែម ដោយក្រុមហ៊ុនជប៉ុននៅកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • តំណាងសម្តេចប្រធានរដ្ឋសភា នាំយកអំណោយជូនវីរៈកងទ័ពជួរមុខនិងជនភៀសសឹក
  • លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី ៩រដ្ឋសភា និងឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប រួមជាមួយឯកឧត្តម លោកជំទាវលេខាធិការ សមាជិក សមាជិកាគណៈកម្មការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រធានរដ្ឋសភា និងគណៈកម្មការទី៩ ព្រមទាំងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ដើម្បីប្រគល់ជូនវីរៈកងទ័ពជួរមុខ ពលរដ្ឋភៀសសឹកក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាមេរិក បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានស្តីពីការកសាងរូបសំណាកព្រះពោធិសត្វលោកេស្វរៈរង្វង់មូលខេត្តឧត្តរមានជ័យ
  • បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឃើញថាមានបុគ្គល និង សាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូប ព្រះពុទ្ធមកធ្លាក់ដាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញ្ញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាដើម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ
  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ អំពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ៖របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦
  • ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • ពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកនៅឃុំក្រោលគោ
  • លោក ភោគវណ្ណ ថន មេឃុំក្រោលគោស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើក កាដ្ឋាន គម្រោងជួសជុលផ្លូវដីក្រាលថ្ម បំបែកប្រវែង៧,០៥០គីឡូម៉ែត្រ ទទឹងផ្លូវដី៦ម៉ែត្រ ទទឹងក្រាលថ្មបំបែក៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដាំស្មៅតាមជើងទេសងខាង០,៥ម៉ែត្រ និងដាក់លូកាត់ផ្លូវមុខកាត់០,៦០ម៉ែត្រ ចំនួន ៨កន្លែង (៧កន្លែងប្រវែង៧ម៉ែត្រ និង១កន្លែងប្រវែង៩ម៉ែត្រ) និងធ្វើស្លាកសញ្ញាគម្រោង គម្រោងមានតម្លៃកិច្ចសន្យា និងថវិកាមូលនិធិរដ្ឋបាលឃុំ ព្រមទាំងថវិការទុន ចូលរួមពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កាកបាទក្រហមកម្ពុជា នាំយកកញ្ចប់ឃីតសម្រាប់ស្រ្តីនៅក្នុងមណ្ឌលជនភៀសសឹកចុងកាល់
  • លោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងប្រតិភូអមដំណើរកក្រក មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងយកកញ្ចប់ឃីត សម្រាប់ស្រ្តី ចំនួន៥០០ជាអំណោយរបស់ (UNFPA) និងភួយចំនួន៥០០ជាអំណោយរបស់ (ICRC) ជូនស្រ្តីសម្រាលកូនរួច ស្ត្រីមានកូនតូច និងស្រ្តីក្នុងវ័យបន្តពូជ នៅក្នុងមណ្ឌលជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពចុងកាល់ ស្ថិតនៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកដំណើរ៤០នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ១សប្ដាហ៍ដើមឆ្នាំ២០២៦
  • គ្រោះថ្នាក់ចរាចរណ៍ មិនបានរសាត់ផុតទៅតាមឆ្នាំចាស់២០២៥នោះឡើយ ត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបន្តកើតឡើង៦៥ករណី បណ្តាលឱ្យមនុស្សស្លាប់៣៥នាក់ និងរងរបួសធ្ងន់ស្រាល១១៧ នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកកញ្ចប់ឃីតជូនស្រ្តីមានផ្ទៃពោះនៅតាមមណ្ឌលសុវត្ថិភាព
  • ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប សហការជាមួយ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងប្រតិភូអមដំណើរ លោកស្រី Caroline Mwanaki ប្រធានប្រតិភូតំណាងអង្គការ UNFPA ប្រចាំកម្ពុជា, មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងយកកញ្ចប់ឃីត ចំនួន២០០ឃីត ជូនស្រ្តីមានផ្ទៃពោះ ស្រ្តីក្រោយសម្រាល ពី ០-៦ខែ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ២ទីតាំងរួមមាន៖ ទីតាំងសុវត្ថិភាពវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប និងទីតាំងសុវត្ថិភាពវត្តពោធិ៍ក្រឡាញ់ ក្នុងស្រុកក្រឡាញ់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កាកបាទក្រហមកម្ពុជា បន្តសួរសុខទុក្ខវីរយុទ្ធជនរងរបួស
  • ក្រុមការងារកាកបាទក្រហមកម្ពុជាចំនួន៣ក្រុម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ម្សិលម៉ិញ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន ៥ក្នុងរាជធានីភ្នំពេញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សប្បុរសជនជាតិនិងអន្តរជាតិបន្តចូលរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA
  • នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចប្រធានរដ្ឋសភា ស្នើអារ៉ាប៊ីសាអូឌីតជុំវិញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្រ្តីបរិស្ថាន បន្តពង្រឹងភាពស្អាត ការពារបរិស្ថាន និងធនធានធម្មជាតិ
  • មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចាត់ វិធានការច្បាប់បញ្ជូនទៅសំណុំរឿង ទៅតុលាការករណីល្មើសក្រមបរិស្ថាននិងធនធានធម្មជាតិ ប្រព្រឹត្តនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី«បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដាក់កំណត់ទូតជាថ្មីទៅភាគីថៃ បើកកិច្ចប្រជុំពិសេស JBC
  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរជាលើកទី២ ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករាដដែលក្នុងខេត្តសៀមរាប។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អំណោយសប្បុរសធម៌ជាច្រើនមុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដឹកមកប្រគល់ជូនវីរកងទ័ពជួរមុខ
  • អំណោយសប្បុរសធម៌ជាសាច់ជ្រូក សាច់គោស្រស់ចំនួន៦តោននិងគ្រឿងឧបភោគ បរិភោគចំនួន៣១មុខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកមកប្រគល់ជូនដល់ដៃ វីរកងទ័ពជួមុខចំនួន៣គោលដៅដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំង នៅទិសខេត្ដព្រះវិហារ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុករបស់អាជ្ញាធរ ក្នុងគ្រាមានអាសន្ន ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទូតអារ៉ាប៊ីសាអូឌីតបញ្ជាក់ថា អ្នកវិនិយោគអារ៉ាប់ប៊ីសាអូឌីតនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា
  • ឯកអគ្គរាជទូតវិសាមញ្ញអារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • UN ប្តេជ្ញាគាំទ្រដល់តម្រូវការមនុស្សធម៌និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព
  • ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្រប សម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហ ប្រជាជាតិ ក្នុងការគាំទ្រ ដល់តម្រូវការមនុស្សធម៌ ការការពារ និងកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពមនុស្ស។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានធ្វើការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិជាង២ពាន់ករណី
  • នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កុមារជាច្រើនបាត់បង់ការរៀនសូត្រដោយសារសង្គ្រាមឈ្លានពានរបស់ថៃ
  • ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងថា “សង្គ្រាមឈ្លានពានរបស់ប្រទេសថៃបានធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសសិក្សារៀនសូត្រ” ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីអញ្ជើញជួបចំណេះសំណាលសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារវីរៈកងទ័ពនៅស្រុកស្ទោង កាលពីចុងសប្តាហ៏កន្លងទៅ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋមន្ត្រីការងារ នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ
  • នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនឯកឧត្ដម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទេសរដ្ឋមន្រ្តី លី ធុជ និង ភារធារីនៃស្ថានទូតចិន ជួបសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក
  • ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានទប់ស្កាត់ទឹកកខ្វក់ជាង២០លានម៉ែត្រគូប
  • ក្រសួងបរិស្ថាន ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកនិងប្រជាពលរដ្ឋក្រីក្រ
  • នៅព្រឹកថ្ងៃទី០២ ខែមករាឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ នាំយកស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០ គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទអូរថ្មដាប់
  • នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋ ស្ថិតនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឱ្យមានភាពរឹងមាំឡើងវិញ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ៖របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹងស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាដែលបានផ្អាកដំណើរការបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ សូមជម្រាបជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា៖ មន្ទីរអនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សាទាំងអស់បើកដំណើរការបង្រៀន និងរៀនឡើងវិញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹងស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាដែលបានផ្អាកដំណើរការបណ្តោះអាសន្នក្នុងខេត្តកោះកុង
  • មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង សូមគោរពជម្រាបជូន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជ្រាបថា៖ដោយសភាពការណ៍ ព្រំដែនមានសភាពប្រសើរក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងបទឈប់បាញ់នៅវេលាម៉ោង ១២.០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅរសៀលថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គិតត្រឹមរសៀលថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦
  • ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦។

  • យោធិនកម្ពុជាទាំង ១៨រូបត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ
  • យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយសប្បុរសធម៌ជូនកងទ័ពជួរមុខនិងជនភៀសសឹកទិសខេត្តព្រះវិហារ
  • ឯកឧត្ដម ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ នៅរសៀលថ្ងៃ២៩ និងព្រឹកថ្ងៃទី៣០ ធ្នូ ២០២៥នេះ បានអំណោយសប្បុរសធម៌សរុបចំនួន ៥កុងតឺន័ររបស់សប្បុរសជននិ ងប្រជាពលរដ្ឋនៅរាជធានីតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកជូនដល់កងទ័ពជួរមុខព្រមទាំងជនភៀសសឹកទិសខេត្តព្រះវិហារ មានចំនួន ៥កុងតឺន័រមានដូចជា៖ ទឹកបរិសុទ្ធ អង្រឹង មី ភេសជ្ជៈចម្រុះ អីវ៉ាន់ចម្រុះ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ ធូបមូស+ថ្នាំបាញ់មូស អំបិល ម៉ាស ត្រីប្រឡាក់ ត្រីងៀត នំ ទឹកដោះគោចម្រុះ សាប៊ូ ស្ករស ប៊ីចេង សាប៊ូលាងចាន ថ្នាំពេទ្យអំបុក ឃីត ត្រីខ អាវរងា ត្រីងៀត គោងៀត កាដុងនិងជាទឹកបរិសុទ្ធនិងភេជ្ជៈ ប្រមាណ១៥០០០កេស។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសុខទុក្ខនិងនាំយកអំណោយ ជូនបងប្អូនភៀសសឹកក្នុងស្រុកអូររាំងឪ
  • ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនភៀសសឹកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មករស់នៅបណ្តោះអាសន្ន តាមបណ្តាឃុំទាំង៧ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅល្ងាចថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥
  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

  • បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ នឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
  • សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅល្ងាចថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និង បងប្អូនជនរួមជាតិ
  • សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និង បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

  • « បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » ពេលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
  • « បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » ពេលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥
  • សេចក្តីថ្លែងការណ៍ «បច្ចុប្បន្នភាព ស្តីពី ការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » ថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាសេចក្តីថ្លែងការណ៍៖

  • បច្ចុប្បន្នភាព ស្តីពី ការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥
  • សេចក្តីថ្លែងការណ៍ «បច្ចុប្បន្នភាព ស្តីពី ការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ »ថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥
  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥
  • សេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចប្រធានរដ្ឋសភា ទទួលអំណោយសប្បុរសធម៌ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ទឹកប្រាក់ចំនួន ៤លានរៀល និងសម្ភារៈមួយចំនួនទៀតមាន អង្ករ៥០០គីឡូក្រាម ពងទា១ពាន់គ្រាប់ ឆៃប៉ូវ ១០០គីឡូក្រាម ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកបរិសុទ្ធ៥០កេស មី៥០កេស ពីក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង ប្រធានក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយសប្បុរសជននានាប្រគល់ជូនវីរកងទ័ពជួរមុខនិងវីរនគរបាលការពារព្រំដែនខេត្តព្រះវិហារ
  • អំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ចំនួន២កុងតឺន័រ មានប្រមាណ២៤មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន ពីសប្បុរសជន ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ មន្ទីរ អង្គភាព គណៈកម្មការគ្រប់គ្រងផ្សារនានានិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនាំយកមកប្រគល់ជូន វីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ខេត្តព្រះវិហារ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៧
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងបរិស្ថានជំរុញចលនាបណ្តុះកូនឈើនិងដាំបន្លែរក្សាសុខភាពក្នុងស្មារតីជួយជាតិនិងការពារទឹកដីកម្ពុជា
  • ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើបន្ថែមទៀត ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាហារនិងសំភារៈចាំបាច់ ត្រូវបានប្រគល់ជូនសាលារាជធានីភ្នំពេញ
  • នាថ្ងៃទី២៤ ធ្នូ ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ និងអភិបាល រងជាច្រើនរូបទៀត បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគបរិភោគ និងសំភារៈចាំបាច់មួយ ចំនួនពីរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ ក្រុមហ៊ុនឯកជននិងសប្បុរសជន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រកឃើញដំរីញីនិងកូនទើបកើត១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម
  • នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ៖សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីណែនាំស្តីពីការផ្អាកដំណើរការបង្រៀននិងរៀនក្នុងស្រុកបាណន់ខេត្តបាត់ដំបង
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា៖ដោយមានការឈ្លានពានពីសំណាក់យោធា ថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្តសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបាណន់ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះ អាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ (video inside)
  • «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ សូមចុច link ខាងក្រោមដើម្បីព័ត៌មានពិស្ដារ៖https://youtu.be/T8DeOb4TiBo

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៥
  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា»ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៥

  • រដ្ឋមន្ត្រីការងារ នាំយកអំណោយចែកជូនគ្រួសារភៀសសឹកនិងគ្រួសារវីរកងទ័ព
  • នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានជាថវិកា និងសម្ភារគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ គ្រួសារភៀសសឹកចំនួន ៥០៣ គ្រួសារ និងគ្រួសារ វីរកងទ័ពជួរមុខចំនួន ៤៤ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ស្ត្រីទី១កម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់វីរកងទ័ព
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងបាននាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សប្បុរសជននិងប្រជាពលរដ្ឋ បន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ
  • អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ,មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជននិងប្រជាពលរដ្ឋជាច្រើននាក់នៅរាជធានីភ្នំពេញនៅបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា ថៃ ល្ងាច​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា ថៃ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជាល្ងាចថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរមីន ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះចេតនាបំភាន់ការពិតរបស់ថៃ
  • អាជ្ញាធរមីន ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះចេតនាបំភាន់ការពិតរបស់ថៃ និងការបង្វែរការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានដែលកំពុងបន្តរបស់ថៃ ដោយរួមទាំងការទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រសួងព័ត៌មាន ចេញសេចក្តីណែនាំស្តីពីការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គមពីប្រទេសថៃ
  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ចេញសេចក្តីណែនាំ ស្តីពីការបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា ថៃ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា ថៃ បន្ទាប់ពីយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជាព្រឹកថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

  • រដ្ឋមន្ត្រីការងារ នាំយកអំណោយចែកជូនបងប្អូនភៀសសឹកនៅក្នុងខេត្តព្រះវិហារ
  • ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសហការីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកមកពីស្រុកជាំក្សាន្ត បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ដែលមានជាអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ ស្មើនឹង១២ ០០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅភ្នំពេញ
  • នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្ស ធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋមន្ត្រីបរិស្ថាន នាំយកអំណោយជូនវីរកងទ័ពជួរមុខនិងបងប្អូនភៀសសឹក
  • ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំក្រសួង សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងបរិស្ថាន រួមជាមួយដៃគូសហការ បាននាំយកអំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រសួងបរិស្ថាន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យដែនដីរបស់ប្រទេសកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អំណោយជាថវិកា អង្ករ គ្រឿងបរិភោគ ជូនដល់សាលារាជធានីភ្នំពេញជាបន្តបន្ទាប់
  • អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ,រដ្ឋបាលខណ្ឌដង្កោ,រដ្ឋបាលខណ្ឌព្រែកព្នៅនិងសប្បុរសជនជាច្រើនរូបទៀតបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រតិភូយុវជនកាកបាទក្រហមជប៉ុនសាខាហ៊ីរ៉ូស៊ីម៉ា ចូលរួមដាំកូនឈើនិងសួរសុខទុក្ខប្រជាជនភៀសសឹក
  • ប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងយុវជន កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមដាំកូនឈើចំនួន២០០ដើម នៅក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខា ធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងវត្តមានអញ្ជើញចូលពីថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីសាខា-អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែនសរុបប្រមាណ ៤៩នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គិតត្រឹមល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
  • សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមទស្សនាសេចក្តីថ្លែងការណ៍៖

  • បញ្ហាខ្សោយតម្រងនោម
  • បញ្ហាខ្សោយតម្រងនោម គឺជាស្ថានភាពដែលតម្រងនោមមិនអាចបំពេញមុខងារប្រក្រតីក្នុងការសម្អាតជាតិពុល និងកាកសំណល់ចេញពីឈាមបានល្អ ដូចធម្មតាទៀតទេ។ វាអាចកើតឡើងដោយសារជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ការប្រើថ្នាំខ្លះៗជាយូរ ការឆ្លងមេរោគ ឬការខ្វះទឹកជាប្រចាំ។ នៅពេលតម្រងនោមខ្សោយ អ្នកជំងឺអាចមានអារម្មណ៍អស់កម្លាំង ងាយនឿយហត់ ហើមជើង ឬមុខ ទឹកនោមមានការប្រែប្រួល និងសម្ពាធឈាមឡើង។ បើមិនព្យាបាលឱ្យទាន់ពេល បញ្ហាខ្សោយតម្រងនោមអាចធ្ងន់ធ្ងរឡើង និងប៉ះពាល់ដល់សុខភាពទូទៅ ដូច្នេះការថែទាំសុខភាព និងពិនិត្យជាប្រចាំគឺមានសារៈសំខាន់ណាស់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចប្រធានរដ្ឋសភា ទទួលអំណោមនុស្សធម៌ពីសប្បុរជននិងបែងចែកប្រគល់ជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ ពីលោក សុខ គា នាយកសហគ្រាសមាតុភូមិជាថវិកានិងសម្ភារៈជាច្រើន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចធិបតីនិងលោកជំទាវបណ្ឌិត បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះយោធិននិងគ្រួសារយោធិន
  • នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខបានផ្ញើសារគោរពជូន លោកជំទាវបណ្ឌិត ដោយផ្ទាល់ សូម លោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលនិងចែកអំណោយដល់ពលរដ្ឋភៀសសឹកនៅក្រុងស្ទឹងសែន
  • ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ចំនួន ៣ទីតាំងផ្សេងគ្នា មានចំនួន៣០៧គ្រួសារ ក្នុងនោះទីតាំងទី១ នៅវត្តក្រចាប់ ចំនួន ១៤៧គ្រួសារ ទីតាំងទី២ នៅវត្តទេពនិម្មិត ចំនួន ៩៣គ្រួសារ និងទីតាំងទី៣ វត្តសែនសិរី ចំនួន ៧២គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ធនាគារអេស៊ីលីដា បានឧបត្ថម្ភអង្ករ៥០តោនសម្រាប់ចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក
  • ធនាគារ អេស៊ីលីដា បានឧបត្ថម្ភអង្ករចំនួន៥០តោនជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅតាមបណ្ដាខេត្តតាមព្រំដែន ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រើF16ទំលាក់និងបាញ់ផ្លោងគ្រាប់ចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់មិនដាច់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តម ទិត សុធា ចុះសួរសុខទុក្ខនិងចែកអំណោយដល់ជនភៀសសឹកនៅស្រុកកំពង់ស្វាយ
  • ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនជនភៀសសឹកចំនួន១១១ គ្រួសារ ដែលមកស្នាក់នៅបណ្ដោះអាសន្ន ស្ថិតក្នុងឃុំត្បែង និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួយវេចខ្ចប់ស្បៀងសំរាប់ជួយប្រជាជនភៀសសឹក
  • នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត បានបន្តអញ្ជើញចូលរួមសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗសម្រាប់បញ្ជូន ទៅជួយដល់ប្រជាជនភៀសសឹកដែលបាននិងកំពុងជម្លៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពនានាតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋមន្រ្តីសុខាភិបាលចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីម្សិលម៉ិញ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលទីតាំងទទួលអំណោយសប្បុរសធម៌ Eat More
  • នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានីនិងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យមើលទីតាំងទទួលអំណោយសប្បុរសធម៌ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ស្រ្តីមានផ្ទៃពោះនិងកុមារនៃគ្រួសារភៀសសឹកនិងវីរកងទ័ព ទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប
  • មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា បាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ, ស្រ្តីមានផ្ទៃពោះ និងកុមារ មកពីគ្រួសារកំពុងភៀសសឹក ពីការឈ្លានពានរបស់ប្រទេសថៃ និងគ្រួសារវីរកងកម្លាំង ដែលកំពុងទប់ស្កាត់ការឈ្លានពានរបស់ថៃចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន ៨៧ នាក់ និងកុមារចំនួន ២០៦នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំចលនាដាំបន្លែបង្ការដើម្បីយកទៅផ្គត់ផ្គង់សមរភូមិមុខ
  • លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអញ្ជើញចូលជាអធិបតីក្នុងកម្មវិធី ចលនា “យើងរួមគ្នាដើម្បីជាតិ” ស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកសមាជិកាកាយឫទ្ធិនារីកម្ពុជា និងគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមដំាំបន្លែបង្ការនៅក្នុងបរិវេនសាលារៀន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមអ្នកជំនាញកូរ៉េ-កម្ពុជា បញ្ចប់គម្រោងជួសជុលប្រាសាទជម
  • ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដឹកជញ្ជូនអំណោយមនុស្សធម៌មកខេត្តព្រះវិហារ
  • អំណោយមនុស្សធម៌ជាច្រើនមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ ដឹកជញ្ជូនមកគោលដៅ សមរភូមិជួរមុខ ទិសខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី១៣ធ្នូ រហូតដល់ព្រឹកថ្ងៃអង្គារ៍ទី១៦ខែធ្នូ២០២៥នេះ ជាបន្តបន្ទាប់ចំនួន៩រថយន្តធំ និងតូចរួចហើយ ។ ក្រោយពីផ្ទុះការឈ្លានពានជាថ្មីដោយយោធាថៃ ចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ខែធ្នូ រហូតដល់ថ្ងៃនេះនៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រជាពលរដ្ឋភៀសសឹកតាមបណ្ដាវត្តចំនួន៤ក្នុងស្រុកបន្ទាយស្រីទទួលបានអំណោយពីសម្ដេចព្រះព្រហ្ម ពិន សែម
  • ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅតាមបណ្ដាវត្តចំនួន៤ មាន១ពាន់៨០៤គ្រួសារនៅស្រុកបន្ទាយស្រី ទទួលបានអំណោយពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែមប្រធានថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បាននិមន្ត និងអញ្ជើញចុះជួបសួរសុខទុក្ខនិងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មានសង្គ្រាមព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅតាមបណ្ដាវត្តចំនួន៤ ចំនួន១៨០៤គ្រួសារ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ថៃកំពុងប្រើសង្គ្រាមចំនួន២មកលើកម្ពុជាក្នុងបំណងបំបាក់ស្មារតីនិងកម្លាំងសាមគ្គីជាតិខ្មែរ
  • ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា យោធាថៃបាននឹងកំពុងប្រើប្រាស់សង្គ្រាមចំនួន២ ដើម្បីឈ្លានពានទឹកដីរបស់ កម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យពាក្យ បានពន្យល់ថាសង្គ្រាមទី១ គឺថៃកំពុងប្រើប្រាស់សង្គ្រាមប្រដាប់អាវុធគ្រប់ប្រភេទ មានទាំងអាវុធធុនធ្ងន់ កាំភ្លើងធំ យន្តហោះទំលាក់គ្រាប់បែក ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងផ្សែងពុលជាដើម វាយប្រហារ និងឈ្លានពានកម្ពុជា ដោយគ្មានរើសគោលដៅ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ (video inside)
  • សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ  សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖ https://youtu.be/E-s9an6IKpY

  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការឈ្លានពានរបស់ថៃ(video inside)
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការឈ្លានពានរបស់ថៃ

  • ឯកឧត្តម គន់ គីម អញ្ជើញចែកអំណោយពលរដ្ឋភៀសសឹក
  • នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋភៀសសឹកជម្លៀសមកពីព្រំដែនចំនួនជាង៣០០គ្រួសារ និងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនវីរៈកងទ័ពជួរមុខនិងពលរដ្ឋភៀសនៅខេត្តឧត្ដរមានជ័យ
  • រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៤មុខ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ ស្រុក ស្មើ២៤ឃុំចំនួន១២០៩៤គ្រួសារ ស្មើជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ខេត្ដឧត្ដមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា បម្ដងហើយម្ដងទៀត ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តម វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ពរងរបួស
  • ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី បានចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត
  • កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិអូស្ត្រាលីបាននិយាយថា សៀមជាចោរឈ្លានពានដីខ្មែរមែន
  • អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិអូស្ត្រាលីម្នាក់ ដែលបានសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាយ៉ាងស៊ីជម្រៅ!!លោកមិនត្រឹមតែយល់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែលោកថែមទាំងបានសម្តែងការឈឺចាប់ ជំនួសពលរដ្ឋខ្មែរ ដោយប្រើពាក្យធ្ងន់ៗថា«សៀមពិតជាចោរឈ្លានពានទឹកដីខ្មែរមែន» សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្តអាគមគោលាក់កូន បានជួយជីវិតលោក ញឹក ប៊ុនឆៃ
  • លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ បានបង្ហើបប្រាប់ថា ការដែលលោកបានរួចជីវិតពីគ្រោះថ្នាក់រហូតមកនេះគឺដោយសារតែមានមន្តអាគមគោលាក់កូនជួយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្ត្រីរាជការនិងប្រជាពលរដ្ឋ បន្តយកអំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកជូនវីរៈកងទ័ព
  • ក្នុងស្មារតី និងទឹកចិត្តអ្នកនៅសមរភូមិក្រោយគាំទ្រជួយដល់វីរៈកងទ័ពនៅសមរភូមិជួរមុខ, សប្បុរសជន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងគណកម្មការគ្រប់គ្រងផ្សារមួយចំនួននៅរាជធានីភ្នំពេញ នៅតែបន្តសម្រុកយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃ បន្តវាយប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា នៅតាមព្រំដែនធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វីរកងទ័ពកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា
  • លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួ នាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយរបស់ថៃឡើយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខយោធិននិងប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជំងឺនៅភ្នំពេញ
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ, (៣)មន្ទីរពេទ្យព្រះកេតុមាលា និង (៤)មន្ទីរពេទ្យព្រះអង្គឌួង ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ
  • UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សាលារៀនសុវណ្ណភូមិនៅគ្រប់ទីតាំងទូទាំងប្រទេសផ្តល់ការសិក្សាដល់សិស្សភៀសសឹក
  • សាលារៀនសុវណ្ណភូមិនៅគ្រប់ទីតាំងទូទាំងប្រទេសបានផ្តល់ឱកាសដល់សិស្សភៀសសឹកមកពីសាលារៀនសុវណ្ណភូមិដែលស្ថិតនៅក្នុងតំបន់ដែលមានជម្លោះ និងការឈ្លានពានពីយោធាថៃបានបន្តការសិក្សា របស់ខ្លួន ដោយសាលាបានផ្តល់ជូនជាឯកសណ្ឋាន និងសម្ភារសិក្សាដោយឥតគិតថ្លៃផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ស្តីពី បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ (video inside)
  • សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • ពិធីបួងសួងចម្រើនសិរីសួស្តីនិងជួយដល់កងទ័ពសមរភូមិមុខ
  • ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើរដោយប្រធានសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការអញ្ជើញពិធីបួងសួងចម្រើនសិរីសួស្តី និងជួយដល់កងទ័ពសមរភូមិមុខ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយសម្តេចម៉ែជូនប្រជាជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
  • ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ មានទាំងស្ត្រីមានផ្ទៃពោះ ទារក កុមារ ជនពិការ ចាស់ជរា បង្ខំចិត្តរត់ភៀសខ្លួនចាកចោលផ្ទះសម្បែង ទៅកាន់ទីតាំងមានសុវត្ថិភាព។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ
  • នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តម គន់ គីម ចុះពិនិត្យរៀបចំមណ្ឌលសុវត្ថិភាពជូនជនភៀសសឹកនៅខេត្តព្រះវិហារ
  • កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារជាថ្មី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយប្រជារាស្ត្រភៀសសឹក
  • ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ប្រគល់ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ ឃាត់ខ្លួនជនសង្ស័យ៥០នាក់ពាក់ព័ន្ធនឹង Online Scam
  • ក្រុមជនសង្ស័យចំនួន៥០នាក់ ក្នុងនោះមានស្ត្រី០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសង្ស័យនៅអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយរបាយការណ៍សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើបទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារ(video inside)
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើបទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារ ដោយអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតចំនួន៣៣ ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិនៅទីក្រុងភ្នំពេញ

  • ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ(video inside)
  • ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ 

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក
  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក សូមទស្សនាព័ត៌មានពិស្ដារ៖

  • យោធាថៃ បានពង្រីកការវាយប្រហារមកលើកម្ពុជា ដោយបានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រភ្នំត្រង៉ោល និងចាប់ផ្តើមបើកការបាញ់ប្រហារ(video inside)
  • យោធាថៃ បានពង្រីកការវាយប្រហារមកលើកម្ពុជា ដោយបានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រភ្នំត្រង៉ោល និងចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី   សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកង កម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពពីថៃ
  • កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ផ្សាយបន្តផ្ទាល់៖ «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា»
  • «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទម្លាប់សាមញ្ញៗប៉ុន្តែមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព
  • បងប្អូនមានដឹងឬទេថា មានទម្លាប់ដ៏សាមញ្ញមួយដែលផ្តល់ផលប្រយោជន៍សម្រាប់សុខភាពរបស់យើង។ តើទម្លាប់នេះជាទម្លាប់អ្វី? សូមស្ដាប់ការបកស្រាយពី វេជ្ជបណ្ឌិត ប៉ុន ម៉ារីណា៖

  • កាកបាទក្រហមកម្ពុជា ចាំបាច់បង្កើនសកម្មភាពចម្រុះវិស័យដល់មន្ត្រីសាខា-អនុសាខា
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា កាកបាទ ក្រហមកម្ពុជា ចាំបាច់ត្រូវតែបង្កើនទ្វេដងនូវសកម្មភាពចម្រុះវិស័យដែល ពង្រឹងភាពធន់សហគមន៍ ដែលក្នុងនោះសាខា-អនុសាខានីមួយៗ ត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីសាខា-អនុសាខា ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅតាមសហគមន៍ ត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីសាខា-អនុសាខា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីណែនាំស្តីពីការប្រើប្រាស់ទឹកស្រោចស្រពនៅរដូវប្រាំងក្នុងស្រុកកណ្តៀង
  • យោងលិខិតចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្តីពីផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រព ការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៥-២០២៦ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ តាមប្រព័ន្ធធារាសាស្រ្តចារឹក និងប្រព័ន្ធធារាសាស្រ្តទួលគូ រដ្ឋបាលស្រុកកណ្តៀង សូមធ្វើការណែនាំដល់ បងប្អូនប្រជាកសិករទាំងអស់ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ដែលបាននឹងកំពុងបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង សម្រាប់ឆ្នាំ២០២៥-២០២៦។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រយៈពេល១១ខែកម្ពុជាបាននាំចេញអង្ករចំនួន៨សែនតោន
  • សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈ ពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន ទទួលចំណូល ៥២៦លានដុល្លារ និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីធ្វើជា សហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបើក“បុណ្យរំលឹកគុណអង្គរ”លើកទី៥ ឆ្នាំ២០២៥
  • អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង/ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មិនមែនត្រឹមតែត្រីទេ! សត្វពាហនៈជាច្រើនក្បាល របស់ប្រជាកសិករស្រុកទឹកផុសក៏បានងាប់ដោយសារការពុលទឹកអូរដែរ
  • ជុំវិញករណីមានត្រីងាប់ជាច្រើនក្នុងទឹកអូរមួយកន្លែង ឈ្មោះអូរឫស្សី ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានគេសង្ស័យថាបណ្ដាលមកពីក្រុមហ៊ុនរុករករ៉ែលោហៈមួយកន្លែងក្នុងភូមិសាស្ត្រខាងលើនេះ ។ករណីនេះផងដែរនៅរសៀលថ្ងៃទី ៤ខែឆ្នាំដដែលព័ត៌មានទទួលបានថាមានឆ្កែនិងសត្វគោក៍ មានងាប់ដោយសារការពុលទឹកនេះផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វេទិកាពិភាក្សាយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី
  • ‎ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត កំពង់ស្ពឺ បានរៀបចំ វេទិការពិភាក្សាយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកាក្រុមប្រឹក្សាខេត្តជាប្រធាន គ.ក.ស.ក ខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBVថ្នាក់ខេត្ត និងលោកស្រី គា សុភូ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារង ចៅក្រមនៃសាលាដំបូងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ លោក លោកស្រី អភិបាលរងក្រុង/ស្រុកទាំង៩ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សា បងប្អូនជនមានពិការភាព សមាជិក សមាជិកាសរុបប្រមាណជា ៣០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌព្រែកព្នៅ
  • នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវនិងប្រព័ន្ធលូមេ ខណៈមួយចំនួនទៀតស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • CMAC និង APOPO ចុះកិច្ចសហការលើគម្រោងសមាហរណកម្មកណ្តុរហិតមីននិងសុនខស្រាវជ្រាវ
  • ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ បានចុះហត្ថលេខាលើ MoU រវាងអង្គភាព CMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន ២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល ១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោស សម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ៖សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង
  • “ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំង ចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរខេត្តកំពង់ធំ ចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់
  • ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចែកស្បៀង ស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ចំនួន ៤០៨គ្រួសារ និងក្រុងស្ទឹងសែនចំនួន ៩៧៤ គ្រួសារ ខេត្តកំពង់ធំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអាជ្ញាធរដែនដីនិងកងកម្លាំងចម្រុះវាយកំទេចឡធ្យូងខុសច្បាប់
  • ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកទី ថាវី អភិបាលរងស្រុកសណ្តាន់ នៅថ្ងៃទី០៣ ខែធ្នូ នេះ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដែលមានមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ទៅវាយកំទេចឡធ្យូងខុសច្បាប់ នៅឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសនៅតាម ភូមិ សង្កាត់និងសាលារៀនទូទាំងរាជធានី
  • មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូសរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមខណ្ឌ ចុះបាញ់ថ្នាំមូស នៅតាមសង្កាត់ ភូមិ និងសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានី ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមប្រតិបត្តិករទេសចរណ៍ប្រកួតកីឡាវាយកូន ហ្គោលជំរុញវិស័យទេសចរណ៍តំបន់ឆ្នេរ
  • ក្រុមប្រតិបត្តិករទេសចរណ៍ដែលប្រកបរបរក្នុងវិស័យទេសចរណ៍ បានរៀបចំកីឡាប្រកួតវាយកូនហ្គោល Golden Coast Open ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ និង ២៩ ខែវិច្ឆិកា នៅទីលានវាយកូនហ្គោល Dara Sakor Golf Resort ខេត្តកោះកុង ក្នុងបំណងដើម្បីជំរុញ និងផ្សព្វផ្សាយ វិស័យទេសចរណ៍នៅតំបន់ឆ្នេរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបានដាក់មីនថ្មី
  • លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់របស់ថៃ ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ ការបញ្ជាក់ របស់លោកជំទាវអ្នកនៃពាក្យ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរមីនកម្ពុជា ឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia(video inside)
  • អាជ្ញាធរមីនកម្ពុជា ឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែនដោយរដ្ឋមន្ត្រីការបរទេសថៃ ថា គ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • ក្រុមការងារអភិរក្សជាតិនិងអន្តរជាតិ រួមគ្នាលើកកម្ពស់ការអភិរក្សសត្វក្រៀល
  • ក្រុមអ្នកកត់ត្រារកឃើញសត្វក្រៀលចំនួន ២១៤ក្បាល ក្រោយធ្វើការជំរឿននៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះ។ ចំនួនកើនឡើងប្រមាណ៣៧ភាគរយ បើធៀបនឹងលទ្ធផលឆ្នាំ២០២២ បន្ទាប់ពីភាគីដៃគូពាក់ព័ន្ធបន្តរួមគ្នាអភិរក្ស និងការពារទីជម្រក។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅស្រុកកំពង់ស្វាយទទួលបានផ្ទះថ្មី
  • ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលគាត់មានដី តែគ្មានផ្ទះរស់នៅ ស្ថិតនៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទ
  • ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរនិងអង្គការដៃគូ ជ្រើសរើសពលរដ្ឋ៣០០គ្រួសារនៅកំពង់ភ្លុកជាគ្រួសារគំរូផ្នែកបរិស្ថាន
  • រដ្ឋបាលស្រុកប្រាសាទបាគង សហការជាមួយអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) និង Ocean Recovery Alliance បានជ្រើសរើសពលរដ្ឋចំនួន ៣០០គ្រួសារ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក ដើម្បីជំរុញឱ្យក្លាយជាគ្រួសារគំរូផ្នែកបរិស្ថាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រះមហាក្សត្រ យាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅទីក្រុងប៉ារីស
  • ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្ត នៅទីក្រុងប៉ារីស ប្រទេសបារាំងនាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទំនប់ដូនទ្រី សម្រេចការសាងសង់បាន១០០ភាគរយហើយ
  • ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ការអភិវឌ្ឍន៍តំបន់ខ្នងផ្សារ គឺជួយដល់បរិស្ថានធម្មជាតិនិងជីវភាពពលរដ្ឋមូលដ្ឋាន
  • នៅក្នុងឱកាសនៃការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ត មបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ ជាចំណង ដៃថ្មីមួយទៀត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ ការពារធម្មជាតិរលាក់កងជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ៖សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ ជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុ ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះកូតូ នេះ ទទួលរង ឥទ្ធិពលកម្រិត ១០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរាកំពុងពង្រីកផែនការទេសចរថ្មីៗនៅតំបន់អង្គរ
  • អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កិច្ចប្រជុំក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រលើកទី១៣
  • ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងឱ្យក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រជាមួយសហប្រធានអូស្ត្រាលី សម្រាប់ជុំទី៣ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ បានរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពី សន្តិសុខសាយប័រ លើកទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរសេនជូរី រីសត& ក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ
  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ (video inside)
  • ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ជូនអង្គទូត និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំកម្ពុជា សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅបុគ្គល អ៊ុំ សំអាន និងបក្សពួក ថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ(video inside)
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅបុគ្គល អ៊ុំ សំអាន និងបក្សពួក ថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុងច្បារមនខេត្តកំពង់ស្ពឺ
  • ‎វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លើកទី០២ អាណត្តិទី៤ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅ ក្រុងច្បារមន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ២៩០នាក់ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខណ្ឌសែនសុខ
  • ឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខសុវត្ថិភាពផ្សេងៗ ស្ទើតែគ្មានក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ថ្នាក់ដឹកនាំសភាប្រជាជនស៊ីចាង សន្យាជំរុញអ្នកវិនិយោគនិងទេសចរមកកាន់កម្ពុជាឱ្យបានច្រើន
  • ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន”។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានស្ដីពីការអនុវត្តវិធានទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់
  • ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីនិងខេត្តទូទាំងប្រទេស ចូលរួមពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វេទិការួមគ្នាលើកទី១៦រវាងរដ្ឋនិងឯកជនក្នុងតំបន់អាស៊ីជាព្រឹត្តិការណ៍សំខាន់សម្រាប់កម្ពុជា
  • ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកវេទិការួមគ្នាលើកទី១៦ រវាងរដ្ឋ និងឯកជនក្នុងតំបន់អាស៊ី ដែលរៀបចំឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិនីយកម្មស្តង់ដាររថយន្តជប៉ុន ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រជាជនងាយរងគ្រោះបំផុតក្នុងខេត្តកំពង់ធំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៨១១ គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្ត្រីព័ត៌មានខេត្តកំពង់ធំ បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
  • ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ បានប្រារព្ធពិធីដង្ហែក្បួន យុទ្ធនាការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ដើម្បីទប់ស្កាត់លុបបំបាត់ព័ត៌មានមិនពិតព័ត៌មាន បំភ្លើស ព័ត៌មានធ្វើឲ្យមានការយល់ច្រឡំ ដែលកំពុងរីកសាយភាយនៅក្នុងបណ្ដាញសង្គម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដើររួមគ្នាដើម្បីពង្រឹងសាមគ្គីភាពប្រសិទ្ធភាពការងារ ក្នុងស្ថាប័ន
  • ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំថ្នាក់ដឹកនាំ មន្រ្ដី-បុគ្គលិកអាជ្ញាធរមីន ដើររួមគ្នាក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ។ ការដើររួមគ្នានេះ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ពង្រឹងប្រសិទ្ធភាពការងារ ពង្រឹងស្មារតីការងារជាក្រុម បង្កើនភាពស្និទ្ធស្នាល និងបង្កើនភាពសុខដុមរមនា ក្នុងស្ថាប័នអាជ្ញាធរមីន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញអំពី វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ(video inside)
  • រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បង្ហាញអំពី វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • នាទីសុខភាពយើង ៖ យល់ដឹងអំពីបញ្ហានិងមូលហេតុនៃការឈឺក្រពះ
  • បងប្អូនមានបញ្ហាឈឺក្រពះមែនទេ? ថ្ងៃនេះយើងមកស្វែងយល់អំពីបញ្ហានិងមូលហេតុនៃការឈឺក្រពះជាមួយវេជ្ជបណ្ឌិត​ ប៉ុន ម៉ារីណា ទាំងអស់គ្នា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គម្រោងសាងសង់ផ្លូវជនបទលេខ៣៧០នៅស្រុកអូររាំងឪចាប់ផ្តើមដំណើរការ
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវលេខ៣៧០ ប្រវែង ៦៣០០ម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ពិធីសម្ពោធបើកករដ្ឋានសាងសង់ផ្លូវនេះ បានប្រព្រឹត្តទៅជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០៤០០ម នៅក្នុងខេត្តត្បូងឃ្មុំ ទាំងមូលផងដែរ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មហាជនជាង១៥០០នាក់ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
  • មហាជនមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តម ស សុខា ជំរុញឱ្យធនាគារ-មីក្រូហិរញ្ញវត្ថុនិងសមត្ថកិច្ច សហការបង្ការនិងបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទនិងអនឡាញ
  • ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បេក្ខជន-បេក្ខនារី ៣០រូប ឈ្នះរង្វាន់ក្នុងយុទ្ធនាការ «អំណោយសុខភាពពីធម្មជាតិ»
  • បេក្ខជន បេក្ខនារីចំនួន៣០រូប បានឈ្នះរង្វាន់ក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា «អំណោយសុខភាពពីធម្មជាតិ» ក្នុងចំណោមបេក្ខជនចូលរួមប្រកួតប្រមាណជិត១ពាន់នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • តោះចូលរួម! កម្មវិធីដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
  • មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បីរាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បីសង្គ្រោះអាយុជីវិតកុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីស្មារតី និងសាមគ្គីភាព “ខ្មែរស្រឡាញ់ខ្មែរ” និងការជួយសង្គ្រោះអាយុវជីវិតរបស់កុមារ ដែលជាទំពាំងស្នងឫស្សី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយសត្វនិងរុក្ខជាតិកម្រ
  • បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន(video inside)
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺ ដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិព្រៃចាន់និងភូមិជោគជ័យ
  • ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំ និងដោះស្រាយជម្លោះព្រំដែន។ ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្តចុះជួបសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ៧៦១ គ្រួសារ ដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងបូកគោ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
  • ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន៤៣៤ គ្រួសាររស់នៅក្នុងក្រុងបូកគោ ខេត្តកំពត ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កិច្ចជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងឯកអគ្គរដ្ឋទូតបារាំង ពង្រឹងចំណងមិត្តភាពយូរអង្វែងនិងកិច្ចសហប្រតិបត្តិការការពារជាតិ
  • ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម អូលីវៀរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅ ទីស្តីការក្រសួងការពារជាតិ។ ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងបារាំង មានតាំងយូរលង់មកហើយ ទាំងបច្ចុប្បន្ន និងទៅអនាគត នៅតែបន្ត ជាពិសេសនៅលើវិស័យការពារជាតិរបស់កងទ័ពយើងទាំងពីរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តម វង្សី វិស្សុត ចុះពិនិត្យនិងលើកកម្ពស់ទេសចរណ៍ «តំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ»
  • ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនិងទស្សនាតំបន់ប្រាសាទសំបូរព្រៃគុកនិងតំបន់ជុំវិញ ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍សំបូរព្រៃគុក សហគមន៍ស្វាយចន្ទី ដំឡូងមី និងចិញ្ចឹមជ្រូក ក្នុងមូលដ្ឋានស្រុកប្រាសាទសំបូរ ក្នុងគោលដៅស្វែងយល់អំពីជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដើម្បីរួមចំណែកធ្វើឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ មានប្រាក់ចំណូលនិងប្រាក់ចំណេញច្រើនជាងមុន មានសុខភាពល្អ និងមានលទ្ធភាពអាចឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងវៀតណាម ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ(video inside)
  • អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញមកបញ្ជាក់ថា ពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងវៀតណាម ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ១៣នៃប្រាសាទឥដ្ឋដំណាក់កាលទី១
  • ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញមកបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ
  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញមកបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ ពាក់ព័ន្ធនិងការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧
  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ ពាក់ព័ន្ធនិងការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា»
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់ គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជាទទួលបានកម្ចី៥៥លានដុល្លារពីអាល្លឺម៉ង់សម្រាប់អភិវឌ្ឍន៍វិស័យអគ្គិសនី
  • រដ្ឋាភិបាលអាល្លឺម៉ង់សម្រេចផ្តល់កម្ចីឱ្យកម្ពុជាចំនួន ៤៧,៥ លានអឺរ៉ូ ប្រហាក់ប្រហែលប្រមាណ ៥៥លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ។ ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមពៀងរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជាឡាវ និងវៀតណាម នាថ្ងៃទី១៩ ខែវិច្ឆិកា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជាកម្រិតអន្តរជាតិ
  • ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ក្រោមមូលបទ៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ដោយបេសកកម្មចម្បងរបស់ពិព័រណ៍នេះ គឺជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • វេទិកាផ្សព្វផ្សាយក្នុងខណ្ឌពោធិសែនជ័យ
  • ចំពោះប្រជាពលរដ្ឋស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង ឯកឧត្តម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការងារនេះចាំពិភាក្សាជាមួយនឹងប្រធានការិល័យអប់រំខណ្ឌបន្ថែមទៀតថាយើងអាចដំឡើងពីអនុទៅវិទ្យាល័យបានដែរឬអត់ ព្រោះជាបច្ចេកទេសរបស់សាលា និងក្រសួងអប់រំ។ ក្រសួងអប់រំបានសមាហរណកម្មត្រឹមតែអនុវិទ្យាល័យនោះទេ ហើយត្រូវដំឡើងជាវិទ្យាល័យ ដូច្នោះត្រូវជជែកគ្នានូវលក្ខខន្តិកៈច្រើន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៧នៅថ្ងៃសុក្រសប្តាហ៍ក្រោយ
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា  ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រតិភូកាកបាទក្រហមជប៉ុន ចុះស្វែងយល់និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
  • លោក នួន ពុទ្ធារ៉ា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលស្វាគមន៍លោក Hiroaki Sakai អគ្គលេខាធិការកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា ចំពោះការចុះពិនិត្យទីតាំង សម្រាប់ដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធរវាង ប្រតិភូយុវជនកាកបាទក្រហម ជប៉ុន និងកម្ពុជានៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧
  • យោងតាមរបាយការណ៍ស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានឲ្យដឹថា កិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ នៃវេទិកាតំបន់អាស៊ានលើកទី២៧ ឬហៅកាត់ថា ARF-HDUCIM នាពេលនេះ សាកលវិទ្យាល័យការពារជាតិ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយសាលាបណ្ឌិត្យសភារយោធានៃប្រទេសកាណាដា និងជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ស្រុកបសេដ្ឋ ត្រូវបានប្រកាសជាផ្លូវការស្រុកគ្មានផ្សែង
  • ‎អង្គការអភិវឌ្ឍន៍ហូឡង់ SNV ប្រចាំនៅកម្ពុជាសហការជាមួយអាជ្ញាធស្រុកបសេដ្ឋ និងដៃគូអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការស្រុកបរសេដ្ឋ ជាស្រុកគ្មានផ្សែងទីពីររបស់កម្ពុជា ក្រោមកម្មវិធីភូមិគ្មានផ្សែង (SFV) ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងលោក Bastiaan Teune នាយកស្តីទីប្រចាំប្រទេស និងជាអ្នកដឹកនាំវិស័យថាមពលរបស់អង្គការអភិវឌ្ឍន៍ហូឡង់ SNV ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរមីននិងគណៈប្រតិភូ ចុះពិនិត្យសកម្មភាពមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង
  • រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយនឹងគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួ ចុះពិនិត្យសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ដែលការគាំទ្រភាពជាដៃពីគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដំណាក់កាលទី៤។  ការចុះពិនិត្យ ក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស
  • សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ របបខ្យល់មូសុងឦសានបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម
  • ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន
  • នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជន ជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការ អត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជន សង្ស័យជាស្ត្រី។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រជាពលរដ្ឋខណ្ឌមានជ័យ សំណូមពរឱ្យការបង់ថ្លៃសំរាមប្តូរពីបង់ប្រាក់ដុល្លារទៅជាប្រាក់រៀល
  • ឆ្លើយតបនឹងសំណូមពរនេះឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានណែនាំឱ្យសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ យកសំណើរនេះពិចារណាថាតើអាចទទួលថ្លៃបង់សេវាសំរាមរបស់ប្រជាពលរដ្ឋពីការបង់ប្រាក់ដុល្លារទៅជាប្រាក់រៀលវិញបានដែរឬទេ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សិក្ខាសាលាស្តីពី “សេចក្តីព្រាងច្បាប់សន្តិសុខជីវសាស្ត្រ”
  • អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានបើកសិក្ខាសាលាស្តីពី “សេចក្តីព្រាងច្បាប់សន្តិសុខជីវសាស្ត្រ” ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជានាយក វិទ្យាស្ថានស្រាវជ្រាវសារធាតុគីមី  និងលោក Thomas Brown សហប្រធានកម្មវិធីសម្រាប់ការអនុវត្តនៅថ្នាក់ជាតិ (VERTIC) ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មនិងធម្មជាតិ
  • ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥កំណាត់ចុងក្រោយសម្រេចវឌ្ឍនភាពបាន 36.7%
  • កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ- ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យប្រវែងជាង ៣៥ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣៦,៧% ហើយ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ចោរសៀមញុះឱ្យយើងផ្ទុះអាវុធនៅភូមិព្រៃចាន់ដើម្បីគេមានលេសវាយប្រហារយើង
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយតបចំពោះអ្នកដែលចង់ឱ្យកម្ពុជា ផ្ទុះអាវុធក្រោយមានហេតុការណ៍ទាហានថៃ បាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់។ សម្តេចបានពន្យល់ថា បើសិនជាកម្ពុជាផ្ទុះអាវុធត្រឡប់ទៅវិញ នោះនឹងមានមនុស្សស្លាប់កាន់តែច្រើនទាំងភាគីកម្ពុជា និងថៃ ហើយបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ នឹងត្រូវបំផ្លាញថែមទៀត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្ដេចតេជោ អំពាវនាវប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបន្ដអភិវឌ្ឍខឿនការពារជាតិ
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្ដអំពាវនាវប្រជាពលរដ្ឋ ចូលរួមជាមួយរជរដ្ឋាភិបាល ដើម្បីបន្ដអភិវឌ្ឍន៍ខឿនការពារជាតិ ដោយសម្ដេចបានបញ្ជាក់ថា មិនត្រឹមតែរាជរដ្ឋាភិបាលនោះទេ ដែលមានតួនាទីការពារជាតិ គឺប្រជាពលរដ្ឋក៏មានតួនាទីការពារជាតិដូចគ្នា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្ដេចតេជោ ប្រឆាំងចំពោះសំណើស្នើបើកព្រំដែនកម្ពុជា-ថៃ
  • ថ្លែងពីពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ច្បាស់ថា ប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់កម្ពុជាដែលចង់ស្នើបើកព្រំដែនកម្ពុជា-ថៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង
  • ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពល រដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ ដំបង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករមកពីថៃ
  • ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីធ្លាសាធារណៈឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកមោងឫស្សី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួម ១ ២០០នាក់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រជាជនងាយរងគ្រោះបំផុត១.០១៥គ្រួសារនៅខេត្តស្ទឹងត្រែង ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
  • កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយ ឬវិបត្តិភ័យផ្សេងៗ ដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា រាយការណ៍ជូន AICHA ពីហេតុការណ៍ទាហានថៃបើកការវាយប្រហារលើពលរដ្ឋស៊ីវិលកម្ពុជា
  • កម្ពុជា រាយការណ៍ជូនកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) អំពីហេតុការណ៍ដែលទាហានថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុចំនួនពីរលើកមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋមន្ត្រីការងារ អញ្ជើញបើកវេទិកាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវលើកទី១៣
  • ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោមប្រធានបទ ស្តីពី“គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេច ឃួន សុដារី ថាបេសកកម្មលើកកម្ពស់សមភាពយេនឌ័រអាចសម្រេចទៅបានអាស្រ័យលើសន្តិភាព
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងរយៈ ពេល ៣ ទសវត្សរ៍ កន្លងមកនេះ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់«ស្រ្តី និងក្មេងស្រី»។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីភូមិកំពង់ឈើទាល ដល់ភូមិប្រឡាយ
  • ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យ និងជំរុញការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ ខ្សែ មានប្រវែង ១៤,៦ គីឡូម៉ែត្រ ពីភូមិកំពង់ឈើទាល ដល់ភូមិ ប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកជិះកង់ទស្សនាប្រាសាទមានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងរមណីយដ្ឋានអង្គរ
  • អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចធិបតីនិងលោកជំទាវ អញ្ជើញសាកសួរសុខទុក្ខពលរដ្ឋខ្មែរដែលរងរបួសពីការបាញ់ប្រហារពីទាហានសៀម
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្ដេចធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី(video inside)
  • សម្ដេចធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/Xx89A9dVPcQ

  • ឯកឧត្តមអភិសន្តិបណ្ឌិត ទទូចសុំអ្នកដំណើរកាត់តាមពោធិ៍រៀងគោរពច្បាប់និងប្រុងប្រយ័ត្ន
  • បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បានមួយរយៈ ទីបំផុត កំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពលរដ្ឋនៅសង្កាត់ព្រែកលៀបស្នើអាជ្ញាធរជួយដោះស្រាយការចាក់ធុងបាស់ រំខាននិងសុំជួសជុលផ្លូវ
  • ក្នុងវេទិការសាធារណៈនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សាររុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិការសាធារណៈតែមានពលរដ្ឋតែ២រូបគត់ ស្នើនឹង២សំណូមពរ ដោយពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ ដោះស្រាយ ការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ពីសំណាក់ អ្នកអាជីវករលក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • គ្រួសារក្រីក្រ២៩គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
  • ឯកឧត្តម អ៊ុំ រាត្រីប្រធានគណៈកម្មាធិ ការសាខា បានចាត់អោយឯកឧត្តម ឃ្លោក នួយ អនុប្រធានកិត្តិយសសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន  បានដឹកនាំគណៈកិត្តិយសអនុសាខា សមាជិកគណៈ កម្មាធិការអនុសាខា និងក្រុមកក្រកឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌របស់សាខា ទៅសួរសុខទុក្ខគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២៩គ្រួសារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន
  • នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និង ចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ធ្វើឱ្យមានការភាន់ច្រឡំថាហាក់បីដូចជា ប្រទេសកម្ពុជារងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេក Nimol Felix និងអ្នក ផ្សព្វផ្សាយបន្ត ធ្វើការលប់ព័ត៌មានមិនពិតនេះចេញ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ដែលជំរុញឱ្យ សាធារណជន មានការភាន់ច្រឡំ លើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែង
  • អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • ប្រជាជនងាយរងគ្រោះ៩៣៣គ្រួសារនៅខេត្តមណ្ឌលគិរី ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារ ដោយផ្តោតលើមុខសញ្ញាដែលលំបាកបំផុត ដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន កុមារកំព្រា ជនមានពិការភាព  អ្នកផ្ទុកមេរោគអេដស៍ គ្រួសារក្រីក្រទីទ័ល គ្រួសារមានវិបត្តិភ័យផ្សេងៗ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨ គ្រួសារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចធិបតី អបអរសាទរជើងហោះហើរត្រង់ពី Kolkata មកខេត្តសៀមរាប
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រោងចក្រ Perfect Vision Fashion (Cambodia) Co., Ltd ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន
  • ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយនិង មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស សម្រាប់ក្នុងឡ និងបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ
  • សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពលរដ្ឋខ្មែរម្នាក់ ស្លាប់ដោយការបាញ់រះពីទាហានថៃ នៅភូមិព្រៃចាន់(video inside)
  • ពលរដ្ឋខ្មែរម្នាក់ ស្លាប់ដោយការបាញ់រះពីទាហានថៃ នៅភូមិព្រៃចាន់ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការសំខាន់ៗរួមចំណែកក្នុងការជំរុញវិស័យធុរកិច្ចនៅកម្ពុជា
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកសន្ទុក ទទួលបានអណ្ដូងទឹកថ្មី២១អណ្ដូង
  • នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្តេជ្ញាបន្តសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា
  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្តេជ្ញាបន្តសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ថៃ-កម្ពុជា សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
  • កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ចំការវិលជុំរបស់ជនជាតិដើមភាគតិចពូនង រក្សាប្រពៃណីទំនៀមទម្លាប់តជំនាន់យ៉ាងខ្ជាប់ខ្ជួន
  • ជនជាតិដើមភាគតិចពូនង បានបន្តរក្សាប្រពៃណីទំនៀម ទម្លាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន នៅទឹកដីភាគឦសានប្រទេសកម្ពុជា។ ចំការវិលជុំរបស់ជនជាតិដើមភាគតិចពូនង នៅលើកំពូលភ្នំ និងជម្រាលភ្នំបាននឹងកំពុងប្រែក្លាយជាពណ៌មាស យ៉ាងស្រស់ស្អាត ដែលកំពុងត្រៀមប្រមូលផល ក្រោយដាំដុះដោយដៃ រយៈពេលជាង៥ខែ កន្លងកន្លងមក។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការពារជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់ថៃ ថាកម្ពុជាដាក់គ្រាប់មីនថ្មី
  • ក្រសួងការពារជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់ថៃ ថាកម្ពុជាដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធាថៃ ជាន់ផ្ទុះនិងរងរបួសធ្ងន់ ព្រមទាំងបានអំពាវនាវឱ្យថៃ ចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះអ្នកវិនិយោគជប៉ុន(video inside)
  • សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះអ្នកវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ដែលជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធ
  • ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • ផ្លូវជាតិលេខ២៣
  • ផ្លូវជាតិលេខ២៣ ជាផ្លូវជាតិមួយដ៏សំខាន់ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើងជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
  • សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ។ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាមិនដែលបានទៅសុំថៃឱ្យបើកច្រកឡើងវិញនោះទេ
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ឡើងវិញជាថ្មីថា ចាប់តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឱ្យបើកច្រកឡើងវិញនោះទេ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • អតីតមេទ័ពចលនាតស៊ូនៅព្រំដែនកម្ពុជា-ថៃ បញ្ជាក់ថាថៃគ្មានគុណអ្វីលើខ្មែរទេ
  • លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ បានរៀបរាប់ប្រាប់រឿងថៃទារសាគុណពីខ្មែរដោយបញ្ជាក់យ៉ាងច្បាស់ៗថាថៃគ្មានគុណស្រ័យអ្វីមកលើប្រជាជនខ្មែរដែលបានរត់ភៀសខ្លួនពីរបបខ្មែរក្រហមទៅកាន់ទឹកដីថៃទេ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកលឆ្នាំ២០២៥
  • នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូរការ នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។ ពិធីបើកកិច្ចប្រជុំកំពូលនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រមទាំងមានការពីសំណាក់ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនជាច្រើនរូបទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sB4B2UKIuyo

  • ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ សម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា-អាស៊ែបៃហ្សង់
  • លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា-អាស៊ែបៃហ្សង់ ទោះនៅតំបន់ភូមិសាស្រ្តឆ្ងាយពីគ្នា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា សម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវ នៅវិមានរដ្ឋសភា នាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rrtWDtHRTcI

  • ប្រាសាទអង្គរវត្ត ជាទីពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍
  • ប្រាសាទអង្គរវត្ត ទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ ប្រាសាទអង្គរវត្ត ក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផង ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការ ដែលមានតែម្តងនៅក្នុងឆាកជីវិត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹងពីការផ្អាកចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅកំណាត់ផ្លូវខេត្ត៣១៤សេ
  • មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តា ជ្រាបថា៖ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាច ទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញ ធុនធំបានទេ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹទ្ធសភាកម្ពុជា ចេញប្រកាសឆ្លើយតបទៅ​នឹងការចោទ​ប្រកាន់មិនពិតរបស់​កាសែត The Nation ប្រទេសថៃ
  • អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចេញប្រកាសឆ្លើយតបទៅ​នឹងការចោទ​ប្រកាន់មិនពិតរបស់​កាសែត The Nation ប្រទេសថៃ សូមទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
  • រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ដ្រូន(Drone) និង Smart Mobile រួមចំណែកបង្រ្កាបបទល្មើសធនធានធម្មជាតិ
  • មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ឧបករណ៍ដ្រូន (Drone) ដើម្បីតាមដាន និងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព ស្របពេលដែលបច្ចេកវិទ្យាដ្រូន និងកម្មវិធី Smart Mobile បានចូលរួមចំណែកយ៉ាងខ្លាំងធ្វើឱ្យបទល្មើសធនធានធម្មជាតិមានការថយចុះគួរឱ្យកត់សម្គាល់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OAGSAqhciKU

  • កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងការយល់ដឹងពីមីន
  • ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៥ មន្រ្តីប្រតិបត្តិសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត បានដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយស្ដីពីការងារស្ដារទំនាក់ទំនងគ្រួសារ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព អប់រំអំពីមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋចំនួន ១០៥នាក់ ស្ថិតនៅឃុំកំពង់ល្ពៅ និងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NXiIRt_uzuM

  • គម្រោងរេដបូកកែវសីមា ជួយសិស្ស-និស្សិតជនជាតិភាគតិចជិត១០០នាក់
  • នៅក្នុងគម្រោងរេដបូកកែវសីមា  បានផ្តល់អាហាររូបករណ៍តាមរយៈដៃគូរ ដោយធ្វើការបែងចែកជា៣ផ្នែកក្នុងនេះដូចជាអាហាររូបករណ៍សម្រាប់សិស្សរៀនថ្នាក់សាកលវិទ្យាល័យ សិស្សជំនាញវិជ្ជាជីវៈ និងអាហាររូបករណ៍សិស្សសម្រាប់សិក្សាពីថ្នាក់ទី១០ ដល់១២។ គម្រោងរេដបូកកែវសីមា អនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីយុវជនទាំងនោះបន្តសិក្សានិងរកប្រាក់ចំណូលដោយមិនពឹងផ្អែកលើធនធានព្រៃឈើ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ការងារបម្រើសេវានានាជូនប្រជាពលរដ្ឋជាអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញខិតខំបំពេញយ៉ាងសកម្ម
  • ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា រយៈពេលជិត១ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើសេវានានាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយទទួលបានការគាំទ្រយយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7vwXb8o1mL0

  • ប្រធានាធិបតីហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
  • ឯកឧត្ដម Tamás Sulyok ប្រធានាធិបតីហុងគ្រី  បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/668G9qJEBF4

  • កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត
  • នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3ZeiIhFdgM8

  • កម្ពុជា-អូស្ត្រាលី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i5w8AzKDbbU

  • នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព(video inside)
  • នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/Sy9wFeuurIU

  • ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សានុសិស្សជនជាតិដើមភាគតិចចូលរួមសម្អាតសហគមន៍
  • ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែតបានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សក្នុងសហគមន៍ជនជាតិដើមភាគតិច ចូលរួមសម្អាតក្នុងសហគមន៍ ដោយកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក និងរក្សាភាពបៃតង ដោយថែរក្សាព្រៃឈើ និងដាំដើមឈើឡើងវិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PoMTL-dbEQU

  • កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់ជិតស្និទ្ធ
  • នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ផាម មិញ ជិញ និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំអាហារពេលព្រឹកការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RRjQGoM9GSo

  • កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត។ ការបញ្ជាក់នេះធ្វើឡើង នាជំនួបពិភាក្សាការងារទ្វេភាគី កាលពីរសៀលម្សិលមិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A8DRDNDFJP4

  • កម្ពុជា-សាធារណរដ្ឋកូរ៉េ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសំដៅប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានា
  • កម្ពុជា-សាធារណរដ្ឋកូរ៉េ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានា។ ការប្តេជ្ញានេះ ធ្វើឡើងនាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ជួបពិភាក្សាការងារទ្វេភាគី ឯកឧត្តម Lee Jae-Myung ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U2MzJZPk4i4

  • គម្រោង REDD+ កែវសីមា ជួយកសិករបង្កើតមុខរបរចិញ្ចឹមមាន់សម្រួលជីវភាព របស់ប្រជាសហគមន៍
  • គម្រោងរេដបូក (REDD+) បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ក្នុងនេះដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ ដែលមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបញ្ជាក់ថា មិនអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកអនុវត្ដក្នុងជម្លោះព្រំដែនកម្ពុជាថៃនោះទេ ព្រោះករណីនេះ ហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺត្រូវទៅដល់ICJ តុលាការយុត្ដិធម៌អន្ដរជាតិ ឬវេទិការអន្ដរជាតិដទៃទៀត(video inside)
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបញ្ជាក់ថា មិនអាចយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកអនុវត្ដក្នុងជម្លោះព្រំដែនកម្ពុជាថៃនោះទេ ព្រោះករណីនេះ ហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺត្រូវទៅដល់ICJ តុលាការយុត្ដិធម៌អន្ដរជាតិ ឬវេទិការអន្ដរជាតិដទៃទៀត សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • កម្ពុជាគ្រោងចំណាយថវិការដ្ឋសរុបប្រមាណ១០ពាន់លានដុល្លារ
  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ បានអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_F2UP6jK5F0

  • សម្តេចតេជោ រំលឹកពីប្រវត្តិនៃការចរចាជាមួយសម្តេចឪមុននឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាព
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា បានរំលឹកឡើងវិញពីប្រវត្តិនៃការចរចាជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលបានដោះស្រាយជម្លោះនៅកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/otkdJx2D1So

  • នាយឧត្តសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូវិលនិវត្តន៍មកពីប្រទេសម៉ាឡេស៊ី
  • បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រួចមក, ឯកឧត្តម នាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិអញ្ជើញវិលនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LA509CH8dyM

  • ស្រូវនាំចេញក្រៅផ្លូវការទៅវៀតណាមមានចំនួនជាង២លានតោនក្នុងរយះពេល១០ខែនេះ
  • បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សរុបមានចំនួន ២,៤៧៩,៧២៣តោន រួមទាំងស្រូវឆ្លងកាត់។ ក្នុងនោះ តម្លៃស្រូវសើមនៅស្រែជាមធ្យម ស្រូវអ៉ីអ៊ែរ៥០៤០៤ តម្លៃ៦៩០រៀលក្នុង១គីឡូក្រាម ស្រូវអូអឹម៥៤៥១ តម្លៃ៧០០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប ៥២៤,១០៨,៥១៩ដុល្លារ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យចាត់វិធានការលើបញ្ហាមានអ្នកដើរទាភាស៊ី អាណាធិបតេយ្យ
  • ឆ្លើយតបតំណាងអាជីវករផ្សារគីឡូម៉ែត្រលេខ៩ ដែលស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករយ៉ាងអាណាធិបតេយ្យ បង្កការលំបាក និងការថ្នក់ចិត្តដល់អាជីវករ ត្រូវបានឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DAmpOAyGz-A

  • ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា
  • ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ  ដែលរងការខូចខាតប្រវែងជាង ៥០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់អូរពពេល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tOvGPE-CpVM

  • សម្តេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមលក់ដូរបារីអេឡិចត្រូនិកនិងផលិតផលHTPs នៅបន្តកើតមានលើបណ្តាញទំនាក់ទំនងសង្គម
  • តាមរយៈការអង្កេតតាមដានជាប្រចាំរបស់មន្រី្ត នៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា ពាក់ព័ន្ធទៅលើសកម្មភាពចែកចាយ ជួញដូរ ការធ្វើអាជីវកម្មបារីអេឡិចត្រូនិកនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានរកឃើញថា ក្រុមចែកចាយ និងធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភី នៅបន្តកើតមានយ៉ាងព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម។ បើតាមអង្គការនេះ មានទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមតិកតុក និងក្រុមអ៊ីនស្តាក្រាម បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម  ដែលក្រុមនីមួយៗមានចំនួន។ ក្នុងនោះមានទំព័រហ្វេសប៊ុក (Facebook page) ចំនួន ១៧៦ ត្រូវបានរកឃើញថាកំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ។ ដែលទំព័រហ្វេសប៊ុកមួយចំនួនជាទំព័រហ្វេសប៊ុកចាស់ និងមួយចំនួនជាទំព័រហ្វេសប៊ុកថ្មីដែលទើបតែរកឃើញ ឬទើបតែបង្កើតឡើងថ្មីៗ។ ក្រុមហ្វេសប៊ុក (Facebook group) ចំនួន ១៦៧ ត្រូវបានរកឃើញថា កំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភី។ ក្រុមហ្វេសប៊ុកមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមហ្វេសប៊ុកថ្មី ដែលទើបតែបង្កើត និងកំពុងតែដំណើរការសកម្មភាព។ ក្រុមតេឡេក្រាម (Telegram group) ចំនួន ២១៦ ត្រូវបានរកឃើញថាកំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី […]

  • គ្រួសារក្រីក្រ៣៧គ្រួសារទទួលបានជំនួយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ
  • ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសខា បានចាត់អោយលោកស្រី ម៉េង គឹមហួយ សមាជិកា គណៈកម្មា ធិការសាខា បាននាំយកអំណោយសាខា ទៅសួរសុខ ទុក្ខ គ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ៣៧ គ្រួសារ ដែលពួតគាត់រស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនិងចូលរួមវេទិកាសន្តិភាពប៉ារីស
  • អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហារដ្ឋសភា-ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ និងបន្តអញ្ជើញចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តមអភិសន្តិបណ្ឌិត បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែងរួមគ្នាដាំនិងថែរក្សាព្រៃឈើ
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5_-N9NdTJms

  • វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ”
  • អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ជាមន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ចូលរួមសរុបចំនួន៨០នាក់ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pR0wQFIiyQo

  • រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ GBC
  • នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពិសេសលើកទី២គណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5r_xhMR3_OE

  • គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមជីកនៅពេលទឹកស្រក
  • គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់ កាលនីមួយៗ។ តាមផែនការនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេច ម៉ែន សំអន សម្ពោធអគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ
  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃមន្ទីរពេទ្យ បង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិប អ៊ីនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំរបស់លោក ឌីខេ លី តាមរយៈលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយជ្រំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v8CRR5waEe4

  • រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវគ្រប់ស្ថាប័នចូលរួមផ្សព្វផ្សាយពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍និងលង់ទឹក
  • វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតី ភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yOLGs4dSbKg

  • អតីតមេទ័ពនៃចលនាតស៊ូនៅព្រំដែនកម្ពុជា-ថៃ និយាយរឿងព្រំដែនចំណុចភូមិព្រៃចាន់និងភូមិជោគជ័យ
  • លោក ញឹក ប៊ុនឆៃ អតីតអ្នកតស៊ូខ្មែរកាលសម័យសង្គ្រាមផ្ទៃក្នុងខ្មែរយើងនាទសវត្សន៍១៩៧៥ដល់១៩៩៣ ជាសាក្សីរស់ម្នាក់ក្នុងចំណោមសាក្សីរស់ជាច្រើននាក់ផ្សេងទៀតក្នុងនោះរួមមានទាំងមន្ត្រី អង្គការអន្តរជាតិនានាកាលពីជំនាន់នោះបាននិយាយដូចៗគ្នាថា ភូមិព្រៃចាន់និងភូមិជោគជ័យពិតជានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជូនជនរួមជាតិថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ(video inside)
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជូនជនរួមជាតិថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • រដ្ឋសភា ​អនុម័តទាំងស្រុង​​សេចក្តីព្រាងច្បាប់ចំនួន៥
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រទី១៧ ខែតុលាឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KDQB6WBQ064

  • កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយលើកទី១៣បញ្ចប់ទៅដោយជោគជ័យ
  • រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់តួនាទីជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងភាពជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅដោយផ្លែផ្កា និងជោគជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DGli80dhov0

  • សេចក្តីប្រកាសព័ត៌មានស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៣ឆ្នាំ
  • ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ មានអ្នក ជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារីអាយុ ៣ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់កងយោធភូមិភាគទី៥
  • យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ ជួយលើកកំពស់ផលិតផលក្នុងស្រុក
  • ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ របស់សហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចែកអំណោយជូនប្រជាជនងាយរងគ្រោះនៅខេត្តកំពង់ស្ពឺ
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំ ណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩ គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z2AwOlR48fQ

  • សម្តេចធិបតី បញ្ជាក់ថាកម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមកធ្វើជួយបង្ក្រាបឧក្រិដ្ឋកម្មអនឡាញឡើយ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XsYorOH1ugQ

  • សម្តេចធិបតី ជំរុញឲ្យបន្តផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្ត រាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T1zsa_Cql5c

  • ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ
  • អំពូលសូឡា(ភ្លើងទេវតា) ចំនួន៥ឈុតដំបូង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិកោដូន្តី ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន ចុះជួបសំណេះសំណាលនិងតម្លើងអំពូលសូឡា ជូនប្រជាពលរដ្ឋចំនួន៥គ្រួសារ ស្មើ៥ខ្នងផ្ទះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងពង្រឹងការពារនិងអភិរក្សធនធានធម្មជាតិ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស
  • ព្យុះទី២៣ឈ្មោះ ណាត្រី(Nakri) T2523 ដែលមានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នៅតែមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រ កម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
  • អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និង អន្តរជាតិ ជ្រាបថា ថ្មីៗនេះបណ្តាញសារព័ត៌មានរបស់សាធារណរដ្ឋកូរ៉េ និងសារព័ត៌មានមួយចំនួនផ្សេងទៀត បានបន្តផ្សព្វផ្សាយពាក់ព័ន្ធនឹងឃាតកម្មលើយុវជនកូរ៉េ អាយុ ២២ឆ្នាំ បង្កជាការភ័ន្តច្រឡំអំពីរឿងហេតុ និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនគរបាលនៃប្រទេសទាំងពីរ ជាពិសេសចំពោះការ លើកឡើងពីលោក Yoo Jae Sung អគ្គស្នងការនគរបាលស្តីទី និងក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្ដេចតេជោ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
  • គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T4fJGOpq_FE

  • ជប៉ុនផ្តល់ឥណទានសម្បទានសម្រាប់អនុវត្តគម្រោងពង្រីកការផ្គង់ផ្គង់ទឹកស្អាត និងប្រព័ន្ធអគ្គិសនី
  • រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៤៤ ៤៣៧ លានយ៉េនជប៉ុន ប្រមាណ ៣០០ លានដុល្លារអាម៉េរិក ។ ពិធីចុះហត្ថលេខាធ្វើការឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលាកន្លងទៅ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pR43NUXOKRE

  • រដ្ឋបាលខេត្តកំពង់ធំ នឹងបំពាក់អំពូលសូឡានិងបង្គោលភ្លើងនៅបេតុងអាមេ១ខ្សែរ
  • ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១៥៥០ ម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិក្រចាប់ អាចារ្យលាក់ ទៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oKp6-jwQX7Q

  • សម្តេចប្រធានរដ្ឋសភា ស្នើចិនពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍
  • សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើភាគីចិនពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ និងស្នើដល់ភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដល់ប្រជាពលរ ដ្ឋចិន និងជំរុញបន្ថែមវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Zk6l0kUNX_Q

  • គណៈប្រតិភូរដ្ឋសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់១៣ឆ្នាំ
  • ក្នុងឱកាសគម្រប់ខួប១៣ឆ្នាំ នៃការសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិក សមាជិការដ្ឋសភា ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IVNm3F_7hiA

  • ក្រសួងបរិស្ថានពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋនិងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ
  • មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណី ការកាប់ គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន១ កន្លែង និងបន្ទប់ទឹកចំនួន ១ កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែកចំនួន ចំនួន៤ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០)។ ក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារ ធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ស្រប តាមក្រមបរិស្ថាននិងធនធានធម្មជាតិ […]

  • សំណើនិងសំណូមពររបស់ពលរដ្ឋនៅខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរភ្នំពេញពិនិត្យនិងដោះស្រាយ
  • ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានសង្កេតឃើញថា មានការចូលរួមយ៉ាងសកម្ម និងផុសផលល្អ ពីប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ សម្រាប់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បើទោះបីសំណូមពរ និងសំណើរផ្ទាល់មាត់មានចំនួនតិចក្តី ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V8R1Lu2VzVM

  • ឯកឧត្តមអភិសន្តិបណ្ឌិត លើកទឹកចិត្តសិស្សជាប់និងធ្លាក់បាក់ឌុបនៅព្រៃវែង បន្តចាប់យកក្ដីស្រមៃ
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7gxeSqeptNE

  • កម្ពុជាចង់បានបំផុតគឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់និងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី
  • សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បញ្ជាក់ប្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី អំពីស្ថានភាពព្រំដែន កង្វល់ និងបច្ចុប្បន្នភាព ដែលភាគីថៃបានចាក់សំឡេងខ្មោច សំឡេងរំខាននានា បង្កការរំខានដល់ពលរដ្ឋទាំងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ តែយ៉ាងណាក៏ដោយ កម្ពុជា មិនសុំសម្ព័ន្ធមិត្ដណាមួយថ្កោលទោសប្រទេសណាទេ តែកម្ពុជាចង់បានបំផុតគឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ហើយអាចវិលទៅប្រក្រតីភាពឆាប់ៗ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hzIKw6JFveo

  • ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែតុលា នៅវិមានសន្ដិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។  សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rgcIZuYZFEA

  • ICRC សន្យានឹងជំរុញឱ្យមានការដោះលែងយោធិនកម្ពុជា១៨រូបដែលជាប់ឃុំនៅថៃ
  • កាកបាទក្រហមអន្តរជាតិ (ICRC) សន្យាថា នឹងជំរុញឱ្យមានការដោះលែងមកវិញ នូវយោធិនកម្ពុជា ១៨រូប ដែលជាប់ឃុំនៅថៃ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ និងអះអាងថា យោធិនកម្ពុជាទាំង ១៨រូប មានសុខភាពល្អ និងបរិភោគអាហារធម្មតា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់
  • លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក  និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោសហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយដងស្ទឹងសែនចំណុចអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងចំណុចសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ  ខេត្តកពង់ធំ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U8W9wr-XhWs

  • កម្មវិធីរត់ប្រណាំងចម្ងាយ 5KM អបអរសាទរទិវាពិភពលោកសង្គ្រោះបឋម២០២៥
  • កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ នេះ បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ«រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ»។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AovcuP1-NXQ

  • មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងគឺមិនទុកឱ្យគាត់រស់នៅក្នុងភាពឯកកោឡើយ
  • បើមានកាខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់ ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងពិធីសំណេះ សំណាលជាមួយមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ តុលាឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0_bqnJYhTn4

  • ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត
  • ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បានប្តេជ្ញាចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាពថា ឯកឧត្តម ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0CnuerXOLow

  • ការកាប់រុករានដីព្រៃនិងលួចសាងសង់សំណង់នានានៅក្នុងតំបន់ការពារធម្មជាតិ ជាអំពើល្មើសច្បាប់
  • មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបន្តចុះរុរើសំណង់រនៅទីតាំងបង្ក្រាប ការបោះបង្គោលរបងហ៊ុមព័ទ្ធបំណងកាន់កាប់ដីព្រៃធ្វើកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តតំពង់ស្ពឺ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ(video inside)
  • សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/-0DGmi5om4E

  • បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់វិស័យចំពោះជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរភាគខាងត្បូង-វៀតណាម
  • ប្រជាជនខ្មែរនៅភាគខាងត្បូង ឬហៅថាខ្មែរក្រោម តែងតែជាចំណែកមិនអាចកាត់ផ្តាច់បាននៃសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិវៀតណាម។ ជាមួយគោលនយោបាយ “គ្រប់ជនជាតិទាំងអស់ស្មើភាព ឯកភាព គោរព និងជួយគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព” បក្ស និងរដ្ឋវៀតណាមបានអនុវត្តគោលនយោបាយវិនិយោគជាច្រើន ដោយកំណត់អាទិភាពលើការបែងចែកធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។ អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាមមានការផ្លាស់ប្ដូរ​ និងរីកចម្រើនឥតឈប់ឈរ។ សមិទ្ធិផលនេះបានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងរដ្ឋវៀតណាម។ ជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់ ប៉ុន្មានឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាម រដ្ឋ និងរដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចខ្មែរ។ ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរជីវភាពរស់នៅ។ កត្តាទាំងនេះ បានរួមចំណែកកែលម្អ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋខ្មែរ លុបបំបាត់គ្រួសារទុរ្ភិក្ស កាត់បន្ថយគ្រួសារក្រីក្រ ចំនួនគ្រួសារ ជីវ ភាពធូរធាបានកើនឡើង។ គោលនយោបាយស្តីពីការថែទាំសុខភាព ការអប់រំ ការអភិរក្ស និងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ក៏ត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពពីគ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋាន រួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។ ជាពិសេសបន្ទាប់ពីរយៈពេលជាង៧ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ១៩ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់លេខាធិការដ្ឋានមជ្ឈឹមបក្ស ស្តីពីការពង្រឹងការងារនៅតំបន់ជនជាតិភាគតិចខ្មែរក្នុងស្ថានភាពថ្មី រហូតមកដល់ពេលនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា អគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពជាដើម […]

  • ពលរដ្ឋរងគ្រោះដោយទឹកជំនន់និងបាក់ស្រុតច្រាំងទន្លេ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិ សរុប៥៤គ្រួសារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ve1PL5oWJmU

  • ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារថែទាំផ្លូវខួបក្រាលល្បាយគ្រួស
  • ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យវាយតម្លៃ លើការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលល្បាយ គ្រួសប្រវែង១០.០០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់២០សង់ទីម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន២កន្លែង ស្ថិតនៅក្នុងឃុំកកោះ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VgYGQxtY58Q

  • ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
  • ស្មារតីនៃកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលសួរសុខទុក្ខ និងផ្តល់អំណោ យមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ រស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5CpU5XiLZMQ

  • ទាហានសៀម បន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់
  • នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះរបស់ថៃបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមិនខ្លាចច្បាប់អន្តរជាតិ ខណៈដែលខ្លួនតែងស្រែកថាចង់បានសន្តិភាព!! សូមទស្សនាព័ត៌មានពិស្ដារ៖

  • យោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង
  • លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការយោធភូមិភាគទី៤ កម្ពុជា  នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖ ១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ ២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង ៣.ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ […]

  • អាជ្ញាធរជាតិអប្សរាប្រមូលទឹកបានគ្រប់គ្រាន់សម្រាប់ត្រៀមប្រើប្រាស់នារដូវប្រាំង
  • យោងតាមក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សានឹងចាប់ផ្តើមអស់ឥទ្ធិពលនៅដើមខែវិច្ឆិកា ខាងមុខនេះ គឺមានន័យថា ភ្លៀងក៏នឹងលែងមានបន្តទៀត ហើយរដូវរំហើយក៏នឹងចូលមកដល់។ អាជ្ញាធរជាតិអប្សរា បានប្រមូលទឹកស្ដុកពេញអាង ឬបារាយណ៍សំខាន់នានា ស្ទើរតែ១០០ភាគរយហើយ សម្រាប់ត្រៀមប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា-កុំមិនវែលដូមីនីក ឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែលស្កឺរីត នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈ ប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xq-XIh3rgNE

  • កងកម្លាំងចម្រុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅស្រុកកំពង់ស្វាយ
  • នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្ម ការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ ប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ បានធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oFrBRSlkVgM

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់២៥៩គ្រួសារនៅខេត្តក្រចេះ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្រចេះ និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តក្រចេះ ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឆ្លូង ខេត្តក្រចេះ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MerG7c9Y62A

  • រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការកែលម្អនិងស្ថាបនាប្រព័ន្ធលូ
  • រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះ ដើម្បីដោះ ស្រាយនូវការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាសនិងផ្លូវរថភ្លើងក្រោមដីផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា អំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្សបង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន
  • កម្ពុជា អំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលខេត្តបន្ទាយមានជ័យ ឆ្លើយតបទៅនឹងលិខិតតវ៉ារបស់អភិបាលខេត្តស្រះកែវ
  • អភិបាលខេត្តបន្ទាយមានជ័យ កម្ពុជា ប្រាប់អភិបាលខេត្តស្រះកែវ ថៃ ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវថៃ តវ៉ា ស្ថិត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការងារនិងអង្គការបណ្តុះបណ្តាលនិងវឌ្ឍនភាពកម្ពុជាចុះកិច្ចព្រមព្រៀងជំរុញការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍
  • ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វ្រាង់ស្វ័រ ស្លូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល តំណាងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ស្តីពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/M0swTv4phfU

  • ជប៉ុនផ្ដល់កម្ចីសម្រាប់ការអនុវត្តគម្រោងទឹកស្អាតនិងគម្រោងអគ្គិសនីដល់កម្ពុជា
  • រដ្ឋាភិបាលជប៉ុនបានផ្ដល់កម្ចីក្នុងទំហំទឹកប្រាក់ ជិត៣០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តគម្រោងចំនួនពីរ គឺគម្រោងទឹកស្អាត និងគម្រោងអគ្គិសនី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៨ ខែតុលា ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/832neOBWRCo

  • កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង១ម៉ឺននាក់ក្នុងរយៈពេល២ឆ្នាំ
  • ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេស ដែលពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥០០០នាក់ ខណៈ អាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញ នូវបរទេសពាក់ព័ន្ធ បទល្មើសអនឡាញ ជាង ២១០០០នាក់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9EPgaqNaEug

  • កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហាព្រំដែន
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថាកំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាមធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រុមការងារព្រៃឈើកំពុងកាត់ដើមឈើយាងមួយដើមដែលមានហានិភ័យ
  • ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • មន្ទីរពេទ្យកុមារអង្គរ ប្រកាសផ្សព្វផ្សាយយុទ្ធនាការរ៉ៃអង្គាសថវិកាដើម្បី “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក”
  • មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ ចំណេញ ផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃ សម្រាប់អ្នកគ្មានលទ្ធភាព ប្រកាសផ្សព្វផ្សាយលើយុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” ក្នុងគោល បំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pC9NQ3iHH-c

  • ឱកាសការងារជាង៣ម៉ឺនកន្លែងក្នុងកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២៥
  • កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល ០២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yKZ8meLndv8

  • នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា
  • ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ថៃ
  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្មវិធីកំណែទម្រង់ ៨២,៥លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងពន្លឿនអន្តរកម្មថាមពលនៅកម្ពុជា(video inside)
  • កម្មវិធីកំណែទម្រង់ ៨២,៥លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងពន្លឿនអន្តរកម្មថាមពលនៅកម្ពុជា សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/T9RIFh6AfJI

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកព្រះរាជទ្រព្យសម្តេចម៉ែចែកជូនប្រជានុរាស្ត្ររងគ្រោះទឹកជំនន់
  • បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០ គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HlaEgxYoNeI

  • ពិធីបិទនិងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញកាំភ្លើងធំឆ្នាំ២០២៥
  • ស្ថិតក្នុងស្ថានការណ៍នៅតំបន់ព្រំដែនកំពុងទទួលរងនូវការទន្ទ្រានឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានឆ្លៀតពេលដ៏មមាញឹកអញ្ជើញជាអធិបតី ចូលរួមក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជំនាញកាំភ្លើងធំ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cYNULTQ0H8k

  • រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច សំណូមពរដល់ពលករខ្មែរត្រលប់មកពីថៃត្រូវខិតខំធ្វើការនៅក្នុងប្រទេស
  • ថ្លែងក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល សំណូមពរដល់ពលករខ្មែរទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជានិយាយជារួម ក៏ដូចជានៅខេត្តកណ្តាលនិយាយដោយឡែក មិនខ្វះទេឱកាសធ្វើការងារពិសេសតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yu-wBBJ-pak

  • ឯកឧត្តម គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះសមាគមអតីតយុទ្ធជននិងនិវត្តជន
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការសាង សង់ផ្ទះ, ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹកសម្រាប់ជាប្រភពប្រើប្រាស់ជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD បង្ហូរសំណល់រាវចូលអូរធម្មជាតិនៅក្នុងខេត្តរតនគីរី
  • ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន  ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគិរី លោកមេឃុំយ៉ាទុង លោកមេភូមិពាក់ (ដូចមានសមាសភាពក្នុងបញ្ជីវត្តមានជូនភ្ជាប់) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD  និងបានរកឃើញករណីសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ (អូរត្រាយ) ស្ថិតនៅក្បែរក្រុមហ៊ុន ចម្ងាយប្រមាណ៣០ម. ហើយអូរនេះ មានទំនាក់ទំនងទៅអូរយ៉ាដាវ។ សំណល់រាវចេញពីក្រុមហ៊ុន បានធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកអូរថយចុះ បង្កឱ្យមានត្រីងាប់មួយចំនួន។ ជាមួយគ្នានេះក្រុមការងារបានយកសំណាកសំណល់រាវ និងសំណាកទឹកអូរ សរុបចំនួន ៥ទីតាំង មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ។ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់តម្រូវឱ្យក្រុម ហ៊ុន MESCO GOLD (CAMBODIA) LTD ដែលមានទីតាំងស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៧ និងមាត្រា៦៩៤ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក ត្រូវផ្ដល់សំណងផលប៉ះពាល់ការខូចខាតបរិស្ថាន និងសុខភាពសាធារណ:។ […]

  • គម្រោងបោសសម្អាតមីនទំហំផ្ទៃដីជាង ៤១ គីឡូម៉ែត្រការ៉េមិននៅជិតព្រំដែនកម្ពុជា-ថៃទេ
  • អាជ្ញាធរមីន បានបញ្ជាក់ថា តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង ៤១ គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផល ប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចតេជោ អំពាវនាវដល់ប្រជាជនខ្មែរ កុំធ្វើទង្វើអាក្រក់ដូចជនជាតិថៃមួយចំនួន
  • នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនខ្មែរ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ ដូចជនជាតិថៃមួយចំនួន សូមទស្សនាព័ត៌មានពិស្ដារ៖

  • សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ីគំាទ្រការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា
  • សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី តាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់ និងគំាទ្រការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RkAArfoy0y0

  • សម្តេចតេជោ អនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីចូលជួបសម្តែងការគួរសម
  • សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9c1EAO4CS2s

  • អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពក្នុងទីរួមខេត្ត
  • លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ៩ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង(video inside)
  • ៩ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.៨ពាន់លានដុល្លារ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/VyqD_GxHfzo

  • សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍៦ចំណុចដើម្បីធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភា
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុច ដើម្បីបន្តកែល្អ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសការទទួលបានជោគជ័យនៅក្នុងគោលដៅធ្វើកំណែទម្រង់និងការអភិវឌ្ឍស្ថាប័នខាងលើ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ycrqUAeBVvA

  • គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា
  • គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា។ ការវាតម្លៃរបស់គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកនៃសភាម៉ាឡេស៊ី ធ្វើឡើងនាព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TKFC74Ke7LE

  • ប្រជាជនរងគ្រោះដោយទឹកជំនន់នៅស្រុកសេសាននិងស្រុកថាឡាបរីវ៉ាត់ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • ឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RQvJcTqWRu4

  • ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំនិងខេត្តកំពង់ធំ
  • បន្ទាប់ពីរយៈពេល២សប្តាហ៍នៃដំណាច់ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលព្យុះជាបន្តបន្ទាប់រហូតបង្កជាជំនន់ទឹកភ្លៀង, នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទីទួលសុវត្ថិភាពដែលប្រជាពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ ក្នុងឃុំជីរោទ៍១ និងឃីទន្លេបិទ បានជម្លៀសកាលពីក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cQod0paPMv0

  • គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយច្បាប់ជលផល
  • នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹក នាំសហការី ទៅផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់  ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ទួលធម្មដែ ឃុំក្រសាំង ខ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រជានេសាទ និងកងកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិផងដែរ ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលរាជធានីភ្នំពេញចុះពិនិត្យប្រឡាយនៅសង្កាត់ចោមចៅទី៣និងសង្កាត់កាកាបទី២
  • នារសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការ ស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។ មន្ត្រីជំនាញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ  ជីកស្តារប្រឡាយក្នុង ភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕ សូមទស្សនាព័ត៌មានពិស្ដារ៖

  • លិខិតមិត្តអ្នកអាន «ខ្មែរធ្វើបាន ៖ សាមគ្គីជាកម្លាំង!»
  • (សៀមរាប)៖ «បុព្វហេតុ ធំជាងអ្វីទាំងអស់»។ បុព្វហេតុ ជាកត្តាកំណត់ក្នុងការប្រមូលកម្លាំង។ អ្វីក៏ដោយ បើមានបុព្វហេតុច្បាស់លាស់ ហើយបុព្វហេតុនោះ គឺជាប្រយោជន៍រួម ជាពិសេសនៅគ្រប់ផលប្រយោជន៍របស់ប្រទេសជាតិ នោះច្បាស់ណាស់ ឆន្ទៈ ស្មារតី ការលះបង់ និងសាមគ្គីភាព កើតឡើងឯកឯង ព្រមគ្នា ស្រុះគ្នា ហើយមានសម្ទុះដ៏ខ្លាំងក្លា។ ខ្មែរយើង ធ្លាប់រួមគ្នាដណ្តើមឯករាជ្យពីអាណានិគមបារាំង។ ខ្មែរ ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែក និងអំពើប្រល័យពូជសាសន៍។ ខ្មែរធ្លាប់យកឈ្នះលើពួកចោរសៀមនៅតុលាការអន្តរជាតិ ICJ និងនៅឆ្នាំ២០១០។ ខ្មែរ ធ្លាប់យកឈ្នះលើជំងឺសកល កូវីដ-១៩។ ខ្មែរ បានរួមគ្នាកសាងប្រទេសដ៏អស្ចារ្យរហូតមានគេច្រណែននឹងការរីកចម្រើនដ៏លឿនរបស់កម្ពុជា។ នេះហើយហៅថា «កម្លាំងជាតិ»។ នេះហើយជាសក្ខីភាព«ខ្មែរធ្វើបាន»។ ខ្ញុំមានជំនឿដ៏មុតមាំថា គ្មានកម្លាំងអ្វីទប់ស្កាត់ការរះឡើងរបស់កម្ពុជានោះទេ។ យើងមានថ្នាក់ដឹកនាំល្អ គឺជាសំណាងរបស់យើង ជាសំណាងរបស់ប្រជាជន និងប្រទេសជាតិយើង។ យើងត្រូវតែរួមគ្នា ដោយជឿជាក់គ្នា ដើម្បីជម្នះការលំបាកនៅគ្រប់កាលៈទេសៈ ឱ្យបានជាដាច់ខាត។ អ្វីដែលខ្ញុំចង់និយាយបន្តទៀត សម្រាប់ការត្រិះរិះពិចារណា មានដូចតទៅ៖ ១- អ្វីជាកម្លាំង? កម្លាំងដែលធំបំផុត គឺភាពជឿជាក់លើបុព្វហេតុ។ កម្លាំងម្យ៉ាងទៀត […]

  • សេចក្តីណែនាំពីការត្រៀមអន្តរាគមន៍ក្នុងពេលទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះកំពុងបន្តហក់ឡើង
  • រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដល់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបង ប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ មេត្តាជ្រាបថា គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ ទឹកមានកម្ពស់ ២១,៦៦ម៉ែត្រ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ទឹកកខ្វក់ប្រមាណ១៤លានម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឱ្យបំពុលប្រភពទឹកសាធារណៈ
  • ក្រសួងបរិស្ថានបានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលបានការកោតសរសើរចំពោះការធានាស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ
  • ក្នុងពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា បានមានប្រសាសន៏កោត សរសើរ និងក្ដីមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេ លើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកមកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្ត ព្រៃវែង។ បើតាមលោកជំទាវអគ្គលេខាធិការភាពលេចធ្លោនេះ បានដើរស្របគ្នានឹងផែនការកាកបាទ ក្រហមកម្ពុជា ដែលដាក់គោលដៅ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យគ្រប់សាខាកាកបាទក្រហមទូទាំងប្រទេស ក្លាយជាអង្គភាពមានការទទួលខុសត្រូវ និងម្ចាស់ការខាងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបម្រើសង្គម ពិសេសការជួយពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OxlqTHkdZkI

  • អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ»
  • នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WZ_w_PzJ3Qk

  • សិស្សនិទ្ទេសA ក្នុងខេត្តកំពង់ស្ពឺ ទទួលបានកុំព្យួទ័រម្នាក់១គ្រឿងពីរដ្ឋមន្ត្រីមុខងារសាធារណៈ
  • ‎កាលពីព្រឹកថ្ងៃ០១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៤~២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cp-2aFxrMeM

  • មន្ត្រីជំនាញចុះពិនិត្យស្ថានភាពដំណាំដំឡូងមីដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង
  • លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដំណាំដំឡូងមី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតាំងគោក ដែលបានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ ដែលធ្វើកន្លែងខ្លះដំណាំដំឡូងរបស់ប្រជាពលរដ្ឋត្រូវបានខូចខាត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HAPdJsv2-tk

  • បារំាងបានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា -ថៃជាប្រចាំ
  • នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A6LO8v2_5rs

  • ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា
  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួនជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kj_NdbP85NM

  • ប្រមុខការទូតកម្ពុជា ស្នើឱ្យអគ្គលេខាធិការបន្តជួយដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
  • ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបន្តប្រឹងប្រែងជួយគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ការស្នើរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងកាលពីថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ (UNSG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ប្រជានេសាទមួយចំនួននៅតែប្រើឧបករណ៍ខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
  • លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចច្រាំងក្រហម ក្រចាប់ ទឹកស ដំណេកសេក និងនាល ក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ADB បង្ហាញពីការរក្សាបានរបស់កម្ពុជា បើទោះជាបានព្យាករ កំណើនទាបជាងមុន
  • ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់ លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា -ថៃ (video inside)
  • ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា -ថៃ ជាប្រចាំ និងបានគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី\ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/lq5usnRV4S4

  • ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តមណ្ឌលគិរីនិងរតនគិរីទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
  • ដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wBCZf4ntb-s

  • រាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិកាឧបត្ថម្ភដល់អតីតយុទ្ធជននិងនិវត្តជន
  • ថ្លែងក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hAG_GoJasD4

  • មន្ទីរធនធានទឹកខេត្តសៀមរាបប្រកាសឲ្យពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសៀមរាប ប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់
  • មន្ទីរធនធានទឹកខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយដងស្ទឹងសៀមរាប ជាពិសេសក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ត្រូវត្រៀមលក្ខណៈបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់។ តាមការប្រកាសរបស់មន្ទីរធនធានទឹក ខេត្តសៀមរាប ទឹកជំនន់អាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥
  • ក្រោយថ្ងៃទី១ ខែតុលា  ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC,ការងារគូសគំនូសចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។ មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • អភិបាលខេត្តបន្ទាយមានជ័យផ្ញើលិខិតតវ៉ាប្រឆាំងទៅអភិបាលខេត្តស្រះកែវ
  • អភិបាលខេត្តបន្ទាយមានជ័យកម្ពុជា ផ្ញើលិខិតតវ៉ាប្រឆាំងទៅកាន់អភិបាលខេត្តស្រះកែវថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា ប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា បង្ហាញនូវទង្វើរបស់ថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(video inside)
  • រដ្ឋមន្ត្រីការបរទេសកម្ពុជា បង្ហាញនូវទង្វើរបស់ថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/GrBsdFLabPU

  • សម្តេចធិបតី ណែនាំគ្រប់ភាគីបន្តតាមដានស្ថានភាពទឹកជំនន់
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានណែនាំគ្រប់ភាគី បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះឆ្នាំនេះនឹងមានទឹកជំនន់ធំ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UK4_28imkAQ

  • រាជរដ្ឋាភិបាល បន្តប្រើគ្រប់យន្តការដើម្បីឱ្យមានការដោះលែងយោធិនទាំង១៨នាក់ត្រឡប់វិញ
  • ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z-iv34dD5q8

  • ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅវត្តពោធិ៍៥០០០ដើម
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពរបស់ជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម និងតាមមណ្ឌលសុវត្ថិភាពផ្សេង ទៀត ក្នុងខេត្តព្រះវិហារ។ អំឡុងពេលចុះសួរសុខទុក្ខជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ចំពោះជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅវិញ ឬលំនៅដ្ឋានជិតតំបន់ប្រឈមអាចស្នាក់បន្ត ក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំពីអាជ្ញាធរខេត្ត ជាសេនាធិការរបស់រាជរដ្ឋាភិ បាល ដើម្បីធានាទាំងការផ្គត់ផ្គង់ស្បៀងបបម្រុងរបស់រាជរដ្ឋភិបាល និងសម្ភារៈប្រើប្រាស់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-eJvSixZfc0

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ
  • នៅព្រឹកថ្ងៃទី ២៥​ ខែកញ្ញា ឆ្នាំ២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្ត​កំពង់​ធំ​ បានដឹកនាំសហការី រួមជាមួយមន្ត្រីជំនាញជលផល ធ្វើការបង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ  នៅ០២គោលដៅ ស្ថិតនៅតំបន់​បឹង​រាល​ ប្រទះជាល​ និង​តំបន់​កក់​វាល​ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ប្រវែងប្រមាណជាង ២៥០​ ម៉ែត្រ  ឡុក ចំនួន០៣ឡុក ព្រមទាំងបំផ្លាញចោលបង្គោលរបាំងប្រមាណជាង​២៥០​ ដើម  នឹងបានចាក់លែងកូនត្រីចម្រុះដែលកំពុងកូនមួយចំនួនផងដែរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តមណ្ឌលគិរីនិងរតនគិរី
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១.៨៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាព ក្នុងនោះមានចំនួន ៩៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងចំនួន ៩០០គ្រួសារ រស់នៅខេត្តរតនគិរី។ ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងមកពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកនៅខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ ក្នុងនោះស្រុកកែវសីមា ចំនួន ១៥៩គ្រួសារ និងស្រុកកោះញែក ចំនួន ៧៩១គ្រួសារ។ ដោយឡែក ខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន ៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន ៥០០គ្រួសារ។ សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, […]

  • អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅស្រុកមួយចំនួន
  • នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្តសៀមរាប។ ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកពួក នៃខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/De7D6HH1H5I

  • សម្ដេចតេជោ មានបំណងផ្ដួចផ្ដើមបង្កើតនូវក្រុមមិត្ដភាពសភា កម្ពុជា-ប្រេស៊ីល
  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចដោយប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្ដភាពសភានៃប្រទេសទាំងពីរ កម្ពុជា-ប្រេស៊ីល ទាំងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភាដើម្បីឲ្យស្ថាប័នទាំងនេះមានទំនាក់ទំ នងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញទទួលសារ តាំង លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណ រដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f-VoVoBvr1I

  • គិតត្រឹមខែសីហា មានយុវជនស្នើសុំចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសកើនដល់១៤ម៉ឺននាក់
  • យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស (TVET 1.5M) កើនឡើងដល់១៤ម៉ឺននាក់ហើយ ក្នុងនោះវិស័យចំនួន៥ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ បណ្ដា លវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន១៤០ ៩៨១នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន៣១ ៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន៥៦ ៦៨២នាក់ ហើយសិស្សដែលទទួលបានការងារធ្វើមានចំនួន២៩ ១៩០នាក់។ ក្នុងចំណោមអ្នកស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន ៦០ ១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌។ លោក ស៊ុន មេសា បានឱ្យដឹងបន្តថា វិស័យចំនួន៥ មានសិស្សចុះឈ្មោះចូលរៀនច្រើន រួមមាន៖ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន២៧ ៩១៥នាក់, វិស័យទេសចរណ៍ មានអ្នកចុះឈ្មោះ២១ ៦៦១នាក់, វិស័យសំណង់ មានអ្នកចុះឈ្មោះចំនួន២១ […]

  • ពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តកំពង់ធំទទួលភ្ញៀវទេសចរណ៍មកលេងជាច្រើនកុះករ
  • ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល០៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងខេត្តកំពង់ធំមានចំនួនជាង៥៧.៣៣៩នាក់។ តាមរបាយការណ៍របស់លោកលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា÷ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល០៣ថៃ្ង ចាប់ពីនៅថ្ងៃទី២១ -២២ .២៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅតំបន់ទេសចរមួយចំនួននៅខេត្តកំពង់ធំ បានស្រូបទទួលភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្តចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗមួយចំនួនសរុបចំនួនសរុប៥៧.៣៣៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៥៧.១៣៣ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២០៦នាក់។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្តថា ក្នុងចំណោមភ្ញៀវទេសចរណ៍ខាងលើនេះ.បើប្រៀបទៅធៀបនឹងឆ្នាំ២០២៤កន្លងទៅ.គឺមានការកើនឡើងចំនួន៩៣.៤៤% ចំណែកកភ្ញៀវបរទេសកើនឡើងទ្វេដង។ ព្រោះរមណីយដ្ឋាន និងគោលដៅទេសចរសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានជាច្រើនកន្លែងរួមមាន÷ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានស្ទឹងជីនិត.រមណីយដ្ឋានទំនប់បង្ហៀរទឹក០៦មករា រមណីយដ្ឋានបឹងក្រញ៉ាករមណីយដ្ឋានបឹងសំរឹត រមណីដ្ឋានកែងគោលស្រុកស្ទោង ស្ទឹងម្រាក និងតំបន់ទេសចរមួយចំនួនទៀតផងដែរ៕ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
  • នាអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ កងកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១ នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ
  • ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមទស្សនាព័ត៌មានពិស្ដារ៖

  • ក្រសួងការពារជាតិ បង្ហាញអំពីវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥(video inside)
  • ក្រសួងការពារជាតិ បង្ហាញអំពីវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/lzjc4CDUAOk

  • សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា
  • សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា “ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ” ។

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខវីរកងទ័ពដែលរបួសភ្នែកស្តាំយ៉ាងធ្ងន់ធ្ងរ
  • នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥  «លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត»  បានអញ្ជើញមក សួរសុខទុក្ខដោយផ្ទាល់ ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dt8U8_LtnW8

  • អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ព្រុយណេ
  • នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0vKyBi06KZc

  • ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្ដេជ្ញាជំរុញការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ
  • នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2vl0F5VsA88

  • កម្លាំងជំនាញចម្រុះចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងស្រុកតាំងគោកនិងស្រុកស្ទោង
  • លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចចុងស្រោង ផ្ជូក្រៅ ត្រពាំងវែង និងតាអុកតាតេង ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pf504NvduWo

  • សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត
  • អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេស ចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ដើមត្នោតគឺជាតំណាងអត្តសញ្ញាណជាតិខ្មែរនិងជួយបរិស្ថានឱ្យស្អាតបៃតងនិងការរស់នៅដោយចីរភាព
  • កូនត្នោតចំនួន២២០០០ ដើម រួមជាមួយកូនឈើព្រៃមួយចំនួនទៀត ត្រូវបានដាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងតាមមូលដ្ឋាននានា នៅក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z7BfVYBqlXM

  • ពលរដ្ឋរងគ្រោះចំនួន៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត
  • ប្រជាពលរដ្ឋចំនួន៤នាក់ផ្សេងទៀត ដែលរងផលប៉ះពាល់ដោយការផ្ទុះអាវុធបង្កដោយទាហានសៀម នៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រោយពួកគាត់រងគ្រោះដោយគ្រាប់បែក ផ្សែងពុល បង្ករឡើងដោយយោធាថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Bprw2HbXHyU

  • ជប៉ុនជាដៃគូដ៏សំខាន់លើការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា
  • ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី  (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់បណ្តុះបណ្តាលជំនាញអគ្គិសនី ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lEwpyjMNERQ

  • ក្រសួងការពារជាតិកម្ពុជា បដិសេធការចោទប្រកាន់ពីថៃថាកម្ពុជាបាននិងបន្តប្រើប្រាស់ដាក់មីនប្រឆាំងមនុស្ស
  • ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្តដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់  និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព(video inside)
  • សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់  និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/bZRhXGhXHi8

  • កម្ពុជា-សហភាពអឺរ៉ុបបើកសិក្ខាសាលាកម្រិតតំបន់អាស៊ាន
  • ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥”  នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀតក្នុងរាជធានីភ្នំពេញ។   សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sJOJgXuYdDY

  • កម្ពុជា-វៀតណាមរួមគ្នាដាក់ចេញយន្តការវិនិយោគបៃតង
  • កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាបានរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣  NDC 3.0 ។ នេះជាការថ្លែងឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាមលើវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើកិច្ចការការពារធនធានធម្មជាតិ និងការគាំទ្រគម្រោងវិនិយោគ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6Ab66_iRiyY

  • សម្តេចរដ្ឋសភាធិបតី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ានពីការចង់បានសន្តិភាព
  • នៅចំពោះមុខថ្នាក់ដឹកនាំគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន(អាយប៉ា) ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីជំហរ និងឆន្ទៈរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foLADvPvfx8

  • សម្តេចរដ្ឋសភាធិបតីជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៥ ក្នុងពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zfzFIK17mis

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាអរគុណយូណេស្កូក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍និងអភិរក្សសម្បត្តិបេតិកភណ្ឌ
  • ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្នុងឱកាសបញ្ចប់បេសកកម្មការងាររបស ឯកឧត្តម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pSbvtf7NDzg

  • ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ជិត២៣នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ(Video Inside)
  • អភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានថ្លែងប្រាប់ឲ្យដឹងមុននេះបន្តិចថា ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ជិត១០នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ ដែលបន្តរាយបន្លាលួស នៅឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារទាហានថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា និងបាញ់ជំពាម៕

  • រាជធានីភ្នំពេញចុះកិច្ចព្រមព្រាងបង្កើតចំណងមេត្រីភាពជាមួយរដ្ឋធានីវៀងចន្ទ
  • នារសៀលថ្ងៃទី១៥ កញ្ញានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ បានជួបសម្តែងការគួរសម និងចុះហត្ថលេខាលើកិច្ចព្រមព្រាង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រី ភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កម្ពុជានិងឡាវ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/u3VYKHzMTag

  • ការបោសសម្អាតមីនមនុស្សធម៌នៅតែបន្តសកម្មភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
  • ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍   អ៊ឺរ៉ុបប្រចាំកម្ពុជាថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំ ស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BnFlYfLk3tM

  • ក្រសួងសុខាភិបាលនិងមូលនិធិ GX Foundation បន្តពង្រឹងលើគម្រោងលុបបំបាត់ភាពពិការភ្នែកនិងជំងឺគ្រុនឈាម
  • ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation នឹងបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដោយឯកឧត្តម Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ កាលពីម្សិលម៉ិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i7LR95loNpk

  • ប្រជាពលរដ្ឋងាយរងគ្រោះបំផុត១៥២គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
  • អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ដើម្បីជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលកដែលមានជីវភាពខ្វះខាតមកពីឃុំទាំង៧ក្នុងស្រុកសំឡូត ក្រោមអធិបតីភាព ឯកឧត្តម សុខលូ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H9AzObL8YY4

  • ពិព័រណ៍ជំនាញសិក្សានិងការងារឆ្នាំ២០២៥ ផ្តល់សារៈសំខាន់សម្រាប់យុវជន
  • សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វូលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC )សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីនេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ  ដែលមានការអញ្ជើញចូលរួមពីលោកស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង២ពាន់នាក់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7B5mp6J37ZQ

  • អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល
  • ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះ ពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពាន អាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ កំបូល ដែលកំពុងមានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគនា ល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៍។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាល ខណ្ឌកំបូល បិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើង ជា បណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវលេខ៤ ស្រក ងាយស្រួល ធ្វើចរាចរ និងបិទទ្វាទឹកនៅផ្លូវជាតិលេខ៤ ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោត ដើម្បីកុំឱ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y_g6f7WQe4E

  • សម្តេចប្រធានរដ្ឋសភា ជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលីពីតម្លៃសន្តិភាព
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិក្សាការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X6FYb9ISuKg

  • អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះការចោទប្រកាន់បំភ្លៃថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន(video inside)
  • អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះការចោទប្រកាន់បំភ្លៃថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន។ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/H7t8gCzCX78

  • ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ
  • នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ចុះសាកសួរសុខទុក្ខពលករដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមករស់ស្រុកកំណើតនៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5ubkd1AsG5c

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយជូនក្រុមគ្រួសារអតីតយុទ្ធជន
  • នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកជំនួយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦គ្រួសារ  ដែលកំពុងរស់នៅលើផ្ទះថ្មីដីសម្បទានសង្គមកិច្ច អំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ស្ថិតនៅក្នុងភូមិ ដែលអតីតយុទ្ធជនប្រសិទ្ធិនាមថា មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vTg2o_oR9GM

  • ការប្រកួតជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
  • ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកួតជំនាញកម្រិតពិភពលោកនេះដែលមិនត្រឹមតែផ្ដល់វេទិកាជូនសិស្ស-និស្សិត ដើម្បីបង្ហាញពីសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកមួយដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវ, ការច្នៃប្រឌិត, ឱកាសពង្រឹងចំណេះដឹង និងជំនាញ, និងការអនុវត្តជាក់ស្ដែងផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kAJ1vaBF-ks

  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
  • បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ករណីផ្ទុះអាវុធនៅអូរឈើទាល ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤៧នាក់
  • សមត្ថកិច្ចខេត្តព្រះសីហនុបានចាប់ខ្លួនមនុស្ស ៤៧នាក់ក្រោយប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។ ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់។ បន្ទាប់មកកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្ត បន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ […]

  • កម្ពុជា-បារាំង បង្ហាញការពេញចិត្តចំពោះមិត្តភាពយូរអង្វែង
  • ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម ឯកឧត្តម Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dSa-nhOBlHQ

  • ការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន៤៥%ហើយ
  • នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យផ្ទាល់គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម- ព្រែកប្រា។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន៤៥%ហើយ មានន័យការអនុវត្តគម្រោងលឿនជាងផែនការ៤,១១% ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Aic2n7aJoIg

  • សេចក្តីបំភ្លឺព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
  • អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនសាធារណជនថា កន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានថា “រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ព ជួរមុខ” គឺជាព័ត៌មានមិនពិត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សាររបស់សម្តេចធិបតី ពាក់ព័ន្ធនឹងការផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ(video inside)
  • សាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖

  • កិច្ចប្រជុំពិសេស GBC កម្ពុជា-ថៃ ព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹង
  • កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា-ថៃ បានបិទបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយភាគីទាំងពីរកម្ពុជា-ថៃ ព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា ការដោះមីន និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការបោកបញ្ឆោតតាមអនឡាញ។ កិច្ចប្រជុំ ដែលធ្វើឡើងនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b8N8pE2im7o

  • កាកបាទក្រហមកម្ពុជាចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះនៅខេត្តកំពង់ឆ្នាំង
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី នាំយកអំណោយសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២២៦គ្រួសារទៀត ដែលមកពីស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកសាមគ្គីមានជ័យ។ សរុបជារួមប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ឆ្នាំងទទួលបានអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានចំនួន ៨៨៣គ្រួសារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WX9-dFiTrLY

  • ក្រុមអ្នកសង្កេតកាណ៍អន្តរកាល IOT បានមកដល់កម្ពុជា
  • នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារ ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់កម្ពុជានាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន។ ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធានដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សូមជម្រាបថា សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ទីក្រុង […]

  • ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច ខិតខំឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែលរយឆ្នាំបន្តទៀត
  • គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។ លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ ក្នុងចំណោមអ្នកជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច រៀបរាប់ថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ រៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេសសល់ពីថ្មប្រាសាទជាគំរូផង។ លោក ឈឿង ជ័យ ឱ្យដឹងទៀតថា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់ត្រូវបានបាត់បង់ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។ ចំណែក លោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់ក្បាច់ចម្លាក់នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើការងារជួសជុលប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បានឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។ លោក ហាំ ហាន់ […]

  • សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC)
  • សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខេត្តកោះកុង ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ឯកឧត្តមអភិសន្តិបណ្ឌិត ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែនឱ្យផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ
  • ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c_yLuPVFwAA

  • អាកាសយានដ្ឋានអន្តរជាតិតេជោជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក
  • អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនិងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។ ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះ ហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ […]

  • ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា ចង់បណ្តុះបណ្តាលយុវជនកម្ពុជាមានឲ្យសមត្ថភាពលើផ្នែកវិទ្យាសាស្ត្រ
  • លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានបញ្ជាក់ថា ទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីរកយុវជន និស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ផ្នែករូបវិទ្យា និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលបន្ថែមទៀតឱ្យក្លាយជាធនធានដែលមានភាពពូកែនៅក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសគឺរូបវិទ្យាតែម្តង។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា អនុញ្ញាតរូបលោកចុះជួបសំដីការគួរសមនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yPQqF6_CUt0

  • សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ផ្តើមដំណើរការ
  • តាមសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា “វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
  • ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន បានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការអប់រំ និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងឯកឧត្តមប្រធានាធិបតីហ្វីលីពីន Ferdinand Marcos JR និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាវិមានសន្តិភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uvozFPdRnNc

  • ឯកឧត្តម ស សុខា ប្រាប់ពលរដ្ឋភៀសសឹកនៅជំរំពោធិ៍៥០០០ដើមពីយុទ្ធសាស្ត្រ ដ៏ឈ្លាសវៃរបស់សម្ដេចធិបតី
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសសម្ដេចធិបតី បានបន្តដឹកនាំជាតិ រួបរួមសាមគ្គីគ្នា យកប្រៀបឈ្នះប្រកបដោយកិត្តិយស ពីអំពើឈ្លានពានទឹកដី យ៉ាងកម្រោលពីសំណាក់កងទ័ពថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uC_9VGkD4Sw

  • កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលពីវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តនៅមណ្ឌលខេត្តព្រះវិហារ
  • ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារទីស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជាបន្ទាប់ពីបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមនាយក សាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹង ពង្រីកបណ្តាញ ចំណេះដឹង ជំនាញដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្រុមការងារ និងមន្ត្រីសាខា បានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ (ស្រី ៣៦នាក់) នៅមណ្ឌលជនភៀសសឹកត្រាវគៀតស្ថិតនៅឃ្មុំថ្មី ស្រុកគូលែន និងមណ្ឌលជនភៀស សឹកវត្តពើងព្រះគោព្រះកែវមានឫទ្ធិ ស្ថិតនៅភូមិ មហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Xlax80fEZCA

  • ប្រធានធិបតីហ្វីលីពីន ប្ដេជ្ញាព្យាយាមដោះស្រាយបញ្ហាកម្ពុជា-ថៃដោយសន្ដិវិធី
  • សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទទួលបដិសណ្ឋារកិច្ចផ្លូវការដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺដឺណាន់ រ៉ូម៉ូដេស ម៉ាកូស ជូនៀ និងលោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។ តាមរយៈជំនួបឯកឧត្តម ហ្វឺដឺណាន់ រ៉ូម៉ូដេស ម៉ាកូស ជូនៀ ប្រធានធិបតីហ្វីលីពីន បានប្ដេជ្ញាព្យាយាមឱ្យអស់លទ្ធភាព ក្នុងនាមជាសមាជិកអាស៊ាន ដើម្បីភាគីទាំងពីរអាចដោះស្រាយបញ្ហាដោយសន្ដិវិធី និងវិលមកប្រក្រតីភាពវិញ ហើយលោកចង់ឃើញបសន្ដិភាពកើតឡើងរវាងប្រទេសទាំងពីរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LVKjeV_SXDI

  • ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន មិនបានអនុវត្តច្បាប់ទាក់ទងនឹងវិស័យបរិស្ថាននៅកម្ពុជា
  • ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានត្រូវក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញ បានដំណើរការផលិតកម្មកាត់ដេរសំលៀ មិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខ មួយចំនួនដូចជា៖ 1-ហាមដាច់ខាតយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ និងត្រូវប្តូរកន្លែងស្តុកទុកសំណល់កម្ទេចក្រណាត់ទៅទីតាំងផ្សេង។ 2-ត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៧៣ និងមាត្រា ៦៩៩នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ 3-ឡចំហាយ របស់រោងចក្រ ត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ លើសពីនេះ រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារ និង សារធាតុ បំពុលចេញពីឡចំហាយ ពីក្រសួង បរិស្ថាន និង4-រោងចក្រត្រូវធ្វើរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស(EMR)។ សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ីវ សុផល អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យ ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ដែលជារោងចក្រ កាត់ដេរសម្លៀក បំពាក់ […]

  • វត្តមានលោក ដូណាល់ ត្រាំ គឺមានសារៈសំខាន់ណាស់សម្រាប់ការដោះស្រាយជម្លោះកម្ពុជា-ថៃ
  • សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា វត្តមានលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានសារៈសំខាន់ណាស់ ដែលអាចឱ្យជម្លោះកម្ពុជា-ថៃ ឈានដល់បទឈប់បាញ់ជាមួយគ្នា។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ប្រៃហ្គេត អែល វ៉ក់ឃឺរ (Bridgette L. Walker) ភារៈធារីស្តីទីស្ថានទូតសហរដ្ឋស្ថានមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b-3jyp4l1KE

  • សត្វត្មាតនៅកម្ពុជាមានចំនួនថេរ ខណៈដែលប្រទេសជិតខាងបានផុតពូជទៅហើយ
  • ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ២០២៤ ដោយបានរំលេចអំពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភមួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំមកនេះ ប្រទេសកម្ពុជា គឺជាទីជម្រកដ៍សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zftUjHl5JH4

  • កម្ពុជាទទួលជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សារប្រទេសអ៊ីតាលីលើកដំបូង
  • ក្រុមហ៊ុន AMPLE Agro Product បានទទួលជោគជ័យ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ១៤ តោន ទៅកាន់ទីផ្សារប្រទេសអ៊ីតាលីលើកដំបូង។ លោក Dominic Williams អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានបង្ហាញក្តីសប្បាយចិត្តចំពោះក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ បាននាំចេញស្វាយចន្ទីលើកដំបូងទៅអ៊ីតាលី តាមរយៈការគាំទ្របច្ចេកទេសពីចក្រភពអង់គ្លេសជាមួយក្រុមហ៊ុនដៃគូអង់គ្លេស។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EcIBkJ_qjNw

  • សេចក្តីថ្លែងការណ៍រួមរវាង ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
  • សេចក្តីថ្លែងការណ៍រួមរវាង ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី សូមទស្សនាព័ត៌មានពិស្ដារ៖

  • រាជរដ្ឋាភិបាលបានធ្វើការយ៉ាងសកម្ម ដើម្បីតវ៉ាទៅថៃចំពោះករណីនៅភូមិជោគជ័យនិងភូមិព្រៃចាន់
  • អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qFg8Vezr_jo

  • សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ
  • ម៉ាស៊ីន  Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900” ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត ផលិតដោយអាល្លឺម៉ង់ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ដើម្បីជួយដល់ជីវិតទារក និងកុមាររបស់កម្ពុជា ទៅទទួលសេវាព្យាបាលដោយមិនគិតថ្លៃ។ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុតនេះ ធ្វើឡើងដោយឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q4d_ccywobE

  • កម្ពុជា-បួគីណាហ្វាសូ ពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការបី
  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីគឺ សេដ្ឋកិច្ច ផ្នែកធនធានរ៉ែ ប្រតិបត្តិការផ្នែកយោធាលើការដោះមីន តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។ ការលើកឡើងបែបនេះនាឱកាស ដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំងព្រឹកថ្ងៃ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W0j-UJuRN54

  • ឯកឧត្តមអភិសន្តិបណ្ឌិត ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ
  • នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6nC9Tt39Mho

  • សេចក្តីជូនដំណឹងស្តីពីការរកឃើញផលិតផលមានសារធាតុគីមីប្រើប្រាស់លើសកម្រិត
  • ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កណ្តាល និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងគ្រឿងសម្អាង ចំនួន ១២មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែល ក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • កងយោធពលខេមរភូមិន្ទទាត់ចោលការប្រឌិតព័ត៌មានរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី
  • អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហាន រង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក ដែលថា «រាជរដ្ឋាភិបាល បានគំរាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ»។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុងថ្មី
  • ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Gl2j8fDT8ag

  • អភិបាលខេត្តកំពង់ធំ សំណេះសំណាសនិងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ
  • ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាសជាមួយប្រជាពរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិប៉ាក់ស្នាក្រោម ទៅកាន់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម បានបញ្ចាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំ មានហេដ្ឋារចនាសម្ព័ន្ធ ដែលជាចរន្តសេដ្ឋកិច្ចមួយ ក្នុងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tlP_5AgkmOg

  • ប្រជានេសាទព្រលែងត្រីរាជមួយក្បាលចូលដែនអភិរក្សក្នុងបឹងទន្លេសាប
  • ក្រោយពីចាប់បានត្រីរាជ ១ក្បាលមានទម្ងន់ប្រមាណជាង១០០ គីឡូក្រាម ប្រជានេសាទដែលរស់នៅខេត្តកំពង់ធំ បាននិមន្តព្រះសង្ឃ មក ជយន្តោ លែងចូលដែនអភិរក្ស ក្នុង បឹងទន្លេសាប នៅចំណុចព្រុំទល់ ខេត្តកំពង់ឆ្នាំង កំពង់ធំវិញ។  ការនិមន្តនិងអញ្ជើញលែងត្រីរាជ ១ក្បាល មានទំហំធំនេះ បានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ព្រឹក ថ្ងៃ២ ខែកញ្ញាឆ្នាំ២០២៥ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Hf33aTWneE

  • សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ(Video Inside)
  • សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ជាងចម្លាក់ថ្ម នៅតាមប្រាសាទបុរាណដែលជាអ្នកស្រុកអង្គរ
  • លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់គាត់រហូតមកដល់សព្វថ្ងៃ។បច្ចុប្បន្នគាត់ជាអ្នកឆ្លាក់ក្បាច់នៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅហើយ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TMx5cV0tIPo

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តនគរបាលជាប់ទៅសិក្សានៅតួកគីខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹក ចិត្ត និងជំរុញដល់ សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀន សូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធាន មនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគីដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។ ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។  សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cbIUlLIFTJY

  • កម្ពុជា-វៀតណាម នឹងសម្រេចឱ្យបានប្រមាណ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នារសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ow6rmPBmoJ8

  • កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម ។ យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0HSIXlhrASs

  • អ្នកនាំពាក្យក្រសួងការងារ អំពាវនាវកុំឱ្យប្រជាពលរដ្ឋឆ្លងដែនទៅថៃខុសច្បាប់
  • លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ”។  សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើ វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
  • សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអង្គប្រជុំព្រឹទ្ធសភា ឱ្យយោបល់ឯកភាពទាំង ស្រុង ដោយសំឡេង៥៤ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V5YCGB8IR8Q

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលឈរជើងនៅព្រំដែនខេត្តកំពង់ស្ពឺ
  • ‎កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ  អញ្ជើញដឹកនាំគណៈប្រតិភូ អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន៧២៨ គ្រួសារ ក្នុងក្រុង/ស្រុកទាំង៩ ខេត្តកំពង់ស្ពឺ  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ស្រុក  និងក្រុមគ្រួសារកងទ័ព ជាច្រើនទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/trMxsc_kn24

  • អគ្គលេខាធិការ UN ស្នើឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
  • ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ស្នើឱ្យដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយ សន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ នៅទីក្រុងធៀនជីង សាធារណរដ្ឋប្រជាមានិតចិន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HdjMv_PZ8TA

  • ប្រធានាធិបតីចិន គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិប តីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការ ចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធានាធិបតី បានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។  សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p_9FQLzxDhg

  • សម្តេចតេជោ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
  • តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខា ធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋ សង្គមនិ យមវៀតណាម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fDzJIrTI2sc

  • សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ
  • ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សូមទស្សនាព័ត៌មានពិស្ដារ៖

  • សហរដ្ឋអាមេរិកគាំទ្របទឈប់បាញ់កម្ពុជា-ថៃនិងវិលទៅរកសន្តិភាពឡើងវិញ
  • គណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas បានបញ្ជាក់ពីជំហរថា សហរដ្ឋអាមេរិកបន្តគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WgZTs-3qWhs

  • អ្នកស្ម័គ្រចិត្តនិងប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យទទួលបានការអប់រំផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់មន្ត្រីទីស្នាក់ការ កណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់អាស្រ័យក្នុងមណ្ឌលសុវត្ថិភាព និងប្រជាពលរដ្ឋដែលវិលត្រឡប់មកគេហដ្ឋានវិញក្នុងតំបន់ ងាយរងហានិភ័យបន្ទាប់ពីជម្លោះនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលបេសសកម្មនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wnlsDgtW6h0

  • សម្តេចប្រធានរដ្ឋសភា ចាត់ទុកទឹកចិត្តសប្បុរសធម៌ក្នុងមហាគ្រួសារខ្មែរជាមហាសាមគ្គីជាតិដ៏ធំបំផុត
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានទទួលអំណោយមនុស្សធម៌ ជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជននានា ដែលមានព្រះសង្ឃ មន្រ្តីរាជការ អ្នកវិនិយោគ និងជាទីប្រឹក្សាផ្ទាល់របស់  សម្តេចប្រធាន សម្រាប់ចែកជូនបន្តដល់វីរៈកងទ័ពនៅសមរភូមិមុខ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាល ជំងឺ ព្រមទំាងក្រុមគ្រួសារ និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MtN5P_Jp-BE

  • ADB អនុម័តកម្មវិធីកំណែទម្រង់ ៥០ លានដុល្លារគាំទ្រសេវាសាធារណៈដោយសមធម៌នៅកម្ពុជា
  • ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តអនុកម្មវិធីជំហានទី១ចំនួន ៥០លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ស.ស.យ.ក តែងចូលរួមសម្របសម្រួលដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាថា «ចេះគឺជាប់»
  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក តែងតែចូលរួមសម្របសម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដើម្បីធានាថាដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសគឺការធានាបាននូវគោលការណ៍ «ចេះគឺជាប់»។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6sWn1YWTNo4

  • សម្ដេចតេជោ ចាត់ទុកការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេមិនមែនជាបន្ទុកលើអាស៊ានទេ
  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមាន ប្រសាសន៍ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះឡើយ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។  សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UTzbbaN8It0

  • ប្រធានគណបក្សសហភាពសាមគ្គីនិងអភិវឌ្ឍន៍មីយ៉ាន់ម៉ា សរសើរពីការដឹកនាំប្រទេសរបស់សម្ដេចធិបតី
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តម U Khin Yi បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះ ដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rXQxeZiIXTk

  • សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជា ឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃអំពីការដាក់មីនថ្មី
  • សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃអំពីការដាក់មីនថ្មីនៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ។ ការណ៍នេះអាជ្ញាធរមីនកម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ដោយមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់។ កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជា មិនបានប្រើប្រាស់ ផលិត ឬដាក់មីនថ្មីឡើយចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • បេក្ខជនប្រឡងបាក់ឌុបខេត្តកំពង់ឆ្នាំងមានជាង ៤ ៧៣១នាក់ អវត្តមានមិនបានមកប្រឡងចំនួន ៦៧ នាក់
  • លោកជុំទាវ កែច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥  បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារប្រឡងមធ្យមសិក្សាប័ត្រទុតិយភូមិ នៅមណ្ឌលប្រលងវិទ្យាល័យ ព្រះបាទសុរាម្រិត កំពង់ឆ្នាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនឹងមន្ត្រី acuជាច្រើនរូបទៀត។ សូមទស្សនាព័ត៌មានពិស្ដារ៖

  • ព្រះរាជអំណោយប្រោសព្រះរាជទាននិងឧបត្ថម្ភជូនដល់វីរៈកងទ័ពកម្ពុជានៅខេត្តព្រះវិហារ
  • ក្រោមព្រះហឫទ័យគិតគូរនិងខ្វាយខ្វល់ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ និងអំណោយដ៏ថ្លៃថ្លាជា ម៉ូតូ ភេសជ្ជៈបាកាស និងថវិកា ឧបត្ថម្ភជូនដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែ បន្ទាត់ព្រំដែន នៅខេត្តព្រះវិហារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qE_GoB6xMCw

  • អភិបាលខេត្តកំពង់ឆ្នាំងនិង មន្រ្តី ACU ចុះត្រួតពិនិត្យមណ្ឌលប្រឡងបាក់ឌុប
  • អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រី អេស៊ីយូ  ចុះត្រួតពិនិត្យមណ្ឌលប្រឡង មធ្យមសិក្សា សញ្ញាបត្រទុតិភូមិ ទាំង៨ មណ្ឌលក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធានាក្នុងការប្រឡងនៅថ្ងៃស្អែកទី២៨ ខែសីហា ប្រកបដោយប្រសិទ្ធភាព សមភាព និងគុណភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MNJb53E1g_k

  • អតីតយុទ្ធជនចំនួន៤០គ្រួសារនឹងទទួលបានផ្ទះនិងដីជាអំណោយរបស់សម្តេចធិបតី
  • ការផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា នឹងប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ខាងមុខ ដែលអំណោយនេះ កសាងតាមរយៈអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PyEtBu6F2Ac

  • សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា” ក្នុងការព្យាបាលជំងឺដុំសរសៃឈាម
  • ប្អូនស្រី សុខ រក្សា ភេទស្រី អាយុ ៩ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប ក្មួយស្រីមានជំងឺប្រចាំកាយគឺ ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយបុណ្យវាសនាខ្ពស់ ជំងឺរបស់ក្មួយស្រីត្រូវបាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំ ទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យរបស់អង្គការឆឺជី (Tzu Chi) បញ្ជូនទៅវះកាត់ព្យាបាល នៅមន្ទីរពេទ្យឆឺជី នៃរដ្ឋធានីតៃវ៉ាន់ រហូតដល់ទទួលបានភាពជោគជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/az4qosiO43k

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យបងប្អូនរក្សាឱ្យបាននូវស្មារតីសន្តិភាពនិយមនិងអហិង្សា
  • ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យបងប្អូនរក្សាឱ្យបាននូវស្មារតីសន្តិភាពនិយម និងអហិង្សាតាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិ ដោយប្រើបញ្ញាឱ្យបានច្រើនជាងប្រើអារម្មណ៍ ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់បំបែក បំបាក់កម្លាំងសាមគ្គីឯកភាពជាតិខ្មែរ ពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកប្រជាពលរដ្ឋពីរាជរដ្ឋាភិបាល និងពីកងទ័ពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់យើង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eynQOkoXMoI

  • រដ្ឋមន្ត្រីការពារជាតិ បញ្ជាក់ថាក្រសួងការពារជាតិមិនបានលាក់ព័ត៌មានពីបញ្ហាព្រំដែនទេ
  • ឯកឧត្តមទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនជនរួមជាតិថា ក្រសួងការពារជាតិ មិនបានលាក់ព័ត៌មានណាមួយ ជុំវិញបញ្ហាព្រំដែនទេ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ដោយសរសេរថា «ក្រសួងការពារជាតិបានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន ធ្វើឲ្យសាធារ ណជន «មិនដឹងត្រូវជឿខាងណា?» សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VLlg_AynpoM

  • អ្នកជំនាញបញ្ចប់ការជួសជុលរោងទងទី៣ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មជាស្ថាពរ
  • ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/E6gkxsg6WIA

  • ពលករខ្មែរត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ
  • មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZOGr8RSiZo0

  • ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃមកនេះ!
  • ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BUIs4hBWvYc

  • កាកបាទក្រហមកម្ពុជានិង ICRC ចុះអប់រំអំពីមីន-សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
  • កាកបាទក្រហមកម្ពុជា សហការជាមួយ គណៈកម្មាធិ ការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ចុះបំពេញបេសកកម្មរួមគ្នា រយៈពេល៣ថ្ងៃ នៅខេត្តឧត្តរមានជ័យ ដើម្បីចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8IJh8MXwv28

  • រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់កម្ពុជា-ថៃ
  • មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8734xWvhmvs

  • ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស
  • ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនតំណាងវីរយុទ្ធជនការពារប្រាសាទតាមាន់ វីរយុទ្ធជនការពារប្រាសាទក្របី មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ នៅក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យ ព្រមទាំងជនភៀសសឹកចំនួន ២៦៧ គ្រួសារ ដែលកំពុងស្នាក់បណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តភ្នំកំបោរ ភូមិគាប ឃុំ គោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LHtGO7qsnyw

  • អាវុធហត្ថតាមចាប់ខ្លួនក្មេងទំនើង០២ក្រុម កាប់គ្នានៅភ្នំពេញ ដែលបណ្តាលឱ្យខូចខាតម៉ូតូមួយគ្រឿង
  • ក្រោយករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YKSnLjXuiug

  • វគ្គបណ្ដុះបណ្ដាលស្ដីពីការទប់ស្ដាត់ ការរើសអើងនិងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការពីមន្រ្តីជំនាញខេត្តមណ្ឌលគិរី
  • ដើម្បីពង្រឹងសុវត្ថិភាព កម្មករនិយោជិត ដែលបម្រើការងារតាមបណ្តាសហគ្រាស ឬគ្រឹះស្ថានការងារនានានៅខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរកិច្ចការនារី និងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាល ការទប់ស្ដាត់ ការរើសអើង និងការបៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី ដោយមានការចូលរួមពីនាយកក្រុមហ៊ុន និងកម្មករនិយោជិតសរុបជាង ១៦០នាក់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fxawnbr5gms

  • ថៃប្រើប្រាស់ព័ត៌មានក្លែងក្លាយ ជាអាវុធយុទ្ធសាស្ត្រ ដើម្បីបំបែកសាមគ្គីភាពដ៏រឹងមាំរបស់ខ្មែរ
  • ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនៅតែជាអាវុធយុទ្ធ សាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើងដើម្បីបំបែកសាមគ្គី ភាពដ៏រឹងមាំរបស់ខ្មែរ។ អ្នកនាំពាក្យបានកសម្គាល់ឃើញ មានគណនី (អាខោន) ហ្វេសប៊ុកក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងក្នុងនោះមានមួយចំនួន ទោះបីជាដាក់ឈ្មោះខ្មែរ តែតាមពិត អ្នកកាន់គណនីយទាំងនោះ មិនមែនជាខ្មែរទេ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zO9yRYhe4HY

  • ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ឃ្លាំមើលការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ
  • ក្នុងសន្និសីទសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ថានទូតចិននៅកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេសដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់របស់កម្ពុជាថៃឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនូវប្រក្រតីភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fxQdn2MvR5c

  • ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃគម្រោងការពារច្រាំងទន្លេមេគង្គនិងទន្លេបាសាក់
  • ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មាធិការលទ្ធកម្ម(គល) នៃក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ អញ្ជើញចុះពិនិត្យវាយតម្លៃគម្រោងការពារច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តកណ្តាល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WVE1zuuew58

  • សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាម
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ រៀបចំដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YoYk1fJP-I0

  • កិច្ចប្រជុំវិសាមញ្ញ RBC បានបញ្ចប់ កម្ពុជា-ថៃ បានបញ្ចប់ដោយជោគជ័យ
  • កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណា ចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QMYT_eT43WQ

  • កម្ពុជាបន្តអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយឲ្យ IOT ពិនិត្យជាក់ស្តែងនៅព្រះវិហារ
  • គិតចាប់តាំងពីម្សិលម៉ិញមក ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៏អន្តរកាលមកពី៥ប្រទេស មានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី Nazlee Bin Abdul Rahim ទៅកាន់ខេត្តព្រះវិហារ ដើម្បីពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ និងផ្ទៀតផ្ទាត់ ធ្វើរបាយការណ៏ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5WXk0GJxc1w

  • ប្រមុខការទូតកម្ពុជា ប្រជុំជាមួយតំណាង៤២ស្ថានទូតនិងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២០
  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​ https://youtu.be/qp71OLiXvyU

  • ក្រុមការងារក្រសួងបរិស្ថាន រកឃើញមានជាតិពុលក្នុងទឹកនៅក្រុមហ៊ុន  M.H FASHION
  • ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន  M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1SNZNw4grrU

  • រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវពលរដ្ឋគ្រប់សាសនានៅកម្ពុជាបន្តរួមគ្នាគាំទ្រវីរភាពយុទ្ធជនជួរមុខ
  • ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4bzX_tbjCzA

  • កម្ពុជា ស្នើ UNDP បន្តជួយគាំទ្រលើកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា
  • នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅ ទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូន សារតាំង និងសម្តែងការគួរសម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UOZZoYdCX0w

  • ការចោទប្រកាន់លាបពណ៌របស់ថៃមកលើកម្ពុជាគ្មានប្រសិទ្ធភាពឡើយ
  • ថ្លែងនៅក្នុងសង្ខេបព្រឹត្តិការណ៍ព័ត៌មាន ស្ដីពីការអនុវត្តបទឈប់បាញ់ជម្លោះ កម្ពុជា-ថៃ ព្រឹកថ្ងៃទី២០ ខែសីហានេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ លាបពណ៌ របស់ថៃតាមរយៈការរៀបចំឈុតឆាកសម្តែងនានាក្នុងបំណងទម្លាក់កំហុសមកលើកម្ពុជាគ្មានប្រសិទ្ធភាពឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LOUgNVUaz_A

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពីប្រទេសចំនួន៥ ចុះទៅសង្កេតការណ៍នៅខេត្តព្រះវិហារ
  • នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការ   គណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dE0iJDsRvEY

  • រដ្ឋសភាបើកសម័យប្រជុំដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ
  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្តសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c8pktyU8Sx4

  • ឆមាសទី១ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពង់ចាមល្អប្រសើរ បទល្មើសថយចុះ
  • ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។ បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀនចំនួន ១១៣ករណី បើធៀបនឹងឆមាសទីឆ្នាំ២០២៤ ថយចុះ២៤ករណី ឃាត់ខ្លួនមនុស្ស២៩៩នាក់ ថយចុះ៩៤នាក់ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ១៤ករណី ឃាត់ខ្លួនមនុស្ស៦១នាក់បញ្ជូនទៅតុលាការ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aSv5O_RFOeM

  • ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ចំពោះការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND
  • ក្រសួងបរិស្ថាន បានសម្រេចពិន័យអន្ដរការណ៍ករណីពុំមានកិច្ចសន្យា ការពារ បរិស្ថាន បន្ទាប់ពីបានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំពោះការបំពុលបរិស្ថាន។ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវដំណើរការប្រព័ន្ធសម្អាតផ្សែងឡចំហាយឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជាប់ជាប្រចាំ និងត្រូវរៀបចំ និងចោះបំពង់ផ្សែងចេញពីឡចំហុយឥដ្ឋសម្រាប់ក្រុមការងារធ្វើការវាស់គុណភាពខ្យល់ចេញពីបំពង់ផ្សែង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZdLtKW8IDMQ

  • គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)សម្រេចការងារសាងសង់បាន៤១%
  • គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ ក្រោយបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ពេលនេះការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និង កិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និង បន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកធានាបីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ។ បើតាមលោក ផន រឹម បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន៖តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន […]

  • កម្មវិធី“ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ
  • នៅរាត្រីថ្ងៃទី ១៨ ខែសីហា កម្មវិធី “ស្លាបសន្តិភាព”  ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន  ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ។ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2Y2kLOIlyNQ

  • ឯកឧត្តមអភិសន្តិបណ្ឌិត មាតុភូមិនិវត្តន៍ពីទីក្រុងហាណូយមកដល់កម្ពុជាដោយសុវត្ថិភាព
  • ទស្សនកិច្ច២ថ្ងៃនៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យដោយនាយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PXOasy8bm3Y

  • អនុប្រធានទី១អាជ្ញាធរមីន ក្រើនរំលឹកទាហានថៃឈប់ទន្ទ្រានចូលដីកម្ពុជានាំឱ្យផ្ទុះគ្រាប់មីននៅសល់ពីសង្គ្រាម
  • ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់សំបូរដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម និងមិនទាន់បានបោសសំអាតនៅឡើយ នាំឱ្យមាន គ្រោះថ្នាក់ជាយថាហេតុ។ ការបញ្ជាក់របស់ឯកឧត្តម លី ធុជ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DyFRBC3l4rw

  • រដ្ឋមន្រ្តីបរិស្ថាន ជំរុញការអន្តរាគមន៍ទប់ស្កាត់បន្ទាន់កុំឱ្យប្រេងហូរចូលប្រព័ន្ធទឹកធម្មជាតិ
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ កន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូររថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាតទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសូងបរិស្ថាន មន្ទីរបរិស្ថានខេត្ត ឯកឧត្តមអភិបាលរងខេត្ត តំណាងរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/o_m6SNRXN1c

  • សម្ដេចតេជោ ស្នើឱ្យពិចារណាប្រយ័ត្នចាញ់កលសត្រូវរឿងពហិការផលិតផលកូកា
  • សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានណែនាំយ៉ាងដូច្នេះ នៅថ្ងៃទី១៨ ខែសីហានេះ ក្រោយការផ្ដាច់កុងត្រាជាមួយតារាចម្រៀងខ្មែរលោក វណ្ណដា របស់ក្រុមហ៊ុន កូកា កូឡា បានធ្វើឱ្យពលរដ្ឋខ្មែរមួយ ចំនួន ប្រកាសអំពាវនាវឱ្យមានការពហិការមិនប្រើប្រាស់ផលិតផលកូកា។ ការផ្ដាច់កុងត្រាជាមួយតាមចម្រៀងខ្មែរ លោក វណ្ណដា ដែលត្រូវបានគេជឿថា ធ្វើឡើងដោយសារតែពលរដ្ឋថៃ បានធ្វើយុទ្ធនាការមិនប្រើប្រាស់ផលិតផលកូកា ដោយសារ លោក វណ្ណដា គឺជាអ្នកផ្សព្វផ្សាយរបស់ក្រុមហ៊ុនកូកានេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rHbU3co0y8E

  • ក្រសួងបរិស្ថាន រកឃើញដើមឈើអាយុកាលចន្លោះពី១០ម៉ឺនទៅ២លានឆ្នាំស្រុកសេសាន
  • ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៍ នៃនាយកដ្ឋានតំបន់បេតិកភណ្ណ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tlJrG7-u_GQ

  • អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ថាកម្ពុជាដាក់មីនថ្មី
  • អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ថាកម្ពុជាដាក់មីនថ្មី។

  • កម្ពុជា ស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនានិង ជំរុញការកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និង ថៃ
  • កម្ពុជា ស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនានិង ជំរុញការកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និង ថៃ។

  • វីដេអូរបស់អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានអាមេរិក
  • វីដេអូរបស់អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានអាមេរិកលោក ALFARO MICHEL BARRY អំពីស្ថានភាពព្រំដែនកម្ពុជា នៅតំបន់ខេត្តបន្ទាយមានជ័យ ដែលកងទ័ពសៀមចូលឈ្លានពានដល់ផ្ទះសម្បែងអ្នកស្រុក។ (បកប្រែនិងបញ្ចូលជាខេមរភាសា)

  • IOT ចុះសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ
  • នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បន្ទាប់ពីបានចូលជួបពិភាក្សាស្វែងយល់ជាមួយនឹងមេបញ្ជាការ យោធភូមិភាគទី៥ កងទ័ពជើងគោក (នៅខេត្តបាត់ដំបង) និងបានពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលប្រចាំ នៅក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ រួចមក, ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងដែលមានតំណាងអនុព័ន្ធយោធា មកពីប្រទេសចំនួន ៦ ទៀត រួមមាន (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ  ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y80EV8j3k6s

  • សម្តេចតេជោ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
  • សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលម្សិលម៉ិញ បានអញ្ជើញជួប ពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា  នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l3DNH96DWuU

  • សមត្ថកិច្ចជលផលកំពង់ឆ្នាំង បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់១៦ទីតាំង
  • បើទោះរដូវនេះជារដូវបិទនេសាទយ៉ាងណាក្តីក៏បទល្មើសនេសាទនៅតែលួចមានកើតមានឡើង នៅតាមតំបន់មួយចំនួន ។ ជាក់ស្ដែង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា  ដឹកនាំដោយ លោក  ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការបង្ក្រាប បទល្មើស នេសាទនៅចំណុចបឹង វាលសំណាប ក្រោយភូមិឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាបទល្មើស ធ្វើការនេសាទដោយប្រើឧបករណ៍ លបលូ និង របាំងស្បៃមុង ដែលខុសទៅនិងច្បាប់ស្តីពីជលផល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H8zZcScsfjs

  • ជប៉ុនផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ព្រំដែនកម្ពុជា-ថៃ
  • ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ថ្ងៃទី ១៥ ខែសីហា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/utfiE8jPgoM

  • IOT ៧ប្រទេស ជួបពិភាក្សាជាមួយមេបញ្ជាការយោធភូមិភាគទី៥
  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពក្រោយបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YkRxhP6fWG4

  • ករណីផ្ទុះមីនមិនអាចកើតមានទេប្រសិនបើកងទ័ពថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់
  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ថៃកំពុងយករឿងផ្ទុះមីនមកធ្វើជាប្រធានបទ ដើម្បីចោទទម្លាក់កំហុសមកលើកម្ពុជា ហើយតាំងខ្លួនជាជនរងគ្រោះដើម្បីបំភាន់សហគមន៍អន្តរជាតិ ទាំងដែល តាមការពិតគឺកងទ័ពថៃខ្លួនឯងទេ ដែលចល័តកម្លាំងដោយបំពានកិច្ចព្រមព្រៀងឈប់បាញ់ហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។ ការបញ្ជាក់របស់ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសន្និសីទសង្ខេបស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៤ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WdKoeY7bHt8

  • ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែបន្តព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍
  • ​ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rpMjn9EPzP0

  • ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានមួយចំនួនធំ
  • ដោយគិតត្រឹមវេលាម៉ោង៧:០០នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹកពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានខ្លួនជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរក៏នៅបន្តចូលមកកម្ពុជាជាបន្តបន្ទាប់ តែធូរស្បើយជាងមុនៗ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yrn7WCT-Xsc

  • រដ្ឋមន្រ្តីមហាផ្ទៃនិងរដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំជំរុញកិច្ចសហការជួយពលរដ្ឋវិលពីថៃ
  • នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការងារក្រសួងមហាផ្ទៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eWhuIYqHUA4

  • អាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្គ្រោះប្រាសាទភ្នំក្រោមដែលកំពុងទទួលរងហានិភ័យធ្ងន់ធ្ងរ
  • ក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្រ្គោះបន្ទាន់នៅតាមរចនាសម្ពន្ធមួយចំនួនរបស់ប្រាសាទភ្នំក្រោម ដោយទល់ទ្រតាមផ្នែកខ្លះ ដើម្បីការពារពីហានិភ័យនានាដែលអាចកើតមាន។ លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នក ជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5jRjOFb9Chc

  • កម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ ការរាយលួសបន្លានិងដាក់កង់ឡាននៅតំបន់ព្រំដែនក្នុងឃុំអូរបីជាន់
  • ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បន្តជម្រុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ ការរាយលួសបន្លា និងដាក់កង់ឡាន នៅតំបន់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទិសទី១ នៃយោធភូមិភាគទី៥ និងតំបន់ដទៃផ្សេងទៀតនៅព្រំដែន។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងប៉ារ៉ាថៃ និង តម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YmafmusGthQ

  • កម្ពុជាអំពាវនាវឱ្យថៃ សហការពន្លឿនបង្កើតក្រុមអង្កេតការណ៍អាស៊ានដើម្បីធានាបទឈប់បាញ់
  • ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៏ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាសូមអំពាវនាវឱ្យថៃ សហការពន្លឿនបង្កើតក្រុមអង្កេតការណ៍អាស៊ាន ដើម្បីធានាបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិន្តរភាព។ ការបញ្ជាក់របស់លោកជំទាវនៅពេលនេះ គឺស្រប ពេលដែលយោធាថៃ ជាបន្តបន្ទាប់បានរំលោភទៅលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC គឺការមិនចល័តទ័ព និងការមិនដើរល្បាតចូលដែនអធិបតេយ្យភាពអ្នកដទៃ តែថៃនៅតែបន្តដើរល្បាតចូលទឹកដី កម្ពុជា និងបានជាន់មីនរងបួសជាដើម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hDHzTVW1YlA

  • កេរ្ដិ៍ឈ្មោះកម្ពុជា នៅពេលនេះគឺការដោះនិងកម្ទេចគ្រាប់មីនមិនមែនដាក់មីនថ្មីនោះទេ
  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាបានដោះមីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាសំណល់ពីសង្គ្រាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ ជុំវិញហេតុការណ៍ទាហានថៃជាន់មីនផ្ទុះរងរបួសនៅតំបន់ប្រាសាទតាមាន់ធំកាលពីម្សិលមិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្ដិភាពនៅក្នុងពិភពលោក និងចូលរួមដោះមីនក្នុងបណ្ដាប្រទេសជាច្រើនក្រោមឆត្រអង្គការសហប្រជាជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Oi7CeIXewM

  • សេចក្ដីព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
  • ព្យុះទី១១ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រ អាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រ កម្ពុជា។ ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HcvGoZ-b4SU

  • អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខសពយុទ្ធជនពលីក្នុងសមរភូមិ៣រូប
  • កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីពេលថ្មីៗកន្លងទៅ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប ដែលពិធីបុណ្យធ្វើនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RA0DLqRKawE

  • កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់គឺមិនមានការប្រើប្រាស់ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត
  • លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែសីហានេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជា ដាច់ខាត ត្បិតកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I_kWPSI5AKc

  • កម្ពុជាបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងនិងប្រគល់ទាហានកម្ពុជាទាំង១៨រូបត្រលប់មកវិញ
  • ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន ១៨រូប។ គិតមកទល់ពេលនេះ មានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1bzzvEY2STc

  • ក្នុងរយៈពេល៧ខែ CDC អនុម័តគម្រោងវិនិយោគបានចំនួន៤៤០គម្រោងមានទុន៦,៧ប៊ីលានដុល្លារ
  • នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគវិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លានដុល្លារ, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលានដុល្លារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V2ZzPU_hswk

  • ព្រះសង្ឃខ្មែរបិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍និងដោះលែងកងទ័ពខ្មែរទាំង១៨រូប
  • នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំពិធីធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZplPj_md3eU

  • ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ
  • ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយាធាកម្ពុជា និងយោធាភាគីថៃ និងបានជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងនេះ ជាអចិន្ត្រៃយ៍ ដើម្បីប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tC0zkK-dik

  • ស្ត្រីទី១កម្ពុជា ទឹកចិត្តឱ្យនិស្សិតអាហារូបករណ៍ទៅប្រទេសចិន ខិតខំកសាងនូវ ពង្រឹងសមត្ថភាព
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះ សំណាលជាមួយនិស្សិតជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈសម្ដេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0jWefOvaAOU

  • អគ្គនាយកស៊ីម៉ាក់ថា កងទ័ពថៃទម្លាក់គ្រាប់បែកចំនួនជាង១៥០០គ្រាប់ក្នុងខេត្ដឧត្ដរមានជ័យ
  • បើតាមការបញ្ជាក់ពី ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលសកម្មភាពកំចាត់មានកម្ពុជាហៅកាត់ថា CMAC ឲ្យដឹងថា តាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមាន ជ័យ មានគ្រាប់បែកចំនួន១,៥៤៩គ្រាប់ដែលកងទ័ពថៃទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KcZUyyLn1-M

  • កងទ័ព​កម្ពុជាតម្រូវ​ឲ្យ​កងទ័ព​ថៃ​សារបន្លាលួសចេញវិញឲ្យអស់
  • អរគុណចំពោះវីរៈកងទ័ពរបស់យើងគាត់ពិតជាក្លាហានណាស់គាត់តម្រូវឲ្យទាហានសៀមសាររបងលួសចេញពីដែនដីខ្មែរ។ ប្រជាពលរដ្ឋខ្មែរសូមជូនពរឲ្យបងៗ មានសុខសុវត្ថិភាពនិងឲ្យមានជ័យជំនះឈ្នះអស់មារសត្រូវគ្រប់ទិសទី។ផ្កាយរណបអាមេរិកនិងម៉ាឡេស៊ីកំពុងតែតាមដាននិងចាប់យករូបភាពនិងព្រឹត្តិការណ៍ដែលកំពុងកើតឡើងរាល់ថ្ងៃនៅតាមព្រំដែនខ្មែរថៃនៅក្នុងពេលនេះហើយ។

  • ទាហានឈុតខ្មៅសៀមដាក់បន្លាស់លួសនៅអូរជាប់ព្រំដែនកម្ពុជា-ថៃជាប់ច្រកប៉ោយប៉ែត(Video Inside)
  • ទាហានឈុតខ្មៅសៀមបានធ្វើសកម្មភាពដាក់បន្លាស់លួសនៅអូរជាប់ព្រំដែនកម្ពុជា-ថៃ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

  • អ្នកកាសែតនិងអង្គទូតអន្តរជាតិ ថ្លែងក្តីព្រួយបារម្ភអំពីជោគវាសនាយោធិនកម្ពុជាទាំង១៨រូប
  • ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៨ ខែសីហានេះថា ប្រព័ន្ធឃោសនាអន្តរជាតិ និងអ្នកការទូត បានបង្ហាញសុទិដ្ឋិនិយមចំពោះ ការឯកភាពគ្នារវាងភាគីទាំងពីរកម្ពុជា -ថៃ នៅក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧សីហា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kCpYwgI7yVA

  • ៦ថ្ងៃ មានមនុស្សស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ជាង៦០នាក់ទូទាំងរាជធានី-ខេត្ត
  • ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហានេះ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៣៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរហួសសរុប ៦៦នាក់ ក្នុងនោះអ្នកស្លាប់មាន២២នាក់ និងរបួស ៤៤នាក់។ នោះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងដដែល បានលម្អិតថា នាថ្ងៃទី១ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស៤នាក់ នៅភ្នំពេញ កំពង់ចាម កោះកុង កំពង់ធំ បាត់ដំបង និងឧត្តរមានជ័យ ថ្ងៃទី២ មានគ្រោះថ្នាក់ ៥ករណី បណ្ដាលឱ្យមនុស្សស្លាប់១នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម និងថ្ងៃទី៣ សីហា មាន ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួស ៧នាក់ នៅភ្នំពេញ  កំពង់ចាម។ សូមចុច Link […]

  • កំពែងទី៣ជ្រុងខាងលិចផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ជួសជុលរួចរាល់ជាស្ថាពរ
  • ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលកំពែងថ្មបាយក្រៀម នៅជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ កិច្ចការនេះបានចាប់តាំងតែពីខែកុម្ភៈ រហូតដល់ដើមខែសីហា ឆ្នាំ២០២៥។ ការងារជួសជុលកំពែងថ្មបាយក្រៀមជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ ដែលជាគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)នេះ បានបញ្ចប់ជាស្ថាពរហើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/m9KNzLEiVpM

  • កម្ពុជាផ្តើមអនុវត្តអត្រាពន្ធគយ០%លើមុខទំនិញដែលផលិតនៅអាមេរិក
  • កម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ សូន្យភាគរយ (០%) ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជា ពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៨ ខែសីហា។ បើតាមអនុក្រឹត្យដដែល ការអនុវត្តអត្រាពន្ធគយ ០% នេះ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ ហើយនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bJ5KtQiapTw

  • ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
  • ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី, នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នក សង្កេតការណ៍អន្តរកាល  ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុម ការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4fZugRGYmNw

  • ការលះបង់និងភាពក្លាហានរបស់បងប្អូនកងទ័ពគឺជានិមិត្តរូបនៃកម្លាំងនិងឯកភាពជាតិកម្ពុជា
  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ជាពិសេសពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tQObZr_xwk

  • ប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលពលីក្នុងសមរភូមិ
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់គណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mnATmGgwT0A

  • សម្តេចធិបតី សម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនៃកិច្ចប្រជុំ GBC
  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gOnLeXLBcgQ

  • អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
  • នារសៀលថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តររាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល៩៥នៅក្នុងបរិវេណសាលាខេត្តសៀមរាប និងបានចុះសាកសួរសុខទុក្ខ វីរយុទ្ធជនរងរបួសចំនួន ៣0នាក់ ក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K9mXVt4Zj2w

  • ពេញមួយខែកក្កដានេះ មន្ទីរពេទ្យគន្ធបុប្ផាទទួលវះកាត់កុមារដោយមិនគិតថ្លៃប្រមាណ៣០០០នាក់
  • រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញនិងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ  មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។ ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា  មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xgL7qVBqGWw

  • ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃ Khaosod
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d-dVbAXmctM

  • ជនភៀសសឹកជាង៥០០គ្រួសារក្នុងខេត្តព្រះវិហារទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • បន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយដែលជាព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជនភៀសសឹកចំនួន ៥៥០គ្រួសារ ដែលមាន២ទីតាំង ដោយទីតាំងទី១ ចំនួន៣៣៤គ្រួសារ នៅក្នុងវត្តឆែប និងទីតាំងទី២ចំនួន២១៦គ្រួសារ នៅវត្តដងផ្លិត ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qkx5eSXq_OY

  • ស្ថានទូតជប៉ុនប្រចាំកម្ពុជាបដិសេធព័ត៌មានដែលថាជប៉ុននឹងផ្តល់ដ្រូនចម្បាំងឲ្យថៃ
  • ស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។ ទស្សនាព័ត៌មានពិស្ដារខាងក្រោម៖

  • ក្រសួងបរិស្ថាន ចុះពិនិត្យនិងចាត់វិធានការច្បាប់លើកសិដ្ឋានចិញ្ចឹមជ្រូក៥ទីតាំង ក្នុងស្រុកជុំគីរី
  • ក្រុមការងារក្រសួងបរិស្ថាន តាមរយៈមន្រ្តីអធិការកិច្ច នៃអគ្គ នាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានរកឃើញមានទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួន ក្នុងស្រុកជុំគីរី ខេត្តកំពត បានបង្កឱ្យមានក្លិន ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រជាពលរដ្ឋ។ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្រុមការងារក្រសួងបរិស្ថាន ដោយ មានការចូលរួមពីរដ្ឋបាលស្រុកជុំគិរី ក្រុមប្រឹក្សាឃុំត្រពាំងរាំង ឃុំជំពូវន្ដ និងមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក ចំនួន៥ទីតាំង រួមមាន៖ ១)កសិដ្ឋានចិញ្ចឹមជ្រូក មួង ផារី ២)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី១) ៣)កសិដ្ឋានចិញ្ចឹមជ្រូក វុន ហេង (ទីតាំងទី២) ៤)កសិដ្ឋានចិញ្ចឹមជ្រូក ជា សៅណា និង៥)កសិដ្ឋានចិញ្ចឹមជ្រូក ស៊ី.ភី.ខេមបូឌា ចំកាត់។ ក្រុមការងារបានរកឃើញ កសិដ្ឋានចញ្ចឹមជ្រូកទាំងនេះ មិនទាន់មានការគ្រប់គ្រងសំណល់រាវ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានបញ្ចេញទឹកកខ្វក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់កសិដ្ឋានចិញ្ចឹមជ្រូក ដែលមិនបានរៀបចំ ប្រព័ន្ធគ្រប់គ្រងសំណល់រាវ និងការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវដូចជា៖ […]

  • អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងពេលប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ
  • នៅព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន៤០ នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FSxv-3RNfHE

  • ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ជួសជុលបានប្រមាណ ៤៥ ភាគរយហើយ
  • ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/k7IsIEVELhY

  • ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំមន្ត្រីច្រៀងចម្រៀងយុទ្ធជននិងបរិច្ចាគឈាមគាំទ្រកម្លាំងជួរមុខ
  • ស្របតាមស្មារតីរួបរួមប្រកៀកស្មាការពារជាតិ ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមគ្គុទេសក៍ ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធន៍ជ្រៅជ្រះខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ព្រមទាំងបុត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ បានច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាមត្រៀមគាំទ្រកម្លាំងជួរមុខ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ptJGnGKoz3Y

  • រដ្ឋបាលខេត្តកំពង់ធំនិងក្រសួងការងារខិតខំស្វែងរកការងារជូនដល់ពលករកម្ពុជាដែលមកពីថៃវិញ
  • នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ បានចុះសំណេះសំណាលសួរសុខទុក្ខ  ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណ៦០០នាក់  ដែលកំពុងមានជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន២ គឺឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r7w0Vlpz4gM

  • រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនក្រសួងការបរទេសដើម្បីជំរុញការដោះលែងយោធាខ្មែរឱ្យបានឆាប់បំផុត
  • រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZxCnNRXK1wc

  • រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយជាចាន-ឆ្នាំងជូនពលរដ្ឋភៀសសឹកនៅវត្តពោធិ៍៥០០០ដើម
  • ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នៅ វត្ត ពោធិ៍ ៥០០០ដើម ស្រុក គូលែន ខេត្ត ព្រះវិហារ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nm1GudZDmLY

  • ក្រសួងការងារ នាំយកឱកាសការងារជាង៧ពាន់កន្លែងសម្រាប់ពលរដ្ឋនិងពលករខ្មែរនៅខេត្តសៀមរាប
  • ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/w9aCG3CiLA8

  • ព្រឹត្តិបត្រព័ត៌មានស្តីពីការព្យាករធាតុចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥
  • យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តជាព្យុះទី៨ឈ្មោះ កូមាយ (Co-May) T2508 ឡើង វិញ និងព្យុះទី៩ឈ្មោះ ក្រសារ (Krosa) T2509 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-UsJgEcNfPs

  • សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
  • អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ Credit : TVK Cambodia – ទូរទស្សន៍ជាតិកម្ពុជា

  • កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក
  • ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកមានប្រសាសន៍ថា កម្ពុជាបានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិកក្នុងអត្រា 0% ហើយអត្រាពន្ធគយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mXuL7zrgtm4

  • ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរជននគរបាលការពារព្រំដែន
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកវរសេនីយ៍ត្រី លៀម សំពៅមាស បានពលីជីវិតក្នុងអាយុ៤២ឆ្នាំ នៅសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ នៅតំបន់អានសេះ ព្រំដែនកម្ពុជា-ថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oJG7ZiMMHoc

  • ភរិយាប្រមុខក្រសួងការពារជាតិកម្ពុជាចុះសួរសុខទុក្ខនិងចែកអំណោយជូនជនភៀសសឹកនៅខេត្តសៀមរាប
  • នៅក្នុងពីធីចុះសួរសុខទុក្ខនិងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប   និងមានអំណោយរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា.ថៃ ចំនួនប្រមាណជាង១,២០០គ្រួសារ   ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិនខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា យើងអត់ចង់ឃើញសង្គ្រាមនោះទេព្រោះសង្រ្គាមធ្វើឲ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយនិងបាត់បង់ប្តីជាទីស្រលាញ់ទៀតផងហើយ ពាក្យថាសង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ ធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាក អ្វីៗគ្រប់យ៉ាងទាំងអស់ មិនថាប្រទេស តូចឬធំ មានឬ ក្រ នោះទេ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ […]

  • ការបញ្ចុះពន្ធគយបដិកាលើកម្ពុជាមកត្រឹម ១៩% ជាដំណឹងដ៏ល្អសម្រាប់កម្ពុជា
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០១ ខែសីហានេះ បានសរសេរបង្ហោះលើបណ្តាញសង្គមថា សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% គឺពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឈប្រទេសជាតិតទៅមុខ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eIiRTcNjwsY

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនៅខេត្តព្រះវិហារ 
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត កាលពីម្សិលមិញបានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខ ទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន ១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Mq9MQwBgbAM

  • ការមិនបញ្ចេញព័ត៌មានរឿងថៃចាប់ទាហានខ្មែរគឺដើម្បីសុវត្ថិភាពរបស់ពួកគាត់
  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមកបញ្ជាក់ជូនរួមជាតិថា ការមិនបញ្ចេញព័ត៌មានការចាប់ខ្លួនទាហានខ្មែរ រដ្ឋាភិបាលផ្ដោតលើសុវត្ថិភាពជាអាទិភាព។ អាយុជីវិតរបស់កងកម្លាំង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Co3wJjOOUlc

  • ស៊ីម៉ាក់រកឃើញគ្រាប់បែក MK-84 ទម្លាក់ពីយន្តហោះ F-16 ដែលមិនផ្ទុះចំនួន៥ទីតាំង
  • ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។ សូមបញ្ជាក់ថា គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់ បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ព អាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ ថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cdaL57sRjrA

  • អគ្គនាយកអាជ្ញាធរជាតិអប្សរា ចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក
  • ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក នៃសមរភូមិសង្គ្រាម បង្កឡើងដោយប្រទេសថៃចូលឈ្លានពានដែនដីកម្ពុជា ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាពមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលមកស្នាក់នៅជាមួយបងប្អូនក្នុងភូមិទាំង១២ ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8TL5U_jEY7Q

  • ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ពពលីក្នុងបុព្វហេតុការពារជាតិ
  • ‎ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ អមដំណើរដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក លៀម សំពៅមាស មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជន្មាយុ ៤៣ឆ្នាំ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងជន្មាយុ ៤៦ឆ្នាំ ដែលបានទទួលមរណភាពក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OCM7Jtxetac

  • រដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស
  • នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៥‎ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងសហការីបានអញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DT6kvLSbgBU

  • ថ្នាក់ដឹកនាំរដ្ឋសភា ចុះសួរសុខទុក្ខនិងយកអំណោយជូនពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី រួមជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងឯកឧត្តម លោកជំទាវសមាជិក សមាជិការដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤៥០០គ្រួសារ ដែលបានមកស្នាក់នៅជាបណ្ដោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nrbJX2QmsA8

  • សេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
  • ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W5qqMJ1LBIM

  • សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
  • សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមចូលរួមគាំទ្រយ៉ាង ពេញទំហឹងស្របតាមសារអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិធានការជួយសម្រាល បន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ- នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/af73Ankvc5k

  • ក្រសួងការបរទេសកម្ពុជាបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់
  • រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសមួយ នៅទីក្រុង ពូត្រារៃយ៉ា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សាធារណៈរដ្ឋប្រជាមានិ ចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nM8S4i0LVQw

  • សេចក្តីជូនដំណឹងស្តីពី ការឧបត្ថម្ភជួសជុលសាលារៀនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
  • សាលារៀនសុវណ្ណភូមិ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាលារៀនដែល បានទទួលរងផលប៉ះពាល់ផ្ទាល់ដោយសារជម្លោះរវាងកម្ពុជា-ថៃ នៅតាមព្រំដែនឱ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ុន ធី ស៊ី គ្រុប សម្រេចឧបត្ថម្ភក្នុងការជួសជុលបន្ទាន់សាលារៀនដែលទទួលរងការខូចខាត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rxqO9VmXfZA

  • រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានថវិកាជាង២០ម៉ឺនដុល្លារពីសប្បុរសជនដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក
  • គិតត្រឹមរសៀលថ្ងៃនេះ រដ្ឋបាលរាជធានីទទួលបានថវិកា ជាង៧២៨ លានរៀល និងជាង២៧ម៉ឺនដុល្លារ ពីសប្បុរស ជន។ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយពីសប្បុរស ជននានាបានចំនួនជាង ៧២៨លានរៀល និងជាង២៧ម៉ឺនដុល្លារហើយ គិតត្រឹមម៉ោង ‎គិតត្រឹមម៉ោង ១៣ និង៧នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QYcSeIe4Q9o

  • រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ថាមានតម្លៃជាសារវ័ន្ត
  • ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាល ចាត់ទុកកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ថាមានតម្លៃជាសារវ័ន្ត សម្រាប់ការថែរក្សាសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/84IH-Q-VCyo

  • ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជា-ថៃ មិនមានការផ្ទុះអាវុធដាក់គ្នា ទៀតទេ
  • អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ កក្កដា កន្លងទៅ កងទ័ពទាំងពីរកម្ពុជា-ថៃ មិនមានការផ្ទុះអាវុធដាក់គ្នានោះឡើយ ពោលគឺនៅទូទាំងផ្នែកទាំង៣នៃព្រំដែន អនុវត្តបានជោគជ័យនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចដោយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DQlN_9JbVp8

  • អំណោយជាគ្រឿងឧបភោគបរិភោគប្រមាណ៣៣មុខបានប្រគល់ជូនវីរកងទ័ព ជួរមុខខេត្តព្រះវិហារ
  • អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ ពិធីប្រគល់ និងទទួលអំណោយដែលជាទឹករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥នេះ  ក្រោមវត្តមាន ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានី ជូនលោកឧត្តមសេនីយ៍ឯកសួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O-YxzsZo12k

  • សម្តេចធិបតី អញ្ជើញគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ដួង សំនៀង
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតជូនជាតិមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/w2dTTUYcfv8

  • សេចក្តីណែនាំរបស់អាជ្ញាធរមីនស្តីពីការអប់រំផ្សព្វផ្សាយដើម្បីបង្ការគ្រោះថ្នាក់ដោយគ្រាប់បែកចង្កោមសម្រាប់ជនភៀសសឹក
  • អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជា យន្តហោះទម្លាក់គ្រាប់ បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និង ប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព លំនៅដ្ឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ផលវិបាកនៃការ ប្រើប្រាស់សព្វាវុធទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើន កន្លែងតាមបណ្តាខេត្តនានា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VjX2gSM5elc

  • កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តកោះកុង
  • កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់ឱ្យក្រុមការងារបន្តនាំយកនូវគ្រឿងឧបភោគ-បរិភោគ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០១គ្រួសារទៀតមកពីស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JTV3X_pXF8E

  • ពលរដ្ឋមានបណ្ណសមធម៌ដែលបានភៀសសឹកអាចបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបានធម្មតា
  • នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥, ក្នុងដំណើរអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋដែលបានភៀសសឹកពីតំបន់ដែលរងការឈ្លានពានពីសៀម, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានជូនដំណឹងដល់ពលរដ្ឋដែលកំពុងស្នាក់នៅតំបន់មានសុវត្តិភាពនៅក្នុងខេត្តសៀមរាបថា ទោះបីជាពលរដ្ឋបានចំណាក់ស្រុកពីតំបន់មួយទៅតំបន់មួយ ក៏ពិតមែន, ក៏ប៉ុន្តែពួកគាត់នៅតែទទួលបានការគាំពារពីរាជរដ្ឋាភិបាល ជាពិសេសពលរដ្ឋដែលមានស្ថានភាពក្រីក្រ និងមានបណ្ណសមធម៌ និងនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាធម្មតានៅតាមគ្រប់បញ្ជរវីងនៅទូទាំងប្រទេស នៅរៀងរាល់ចុងខែនីមួយៗ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IIZ1qjGIfMY

  • រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក
  • អំណោយចម្រុះជាង១០០មុខ ដែលបានមកពីទឹកចិត្តសប្បុរសជន និងពលរដ្ឋភៀសសឹកនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសចេញពីតំបន់ប្រឈមមុខគ្នា ដោយអាវុធពីការឈ្លានពាន យ៉ាងគឃ្លើនរបស់ទាហានសៀមមកលើអធិបតេយ្យភាពកម្ពុជានៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KxmYr1rFqMw

  • រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសដើម្បីចែកជូនវីរកងទ័ពជួរមុខនិងជនភៀសសឹក
  • គិតត្រឹមម៉ោង ១៧ និង០០នាទី ថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានបន្តទទួលអំណោយពីសប្បុរសជននានាបានចំនួន ជាង៥៧១លានរៀលនិងប្រាក់ដុល្លារបានចំនួនជាង១៤ម៉ឺនដុល្លារ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានសៀមឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZhI5F5tQs4A

  • សម្លេងរបស់ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងលឺពាសពេញពិភពលោកក្នុងស្មារតីប្រឆាំងបរទេសឈ្លានពាន
  • ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៃព្រឹកថ្ងៃទី២៨ កក្កដានេះថា ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរព និងដឹងគុណយ៉ាងជ្រាលជៅចំពោះវីរៈកងទ័ពគ្រប់ប្រភេទ ដែលបានលះបង់គ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានទឹកដីរបស់យើង ហើយបានតស៊ូយ៉ាងស្វិតស្វាញការពារបូរណភាពទឹកដី មិនឱ្យសត្រូវឈ្លានពានដណ្តើមយក។ ឯកឧត្តមចាត់ទុកថា នេះជាគុណបំណាច់ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមគោរពសរសើរ និងដឹងគុណ ក្នុងការជ្រោងទង់ជាតិរបស់កម្ពុជា ស្រែកប្រាប់ពិភពលោកយ៉ាងខ្ទរខ្ទារ ឱ្យបានដឹងពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា។ នេះជាកម្លាំងចលករយ៉ាងខ្លាំងរបស់ប្រជាជាតិខ្មែរ ដើម្បីបង្ហាញប្រាប់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងប្រឆាំងដាច់ខាតទៅនឹងការឈ្លានពានរបស់ប្រទេសថៃ។ សូមរំលឹកថា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្បុជា មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ហើយក្នុងកិច្ចសន្ទនានោះ គឺប្រធានាធិបតីអាមេរិក ត្រាំ បានស្នើឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពទាំងស្រុង។ កិច្ចសន្ទនាក៏បានដែររវាងប្រធានាធិបតីត្រាំ ជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ ហើយនាយករដ្ឋមន្ត្រីក៏ទទួលយកសំណើបទឈប់បាញ់នេះពីប្រធានាធិបតីអាមេរិកដូចគ្នាដែរ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ពេញមួយថ្ងៃម្សិលម៉ិញនេះ កងទ័ពថៃនៅតែវាយប្រហារមកកងទ័ពកម្ពុជាឥតឈប់ឈរ រហូតមកដល់ពេលនេះ ទោះបីមានបទឈប់បាញ់ក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា សំណើបទឈប់បាញ់គឺសមស្របណាស់ ដូចអ្វីដែលកម្ពុជាចង់បាន ព្រោះយើងដឹងទាំងអស់គ្នាហើយ កម្ពុជាឈរនៅខាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ៕ […]

  • សន្និសីទកាសែតស្ដីពីលទ្ធភាពកិច្ចប្រជុំពិសេសដើម្បីសម្រេចឲ្យមានបទឈប់បាញ់ កម្ពុជា-ថៃ
  • ផ្សាយបន្តផ្ទាល់ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា-ថៃ។ Credit: TVK Cambodia(ទូរទស្សន៍ជាតិកម្ពុជា) ទស្សនាវីដេអូពេញខាងក្រោមនេះ៖

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី
  • ផ្សាយបន្តផ្ទាល់ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា-ថៃ។ Credit: TVK Cambodia(ទូរទស្សន៍ជាតិកម្ពុជា) ទស្សនាវីដេអូពេញខាងក្រោមនេះ៖

  • ក្រសួងការពារជាតិ ថ្កោលទោសចំពោះអំពើឈ្លានពានដោយចោរសៀមមកលើខេត្តពោធិ៍សាត់
  • ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយថៃ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NWCvh0rGiqY

  • អ្នកនាំពាក្យក្រសួងការពារជាតិ​ ថាថៃកំពុងរំលោភច្បាប់អន្តរជាតិ
  • នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៏នៃការឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា លោកជំទាវ ម៉ាលី សុជាតា អ្នកនំាពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ថៃបានរំលោភច្បាប់អន្តរជាតិស្តីពីការហាម ឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p-6iECc-DL8

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ថាកងទ័ពរបស់កម្ពុជាឈរយ៉ាងរឹងមាំការពារបូរណភាពដែនអធិបតេយ្យភាព
  • ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានការវិវត្តន៏ការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កងទ័ពរបស់កម្ពុជា បានឈរយ៉ាងរឹងមាំការពារបូរណភាពដែនអធិបតេយ្យភាពរបស់ខ្លួន មិនឱ្យសត្រូវមកឈ្លានពានកម្ពុជាបានឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PHHmKWV99UE

  • អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌
  • ការបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះ “ឈាមជាជីវិត“។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PHHmKWV99UE

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ ការប្រើប្រាស់កាំភ្លើងខ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U2Ojm0MTFYg

  • អាជ្ញាធរមីនថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ
  • អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ ព្រំដែនក្នុងទឹកដីកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c7wix5VaTgI

  • កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០បានបិទបញ្ចប់ដោយជោគជ័យ
  • កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកភាពជោគជ័យនៃកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះថា ជាកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាជាមួយតំបន់ និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត ដែលកំពុងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tp_OymV9em4

  • អ.វ.ត.ក. ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អ.ម.ត
  • នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងការយល់ដឹងពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ពិសេសព្រឹត្តិការណ៍សោកនាដកម្មនៃសម័យខ្មែរក្រហម និងដំណើរឆ្ពោះទៅរកការផ្សះផ្សាជាតិ និងការកសាងនីតិរដ្ឋ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fBpGYDk4tcc

  • កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ
  • តាមរយៈហ្វេសប៊ុកផេកផ្លូវការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺក្រោយពីកងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។ កម្ពុជា តែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយ តបដោយកម្លាំងប្រដាប់អាវុធប្រឆាំង នឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ImMqZW3j4IQ

  • អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គលេខ៤ក្នុងកំពែងទី១របស់ប្រាសាទបាគង
  • ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៤ ដែលស្ថិតនៅក្នុងកំពែងទី១ ផ្នែកខាងត្បូងប្រាង្គកណ្តាលនៃប្រាសាទបាគង ដោយប្រើរយៈពេល៦ខែ ចាប់ផ្តើមពីខែឧសភា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ បច្ចុប្បន្នប្រាង្គនេះ មានហានិភ័យដោយកត្តាមួយចំនួនបណ្តាលឱ្យតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល មានភាពខូចខាតធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះជាបន្ទាន់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UQeUUIdqPxs

  • រដ្ឋមន្រ្តីសុខាភិបាល ចូលរួមពិធីដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ
  • គោលបំណងនៃការរៀបចំប្រព័ន្ធកត់ត្រាបញ្ជីជំងឺមហារីកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺមហារីក ដោយទិន្នន័យជំងឺមហារីកនាពេលបច្ចុប្បន្ន និងការព្យាករណ៍នាពេលអនាគត នឹងប្រើប្រាស់សម្រាប់គាំទ្រក្នុងការសម្រេចចិត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តសម្រាប់ការបង្ការ ការរកឃើញទាន់ពេលវេលា ការគ្រប់គ្រងគ្លីនិក និងការថែទាំសម្រាប់អ្នកជំងឺមហារីក។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1OuhpnipAPQ

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិស្តីពីការវាយប្រហាររបស់ភាគីថៃមកលើកម្ពុជា
  • ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការវាយប្រហាររបស់ភាគីថៃមកលើកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះដោយថៃជាអ្នកចាប់ផ្តើមបើកការវាយប្រហារមុន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UVZ6PyQJ0AA

  • ឆមាសទី១ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិបានថយចុះចំនួន៣៦៨ករណី
  • នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិត្រូវបានបង្រ្កាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀបនឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត ៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3yY3E4-ic3U

  • កម្ពុជា-ឡាវ ឯកភាពគ្នាពង្រឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
  • ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងឯកឧត្តម Sakhone Phommalath អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លើទឹកដីសៀមរាប-អង្គរ ភាគីទាំងពីរបានជជែក និងឯកភាពគ្នាពង្រឹង ពង្រីកលើការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ ក៏បានកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មានកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនេះបានយ៉ាងល្អ និងស័ក្តិសមយកជាគំរូ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួង ព័ត៌មានកម្ពុជា ដែលបានអញ្ជើញភាគីឡាវ ឱ្យមកចូលរួមកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយដ៏មានសារៈសំខាន់នាពេលនេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ngxjoAPVvLU

  • ប្រតិបត្តិការយៈពេលជិត១ខែ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរឿងឆបោកជាង៣០០០នាក់ហើយ
  • ជនសង្ស័យនិងអ្នកពាក់ព័ន្ធជាង ៣០០០នាក់ហើយ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ក្នុងកិច្ចប្រឹងប្រែងបោសសម្អាតក្រុមឆបោកតាមអនឡាញ (online scam) របស់សមត្ថកិច្ចនិងអាជ្ញាធរចម្រុះ ដោយនៅថ្ងៃទី២២ កក្កដា ជនពាក់ព័ន្ធជិត ១៣០នាក់ ត្រូវបានរកឃើញនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aAgRxuS1Tpo

  • រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តមោះមុតប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព
  • ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9JJZpq7cDWk

  • ព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ
  • ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៏ថា ព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាព័ត៌មាន ជាពិសេសព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម បានជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ»។ នេះជាការបញ្ជាក់របស់ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ»។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dIpsxV9mrGI

  • កម្ពុជាលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានឆ្នាំ២០២៥
  • ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៏ថា លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ (ARDEX-25) ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីអ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការសង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hEPrIDtftKs

  • ពិធីចុះ MoU រវាងអាជ្ញាធរមីននិងសាកលវិទ្យាល័យ Lancashire
  • អាជ្ញាធរមីន និងសាកលវិទ្យាលេនកាហ្សៀរនៃចក្រភពអង់គ្លេស ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ច ប្រតិបត្តិការសកម្មភាពមីន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i3Ors5dSx8g

  • រដ្ឋមន្ត្រីព័ត៌មាន ស្នើឱ្យពិភាក្សាលើគោលការណ៍រួមគ្នាសម្រាប់ក្រមសីលធម៌ AI លើវិស័យសារព័ត៌មាន
  • ថ្លែងក្នុងសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យសមាជិកសន្និសីទកំពូល ស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ រួមគ្នាចាប់ផ្តើមការពិភាក្សាលើគោលការណ៍រួមគ្នាមួយសម្រាប់ក្រមសីលធម៌ AI ក្នុងវិស័យសារព័ត៌មាន ដែលគាំទ្រដល់តម្លាភាព យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។ នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យប្រជាជាតិទាំងអស់ ដែលតំណាងនៅទីនេះឱ្យទទួលយកគំនិតផ្តួចផ្តើមជាតិស្រដៀងគ្នានេះ និងដើម្បីចែករំលែកការអនុវត្តល្អបំផុតតាមរយៈវេទិកានានាដូចជាកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cicQ9OPeHgc

  • ក្រុមហ៊ុន Minebea Mitsumi Inc. នឹងបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់
  • លោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. បានបញ្ជាក់ថាជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថាក្រុមហ៊ុននឹងបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឱ្យរូបលោកចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oShH4WoqX4U

  • ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ជំរុញឲ្យពលរដ្ឋប្រញាប់នាំកូនដែលមានគ្រុនក្តៅទៅកាន់មណ្ឌលសុខភាព
  • លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានមានប្រសាសន៍លើកឡើងថា យោងតាមរដូវការនេះគឺជារដូវស្សាបានចូលមកដល់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យសត្វមូសងាយនឹងបន្តពូជនៅក្នុងការកើតកូនពូនជាចៅទៅតាមថ្លុកកំប៉ុង កង់ឡាន ពាងទឹកដែលមិនស្អាតឬក៏កំប៉ុងដែលមានទឹកដក ទាំងនេះគឺជាមូលហេតុបង្កឲ្យកើតមានពពួកមូសខ្លាយ៉ាងច្រើនដែលចូលទៅខាំមនុស្សជាពិសេសគឺកុមារាកុមារីតែម្ដង ដែលបង្កហេតុធ្វើឲ្យមានជំងឺ.គ្រុនក្តៅជំងឺគ្រុនចាញ់.និងជាពិសេសនោះគឺជំងឺគ្រុនឈាមតែម្ដង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/b2qrIBdz5xg

  • ឯកឧត្តម គន់ គីម សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
  • ឯកឧត្តម នាយឧត្តមសេនីយ៍ គត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា វីរភាពដ៍អង់អាចក្លាហានរបស់អតីតយុទ្ធជនយុទ្ធនារី របស់យើង ពិសេសសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានយកជីវិតធ្វើដើមទុន ដើម្បីទៅប្ដូរយកសន្តិភាព និងក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេច ទើបយើងមានសុខសន្តិភាព រហូតដល់ថ្ងៃនេះ ។ មានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ទីស្នាក់ការ សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​ https://youtu.be/uhLvNZ9kEp4

  • សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ
  • សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA)។ សន្និសីទនេះរៀបចំធ្វើឡើងនា សណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកទណ្ឌសាស្ត្រចូលរួមផ្ទាល់ប្រមាណជិត៥០០នាក់ និងតាមអនឡាញជិត៤០០នាក់។ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ព្រោះបានលើកឡើងនូវសកម្មភាពការងាររបស់សមាគម ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T4Sfpzfhgmc

  • ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ
  • ធនាគារ វីង (ខេមបូឌា) បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យកាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c3i36h-Eke8

  • ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំត្រៀមទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា-ឡាវ-វៀតណាម
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២ ។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។យោងតាមរបាយការណ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1-HviNWJew8

  • យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក» សម្រេចបានប្រហែល 94% សម្រាប់ឆមាសទី១ឆ្នាំ២០២៥
  • អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤%  នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LG7FUY4p03E

  • ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ហើយ
  • ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ckUqdItK3_c

  • ឯកឧត្តម មាស សាវ៉ន ណែនាំឱ្យបង្កើនសមត្ថភាពបណ្តុះបណ្តាលនាយទាហាន នាយទាហានរង ពលទាហាន
  • ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ របស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស នៅនាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្រសួងការពារជាតិ នាព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នាយឧត្តមឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការសិក្សារបស់សាលា ក្នុងឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ នេះ។ ឯកឧត្តម បានបញ្ជាក់ថា សាលាពិតជាបានផ្តល់នូវឱកាសយ៉ាងសំខាន់សម្រាប់យោធិនម្នាក់ៗទទួលបានចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព និងជាឧត្តម ប្រយោជន៍របស់ប្រជាជាតិទាំងមូល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-DPaSn6NBWA

  • សម្ដេចតេជោ អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម
  • ឯកឧត្តមបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធន៍រវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នា។ សម្តេចតេជោ បានបន្តថា តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោក ដែលជាកងទ័ពស្នូលនៃប្រទេសទាំងពីរនេះ សហប្រតិបត្តិការនៃវិស័យផ្សេងៗទៀត នឹងកាន់តែបង្កើនថែមទៀតផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bBtXoetblsw

  • គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ
  • សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_A2SRwUhVbY

  • គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដា បានអនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8DfV3CPqXrA

  • ប្រជានេសាទមួយចំនួន ប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
  • លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយទីបញ្ជាការស្រាលយោធភូមិភាគទី៤តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកវរសេនីយ៍ទោ ស៊ុន ណារិន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tSY1lFeIn4

  • ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឲ្យព្រួយបារម្ភនៅខេត្តកំពង់ឆ្នាំង
  • បើគិតចាប់ពីសប្តាហ៍ទី១នៃឆ្នាំ២០២៥ ដល់សប្តាហ៍ទី ២៨ នៃឆ្នាំ ២០២៥នេះ។ខេត្តកំពង់ឆ្នាំង មានអ្នកកើតជំងឺគ្រុនឈាម សរុបចំនួន ៥០១ ករណី។បើប្រៀបធៀបទៅនឹងរយៈពេល២៨សប្តាហ៍ ដូចគ្នាក្នុងឆ្នាំ ២០២៤ កន្លងទៅជំងឺគ្រុនឈាមកើតមានត្រឹម ៩០ករណីប៉ុណ្ណោះ។ឃើញថាមានការកើនឡើង ពី៥ទៅ ៦ ដងនៃឆ្នាំចាស់ ឬស្មើ ប្រមាណ ៤៥៧% ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2hCzazfwZtc

  • សម្ដេចតេជោ ចង្អុលបង្ហាញឱ្យកម្ពុជានិងទីម័រឡេស្តេបំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក
  • ក្នុងជំនួបនោះ សម្ដេចតេជោ បានសំដែងក្តីរីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z7OUuKOG3mU

  • សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះចិនដែលជាប្រទេសធំប៉ុន្តែតែងតែគោរពផ្តល់តម្លៃកម្ពុជា
  • សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានបន្តថ្លែងថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាពតម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KDLY5hgbbIo

  • ការដាំកូនឈើជាការបង្កើនគម្របបៃតងនិងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍
  • ឯកឧត្តម បានថ្លែងបន្តថា ការចូលរួមដាំដើមឈើនៅមូលដ្ឋានគ្រប់ទីកន្លែង រួមចំណែក ជំរុញលើកទឹកចិត្តប្រជាសហគមន៍ ចូលរួម ក្នុងសកម្មភាពយុទ្ធនាការ ពិពរណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋយកទៅដាំ និងរួមជាមួយព្រឹត្តិការដាំកូនត្នោត១លានដើម ក្នុងឆ្នាំ២០២៥ ដែលគ្រោងរៀបចំឡើងដោយក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SWpLfjvOFWA

  • បារាំង បន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា
  • ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងទេពកោសល្យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងនៅកម្ពុជា បានកាន់តួនាទីជាប្រធានរដ្ឋសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sHw3o-7PhiU

  • គ្រឹះស្ថានសិក្សាចំនួន១៣របស់គម្រោងអង្គការ Hellen Keller International ប្រចាំខេត្តកំពង់ធំ រៀបចំពិព័ណ៌អាហារសុខភាព
  • នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ សហការជាមួយមន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល (WDF) បានរៀបចំពិព័ណ៌ស្ដីពីអាហារសុខភាព នៅតាមសាលារៀនគោលដៅចំនួន១៣ក្នុងស្រុកសន្ទុក។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kmTs-Vhd4Rw

  • អគ្គលេខាធិការអន្តរសភាអាស៊ាន គំាទ្រធម្មនុញ្ញសន្តិភាពសកលដែលផ្តួចផ្តើម ដោយសម្តេចតេជោ
  • ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។ ការលើកឡើងរបស់លោកជំទាវគឺនៅក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IKlyirh5p1c

  • ប្រទះឃើញអណ្តើកសមុទ្រប្រភេទល្មិច ឡើងមកទំលាក់ពងកូននៅលើកោះពូលូវ៉ៃ
  • អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ កាលពីសប្តាហ៏មុនបានប្រទះ ឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រ ចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់ លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xiseEs6fucw

  • ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម
  • ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8e27uz-c1ko

  • មន្ត្រីបសុព្យាបាលខេត្តកំពង់ធំ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីនៅស្រុកតាំងគោក
  • លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ភ្នាក់ងារសុខសត្វភូមិ ដោយមានកិច្ចសហការពីលោកអភិបាលរង នៃគណៈអភិបាលស្រុកតាំងគោក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកតាំងគោក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vpfwcXzPthY

  • ឯកឧត្តមអភិសន្តិបណ្ឌិត សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជន
  • ថ្លែងក្នុងពិធីបិទវគ្គជំនាន់ទី៣ និងបើកវគ្គជំនាន់ទី៤ នៃវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនឹងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ឬភាសាចិន ដល់យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាពដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xBlOP3_R37c

  • ឯកឧត្តម អ៊ូច បូរិទ្ធ ថ្លែងក្នុងសភាប្រើភាសាបារាំងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ
  • ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំងនិងជាអនុប្រធានសភាប្រើភាសាបារាំងបានថ្លែងប្រាប់ដល់ប្រធាន សមាជិក សមជិកា ក្នុងសភាប្រើភាសាបារាំងអំពីបញ្ហាដែលប្រទេសថៃរំលោភដែនអធិបតេយ្យកម្ពុជានិងមិនគោរពយុត្ថាធិការតុលាការអន្តរជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AqCKJ-U0nlo

  • កាកបាទក្រហមកម្ពុជាផ្តល់ការឧបត្ថម្ភដល់កុមារកំព្រានិងចាស់ឥតទីពឹងនៅអង្គការសង្គ្រោះជនអស់សង្ឃឹម
  • នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកជំទាវ  ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ និងសហការីចុះមកសួរសុខទុក្ខ ដោយភ្ជាប់មកជាមួយនូវស្បៀងអាហារ-សម្ភារៈ និងថវិកា ព្រមទាំងរៀបចំអាហារសាមគ្គីមួយពេលជូនដល់បុគ្គលិក កុមារកំព្រា ចាស់ឥតទីពឹង ចំនួន៣២៨នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6iki_ao4xR4

  • សម្តេចតេជោ ស្នើថ្វាយព្រះមហាក្សត្រតែងតាំង លោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា
  • សម្តេចតេជោ បានស្នើថ្វាយទៅព្រះមហាក្សត្រ តែងតាំង លោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា ដែលនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា។សម្តេចបានលើកឡើងថា សម្តេចបានសម្រេចក្រាបបង្គំទូលស្នើសុំព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ  តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សារបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា និងសម្តែងនូវក្តីរំពឹងទុកថា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1qwsQZiFdZI

  • កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានយុវជនជាស្នូល
  • ក្នុងឱកាសនៃជំនួបឯកឧត្តម ឈិន ចូវ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uqhvsaZknfQ

  • កម្ពុជាជំរុញការអនុវត្តថាមពលឆ្លាតវៃ លើអគារពាណិជ្ជកម្មឱ្យបានចំនួន១៩ភាគរយនៅឆ្នាំ២០៣០
  • កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន ១៩% នៅឆ្នាំ២០៣០។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K-42FXEDDMQ

  • រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំឭកគណៈវិជ្ជាជីវៈសុខាភិបាលពិនិត្យឱ្យម៉ត់ចត់មុនចេញអាជ្ញាបណ្ណ
  • ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំទៅគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rvXDhcClAJE

  • រដ្ឋសភាបានអនុម័តសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣
  • ការអនុម័តទៅលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែររូបណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជានិងប្រជាពលរដ្ឋខ្មែរដោយគប់គិតជាមួយបរទេស។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hMKh5BFNS0o

  • កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌២០០គ្រួសារជូនសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
  • ពិធីប្រគល់-ទទួលនេះមានការចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី មុំ ពុទ្ធីតា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជា ខេត្តឧត្តរមានជ័យ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AIcIDqMsyb0

  • សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ គ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖ ១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព […]

  • កាកបាទក្រហមកម្ពុជានិងរដ្ឋបាលខេត្តបាត់ដំបង សហការរៀបចំព្រឹត្តិការណ៍ ម=ម
  • លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅខេត្តបាត់ដំបង ដែលសហការណ៍រៀបចំដោយកាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់(ម=ម ឬ U=U) ចាប់ផ្តើមពីបរិវេណរង្វង់មូលវិមានឯករាជ្យ កាត់តាមផ្សារណាត់ ឆ្លងស្ពានថ្មថ្មី ឆ្ពោះតាមផ្លូវជាតិលេខ៥ ហើយឆ្ពោះទៅកាន់មន្ទីរពេទ្យរកា ឃុំរកា ខេត្តបាត់ដំបង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SlHi4-kOCyI

  • អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម
  • លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសង ខាង ជញ្ជាំង និងដំបូលជាដើម។ ការងារជួសជុល បានចាប់ផ្តើមពីជើងជញ្ជាំងខាងក្រោម ដោយដាប់យកស្រទាប់ឥដ្ឋដែលពុកផុយចេញ  ហើយជំនួសដោយឥដ្ឋថ្មី និងប្រើប្រាស់ឥដ្ឋចាស់ដែលរលុះធ្លាក់ខ្លះ ដែលនៅមានគុណភាពដើម្បីពង្រឹងផ្នែកដែលខូចខាតឱ្យរឹងមាំឡើងវិញ។ បិទកំបោរបាយអរនៅតាមមុខតំណនៃឥដ្ឋដែលបាត់បង់សារធាតុបាយអដើម្បីការពារជម្រាបទឹក ការពារសត្វល្អិត ស្មៅ និងរុក្ខជាតិផ្សេងៗ ដែលបង្កជាកំណកដីនាំឱ្យឥដ្ឋពុកបន្តទៀត។ ចំណែកជញ្ជាំងផ្នែកខាងត្បូងដែលមានហានិភ័យខ្ពស់ បណ្តាលមកពីពុកផុយជើងក្រោម និងរលុះឥដ្ឋ ធ្វើឱ្យជញ្ជាំងមានសភាពស្តើង និងខ្សោយខ្លាំង ត្រូវជួសជុលចាប់ពីជើងជញ្ជាំងរហូតទៅដល់ក្បាំងជញ្ជាំងផ្នែកខាងលើ ដែលមានស្នាមព្រិលជារាងបង្អួចនិងមានរន្ធខ្យល់នៅលើជញ្ជាំង រក្សាតាមលំនាំដើម តាមអនុសាសន៍ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ លោក រស់ វិសុទ្ធ បញ្ជាក់ទៀតថាប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានគ្រោះថ្នាក់ខ្លាំងនៅផ្នែកជើងជញ្ជាំងខាងក្រោម បណ្តាលមកពីទឹកភ្លៀងជ្រាបចូលទៅក្នុងស្រទាប់ឥដ្ឋ បន្តិចម្តងៗ ធ្វើឱ្យជញ្ជាំងឥដ្ឋចុះខ្សោយ រួមជាមួយការបៀមសំណើមនៅផ្នែកខាងលើ ដោយកត្តាស្មៅ និងរុក្ខជាតិដុះចាក់ឬសផងបានធ្វើឱ្យឥដ្ឋកាន់តែពុកផុយ និងរលុះធ្លាក់។ កាលពីឆ្នាំ២០២៤ កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម រួចរាល់ដោយជោគជ័យនិងបានរឹងមាំឡើងវិញ ឱ្យរួចផុតពីហានិភ័យនានាមកហើយ៕ សូមចុច […]

  • ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងពិធីរុក្ខទិវានៅខេត្តកំពង់ចាម
  • នៅក្នុងទិវានេះ ក៏មានការអញ្ជើញយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rFe9nS0uhoY

  • សប្បុរសជនមកពីស្រុកស្ទឹងត្រង់ អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខទិសទី១
  • ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកអភិបាលស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី០៥  ខែកក្កដា ឆ្នាំ២០២៥ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត បានដឹកនាំក្រុមការងារនាំអំណោយប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ(នៅចំណុចឈរជើងបុស្បូវភ្នំខ្មោច)។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/j2nw2HjirHc

  • ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសោបបានយន្តការសំខាន់ៗពីទស្សនកិច្ចនៅសិង្ហបុរី
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងរយៈពេល៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែម គុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/intaRMDnWZ0

  • ឯកឧត្តម ស៊ុន ចាន់ថុល ថាកម្ពុជាមានសន្លឹកបៀរចរចាជាមួយសហរដ្ឋអាមេរិកលើកទី២
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយអាមេរិក បានបញ្ជាក់ថា យើងត្រូវថែរក្សាសន្លឹកបៀររបស់យើងដើម្បីយកទៅចរចាជាមួយសហរដ្ឋអាមេរិកដោយយើងដកម្ដងមួយៗ។ យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថានៅមិនទាន់អាចប្រាប់បាននៅឡើយអំពីសន្លឹកបៀរនៅក្នុងដៃរបស់យើង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ijclFml4MJI

  • ប្រព័ន្ធធារាសាស្រ្តស្រុកបរិបូណ៌ បានជួយស្រោចស្រពផ្ទៃដីស្រែរាប់ម៉ឺនហិចតា
  • លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រលំហាច និងប្រព័ន្ធធារាសាស្ត្រអាចាង ក្នុងខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រទាំងពីរនេះស្ថិតក្នុងស្រុកបរិបូណ៌ ដែលក្នុងនោះប្រព័ន្ធធារាសាស្រ្តលំហាចមានសក្ដានុ ពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៥១៨៣ហិកតា ស្រូវប្រាំងចំនួន ១៥៥៥ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀត គ្របដណ្តប់លើបណ្តាឃុំចំនួន៤ នៃស្រុកបរិបូណ៌។ ចំណែកប្រព័ន្ធធារាសាស្រ្តអាចាង មានសក្ដានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពផ្ទៃដីស្រូវ វស្សាចំនួន ១០៣០០ហិកតា ស្រូវប្រាំងចំនួន ៥១៥០ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀតបាន ៣ដងក្នុងមួយឆ្នាំ គ្របដណ្តប់លើបណ្តាឃុំចំនួន១០ នៃស្រុកបរិបូណ៌។ លោកប្រធាននាយកដ្ឋាន បានកោតសរសើរដល់ដល់ក្រុមការងារប្រចាំការនៅតាមប្រព័ន្ធនីមួយៗ ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមានដំណើរការល្អ បម្រើឱ្យការផ្គត់ផ្គង់ទឹកស្រោចស្រពស្រែរបស់បងប្អូនប្រជាកសិករ ក៏ដូចជាជួយដោះទឹកពេលមានជំនន់កើតឡើងម្តងៗ។ លោក បានណែនាំដល់ក្រុមការងារឱ្យបន្តការយកចិត្តទុកដាក់ក្នុងការជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រ ជាពិសេសនៅចំណុចកន្លែងទ្វារទឹកទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការបិទបើកទ្វារទឹក ដោយ សារមួយរយៈនេះមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមឱ្យមានអ្នកប្រចាំការជាប្រចាំនៅទ្វារទឹកសម្រាប់កិច្ចដំណើរការគ្រប់គ្រងទឹក ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងដោយជំនន់ទឹកភ្លៀង ៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jVKJ3BBae6U

  • ចុងផ្លូវ “បឹងធំ” បានក្លាយជាទីកំសាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋ នាពេលរសៀល
  • “ចុងទំនប់ឬផ្លូវបឹងធំ” បានក្លាយទៅជាទីកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជាបងប្អូនមកពីបណ្ដាលស្រុកនានា បន្ទាប់ពីផ្លូវនេះបានកសាងធ្វើជាផ្លូវបេតុងបំពាក់ដោយអំពូលភ្លើងសឡា ទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ឆ្នាំងនាពេលថ្មីៗនេះ ។ ផ្លូវនេះស្ថិតនៅក្នុងចន្លោះភូមិចំនួន២គឺភូមិកណ្ដាល និង ភូមិដំណាក់ពពូល ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជារៀងរាល់ល្ងាចគេតែងឃើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ពិសេសយុវវ័យ បាននាំគ្នាទៅអង្គុយលេង កម្សាន្តដោយក្រាលកន្ទេលឬខ្លះមានកៅអីអង្គុយ យកខ្យល់អាកាស និងពិសារចំណីអាហារ ពិសារភេសជ្ជៈ ក៏ដូចជាឲ្យកូនៗរត់លេងកំសាន្ត និងខ្លះទៀតដើរហាត់ប្រាណផងដែរ។ យុវជនឈ្មោះ សួស សៀង អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា ការដែលគាត់ចូលចិត្តមកលេងនៅទីនេះគឺដោយសារនៅទីនេះមាន ខ្យល់អាកាស បរិសុទ្ឋ មានទេសភាពស្រស់ស្អាតមើលទៅម្ខាងឃើញភ្នំកង្រី ដែលនៅមិនឆ្ងាយប៉ុន្មានពេលខែវស្សា ពេលទឹកទន្លេឡើងខ្ពស់ ម្ខាងទៀតឃើញវត្តទួលអំពិលដែលនៅដាច់ស្រយាង និងងាកមកខាងក្រោយខ្នងក៏ឃើញក្រុងកំពង់ឆ្នាំងសំបូរទៅដោយសំណង់រីកលូតលាស់ដូចផ្សិត យ៉ាងច្រើន បើពេលយប់វិញឃើញភ្លើងព្រោងព្រៀត មិនចាញ់ទីក្រុងធំៗឡើយ។ ក្រៅពីខ្យល់អាកាសបរិសុទ្ធ ដែលពេលខ្លះស្ទើរតែរងា គឺ នៅមានផ្លូវក្រាលបេតុង យ៉ាងស្រស់ស្អាត ចាប់ពីផ្លូវជាតិលេខ ៥ រហូតចូលទៅដល់ស្ថានីចម្រោះទឹកកខ្វក់ មានប្រវែងប្រមាណ ៣គីឡូម៉ែត្រ អមសងខាងផ្លូវដោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងខាងចុងនៃផ្លូវអមដោយទឹកទន្លេពេលរដូវវស្សា បន្ថែមពីលើនេះនៅពេលល្ងាចរៀបអស្តង្គត ព្រះសូរិយាបានបញ្ចេញ សោភណ្ឌភាពកាន់តែស្រស់ស្អាត […]

  • សម្តេចធិបតី ថាការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សគឺជាកិច្ចការចាំបាច់សម្រាប់កម្ពុជា
  • ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩ បន្ទប់ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា សង្កត់កាធ្ងន់ថា ការកសាងធនធាន មនុស្ស ការអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់ ហើយកម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ប៉ុន្តែបើមិនមាន ចំណេះជំនាញ និងសមត្ថភាពទេនោះ គឺមិនអាចចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិនោះឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p4aX7MP_3Ps

  • សម្ដេចធិបតី ជម្រុញឱ្យធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត
  • ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូសំដៅលើកកម្ពស់គុណវុឌ្ឍគ្រូ ឲ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ជាតិ និង អន្តរជាតិ, ដោយត្រូវផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀន ជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZvGAkxyKSto

  • រដ្ឋសភាកំណត់ថ្ងៃប្រជុំពិភាក្សាអនុម័តសេចក្តីស្នើធ្វើវិសោធនកម្មមាត្រា៣៣
  • រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZLH5tAM7V5E

  • រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីអបអរសាទរខួបលើកទី៨នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
  • ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា តំបន់ប្រាសាទ សំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា «ឦសានបុរៈ» សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CvnJQPRV0NY

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ចទៅប្រទេសសិង្ហបុរី
  • លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តម សេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឯកឧត្តម ឧត្តម សេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6J-48otj_q8

  • រដ្ឋសភាទទួលពិនិត្យសិក្សាសំណើ ដែលស្នើឲ្យធ្វើវិសោធនកម្មមាត្រា៣៣
  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខី ទំាង១២៥រូប ដែលស្មើនឹង១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេសមកពិនិត្យសិក្សា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kyo4ZQ1MTt8

  • សាធារណរដ្ឋឆែកកោតសរសើរ និងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
  • ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែកបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះឆែកនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជាមិនខានឡើយ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងថា បេសកកម្មការទូតរបស់ឯកឧត្តម ពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IMJPlZ4-KvE

  • សម្តេចតេជោ ស្នើអ្នកវិនិយោគឥណ្ឌាពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមកសិកម្មរបស់កម្ពុជា
  • សម្តេចតេជោ បានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/j2ysWAKXYBA

  • សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់នូវ សេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

  • សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម
  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

  • កាកបាទក្រហមកម្ពុជាបន្តបើកវគ្គបំប៉នគ្រូបង្គោល(វគ្គទី២)
  • លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាស៍ថា ការបើកវគ្គបំប៉នថ្ងៃនេះ មិនមែនជាវគ្គនៃការយល់ដឹងជាមូលដ្ឋាននោះទេ គឺជាការបន្ថែមទៅលើអ្វីដែលបានបណ្តុះបណ្តាលរួចមកហើយកាលពីឆ្នាំ២០២៤ ហេតុដូចនេះ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការសិក្សានិងបំពេញការងាររបស់យុវជន កក្រក នេះ គឺតែងតែមានការបំប៉ន នូវអ្វីដែលខ្វះចន្លោះ ឬរបកគំហើញថ្មីៗ វិធីសាស្ត្រ ចិត្តសាស្ត្រ អ្វីដែលប្លែក អ្វីដែលថ្មីបន្ថែម និងអ្វីដែលភ្លេចយកមករំលឹកឡើងវិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bgWDA2tp9rE

  • ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ សម្រេចបានប្រមាណ ៨០%
  • បើតាមលោក ផាង វី បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៨០% ក្នុងនោះការងារសំខាន់ៗដែលត្រូវអនុវត្តមានដូចជា៖ ទី១)ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៤៣០០ម៉ែត្រ ទី២)សំណង់ស្ទាក់ទឹក(ទ្វារ ២សន្លឹក) ចំនួន ២កន្លែង ទី៣)សំណង់ចែកទឹកលូមូល(ទ្វារ ១សន្លឹក) ចំនួន ១កន្លែង និងទី៤)សំណង់លូចម្លងលូជ្រុង(១ជួរ) ចំនួន ២កន្លែង។ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មក៏បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវហ្មត់ចត់ ជាពិសេសជំរុញការអនុវត្តគម្រោងការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ឱ្យបានមុនពេលទឹកក្នុងរដូវវស្សាមកដល់។ សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ស្ថិតនៅចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ មានប្រភពទឹកពីអូរគោលង់ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានតួនាទីសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ក្នុងមូលដ្ឋាន និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានពីរទៅបីដងក្នុងមួយឆ្នាំលើផ្ទៃដីស្រូវវស្សាប្រមាណ ១៥០០ហិកតា ស្រូវប្រាំង ៨៨៥ហិកតា និងដំណាំរួមផ្សំដទៃទៀត ព្រមទាំងមានសក្តានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨៧ គ្រួសារ៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SdY6AQFEomM

  • UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា
  • ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរមីនមីន បានលើកឡើងអំពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ខែមីនា ឆ្នាំ២០២៥ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ៣.៣៥០ គីឡូម៉ែត្រការ៉េដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/By8WPr3AhT0

  • រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ចុះសាកសួរសុខទុក្ខកងទ័ពសមរភូមិមុខ
  • ការចុះសួរសុខទុក្ខ នឹងនាំយកនូវអំណោយជាស្បៀងអាហារ មានគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់កងទ័ពជួរមុខពីសំណាក់ឯកឧត្តម វង្សី វិសុទ្ធ និងមន្ត្រីក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីបញ្ជាការជួរមុខគណៈបញ្ជាការឯកភាពសមរភូមិ ព្រំដែន ទិសយោធភូមិភាគទី ៤ នាពេលនោះ ត្រូវបានទទួលស្វាគមន៍ដោយ នាយឧត្តមសេនីយ៍កិតិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស អនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនទើសយុទ្ធភូមិភាគទី៤ រួមជាមួយនាយទាហានជាន់ខ្ពស់ ជាមេបញ្ជាការ ឯកភាពសមរភូមិមុខ ជាច្រើនរូប ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0Klv2eEyg6A

  • ឧបករណ៍ឆក់ត្រីនៅសមុទ្រត្រូវបានដុតចោលនិងប្រលែងកូនត្រីជាង5ម៉ឺនក្បាលនៅខេត្តកែប
  • លោកថឹងបូរិនប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកែបបានមានប្រសាសន៍ថាការកែឆ្នៃផលនេសាទអនុវត្តបានមានចំនួន591តោននិងការប្រមូលផលវារីប្បកម្មបានចំនួន34តោននិងធានាគារក្ដាមសេះមានបួនកន្លែងក្នុងឆមាសទី1ឆ្នាំ2025នេះ។ការប្រមូលក្ដាមមេពងដាក់ចូលធានាគារក្ដាមមានចំនួន277គីឡូក្រាម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

  • សម្តេចប្រធានរដ្ឋសភា ស្ងប់ស្ងែងចំពោះពលិកម្មរបស់កងទ័ពការពារព្រំដែន
  • គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DGjpus0g9MU

  • ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌបន្តប្រយុទ្ធប្រឆាំងការឆបោកអនឡាញនិងបង្ក្រាបគ្រឿងញៀន
  • ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុប បំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សានិងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។ ការណែនាំបែបនេះ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ កក្កដា ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជា ការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NK3RfbeMss8

  • អន្តរជាតិមើលឃើញទង្វើរបស់ថៃជាការរំលោភសិទ្ធិមនុស្ស និងអមនុស្សធម៌ ដែលមនុស្សជាតិតែងស្អប់ខ្ពើម
  • ពលការិនីខ្មែរម្នាក់ឈ្មោះ សេង កែវមុនី បានឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃ ខណៈកំពុងធ្វើដំណើរវិលត្រលប់មកកម្ពុជា វិញ។តែភាគីថៃមិនយកចិត្តទុកដាក់ បែរជាបញ្ជូនស្រ្តីរូបនេះឲ្យដើរឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ចូលមកម្ពុជាវិញ។ខាងភាគីថៃក៏មានរថយន្តសង្គ្រោះបន្ទាន់ដែរតែភាគីថៃមិនបញ្ជូនស្រ្តីមកភាគីកម្ពុជាឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nQRATQoF18c

  • សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីថៃ
  • ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីមមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងថៃគំរាមមកកម្ពុជា មិនមែនរឿងថ្មីនោះទេ កាលពីជម្លោះព្រំដែន កម្ពុជា-ថៃ កាលលើកមុន ថៃក៏បានគំរាមមកកម្ពុជាផងដែរ ដូច្នេះហើយ បានជាផ្លូវជាតិលេខ៦៨ សម្ដេចបង្វែរមកប្រើប្រាស់ថវិកាជាតិវិញ ព្រោះថា ថៃបានគំរាមកំហែងកាត់ផ្ដាច់ជំនួយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C9jnBJvFY5I

  • រដ្ឋសភានឹងកោះប្រជុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្តីពីការដកសញ្ជាតិ
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បីពិភាក្សាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្តីពីការដកសញ្ជាតិជនជាតិខ្មែរណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯងហើយ ដោយកិច្ចប្រជុំនេះ គឺគ្មានការប្រែប្រួលនោះឡើយ ហើយអ្នកណាចង់និយាយអ្វីក៏មិនខ្វល់ដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CA_YFgJu1zE

  • គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថាគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត។ ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តសែនកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅតែជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងតទៅទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IqkDS9Why00

  • វគ្គបំប៉នគ្រូបង្គោលស្តីពី“ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម”
  • ពិធីនេះរៀបចំឡើងក្នុងគោលបំណងបំប៉នសមត្ថភាពគ្រូបង្គោលដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលរួចហើយកាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីឱ្យពួកគាត់បានបន្តការបណ្ដុះបណ្ដាលជូនយុវជនកាកបាទក្រហមកម្ពុជាផ្សេងទៀត នៅតាមគ្រឹះស្ថានឧត្ដមសិក្សារៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសជួយជំរុញសកម្មភាពនៅតាមក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឱ្យកាន់តែបុរេសកម្មថែមទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/412toNn7xeM

  • អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ដំណាក់កាលទី២
  • ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទ ត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌបស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ដំណើរការជួសជុលមណ្ឌបនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារធ្វើសម្រង់ប្លង់ និងកំណាយបកកំណកដីចាក់បង្គលើផ្ទៃខឿន និងផ្នែកខាងក្នុង កកើតពីការពុកផុយរបស់រចនាសម្ពន្ធឥដ្ឋ និងសត្វល្អិត ដោយរកឃើញបំណែកវត្ថុសិល្បៈមួយចំនួនដូចជា បំណែកផ្តែរ សសរ ពេជ្រ ព្រំដំបូល និងប្រមូលឥដ្ឋដែលមានគុណភាពសម្រាប់ប្រើប្រាស់ឡើងវិញ។ លោកចាន់ណូរ៉ា បន្ថែមថា ការជួសជុល ក្រុមអ្នកជំនាញបានប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងផ្នែកនៅសេសសល់ធ្វើជាគំរូដើម្បីជួសជុលផ្នែកដែលខូចខាតឬបាត់បង់ដើម្បីពង្រឹង និងសោភ័ណភាពប្រាសាទ។ កាលពីឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គខាងត្បូងនៃប្រាសាទត្រពាំងខ្យង ក្នុងដំណាក់កាលទី១ ដោយទទួលបានជោគជ័យ។ ប្រាសាទត្រពាំងខ្យង ស្ថិតនៅភូមិស្នាសង្គ្រាម សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ […]

  • កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
  • សម្តេចបវរធិបតី បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជំនះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0GVdlBU12ww

  • នាយករដ្ឋមន្ត្រីសឹង្ហបុរីយល់ស្របជាមួយសម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
  • សម្តេចតេជោ បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើងគឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ ហើយថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1ELWj55T8m4

  • ជប៉ុននឹងបន្តសហការជាមួយកម្ពុជា ក្នុងការបោសសំអាតមីន
  • ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត ជាពិសេសក្នុងកិច្ចសហប្រតិបត្តិរវាងកងស្វ័យការពារជើងគោកជប៉ុន និង កងទ័ពជើងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oTdru–dsBk

  • អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី NoDrug
  • នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»  នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ និង សូមបន្តស្មារតីរួបរួម និងចលនាជាតិមួយ អនុវត្តខ្លឹមសារនៃប្រធានបទទិវារបស់យើង គឺ«រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » ដោយចាប់ពី ពេលនេះ គឺយើងត្រូវរួបរួមយ៉ាងណាកាត់ផ្តាច់ឲ្យបាននូវ ឫសគល់នៃបញ្ហាគ្រឿងញៀន  ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7p1JE_YF7o8

  • លោកឪស៊ុច បាននិមន្តមកដល់រាជធានីភ្នំពេញហើយ
  • នៅវេលាម៉ោង១១ ថ្ងៃដដែលឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ.និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្តនិងជូនដំណើរព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់វត្តនាគវន្តក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាពហើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MOqFkfAFLaA

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមានថៃកុំមកចង់បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់ ប្រាសាទតាមាន់ធំ
  • ក្នុងពិធីទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4kT_fnIIgI4

  • សម្តេចធិបតី បញ្ជាក់ថាកម្ពុជាមិនមែនលេងល្បែងជាមួយរឿងបិទបើកច្រកដូចយោធាថៃទេ
  • សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមិនមែនលេងល្បែងជាមួយរឿងបិទ-បើកច្រក ដូចកូនក្មេងរបស់យោធាថៃនោះទេ។ក្នុងឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ស្នើសូមឲ្យយោគយល់ មិនមែនកម្ពុជាជាអ្នកចាប់ផ្តើមទេ ហើយសោរក៏មិនមែននៅកម្ពុជាដែរ។ សម្តេចបានបន្តថា កម្ពុជា មិនមែនជាអ្នកលេងល្បែងនេះទេ ហើយមិនគិតថា នេះជាល្បែងទេ ខណៈវិធានការបែបនេះ គឺប៉ះពាល់ពលរដ្ឋទាំងសងខាង ដែលថៃចាប់ផ្តើម កម្ពុជាត្រូវឆ្លើយតប។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FNM8nXpAfGw

  • មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិការប្រមាណ ៥,៥ លានដុល្លារអាម៉េរិកពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
  • ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ បង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរសយ៉ាងផុសផុល និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RvE27DwfaKk

  • អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទជីវៈចម្រុះថ្មី៣ប្រភេទនៅតំបន់ថ្មកំបោរក្នុងប្រទេសកម្ពុជា
  • តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋ អាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថា បានឱ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវរួមគ្នា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ អ្នកវិទ្យាសាស្រ្ត បានរកឃើញប្រភេទជីវៈចម្រុះចំនួន ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រទេសកម្ពុជា ហើយបន្ទាប់មក ប្រភេទថ្មីចំនួន៣ ត្រូវបានចាត់ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក រួមមាន៖ ១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ  និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។ ២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។ ៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ […]

  • ក្រសួងបរិស្ថាន រកឃើញរោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. បង្កការបំពុលបរិស្ថាន
  • ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាករណីមានផ្សែងពណ៌ខ្មៅ ចេញពីបំពង់ផ្សែងឡចំហាយ របស់ រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ក្រុមការងារអធិការកិច្ចក្រសួង បរិស្ថាន ចុះត្រួតពិនិត្យទីតាំងរោងចក្រខាងលើ និងបានបានដាក់វិធានការឱ្យរោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់ និងនឹងត្រូវរងពិន័យអន្តរការណ៍ តាម ច្បាប់កំណត់។ ទន្ទឹមនឹងនេះ ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត ហើយត្រូវទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច។ពិសេសរោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់។ សូមបញ្ជាក់ថា ក្រុមហ៊ុន […]

  • ផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាល, អន្លង់ស្វាយ, និងស្រែអំពិល,បានបើកការដ្ឋានសាងសង់
  • មានសង្ឃឹមហើយ ក្តីស្រមៃ ចង់បាន របស់បងប្អូនបានក្លាយជាការពិត ថ្ងៃនេះ យើងបានបើកការដ្ឋានស្ថាបនាផ្លូវ ដ៍លំបាកកន្លងមក ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឲ្យបានងាយស្រួល ផងក៏ដូចជាទៅកាន់ទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិផង។ ឯកឧត្តម ឆាយ រិទ្ធសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសបែបនេះនៅក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវ ប្រវែង ៤១,១០ គីឡូម៉ែត្រ ក្នុងស្រុកទឹកផុស នៅទីតាំងសាលាបឋម និង អនុវិទ្យាល័យ កោះកណ្ដាល ក្នុងឃុំជៀប ស្រុកទឹកផុស កាលពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៥ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VXq2rqy9pzA

  • សន្និសីទកាសែតប្រកាសអំពីវេទិកាសហគ្រិនកំពូលនិងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម
  • លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា បានមានប្រសាសន៏ថា វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម នឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើ សារចម្បងមួយ ដែលមានចំណងជើងថា ពិភពលោកនឹងរីកចំរើនរុងរឿងនៅពេលដែលយើងសហការគ្នាជាធ្លុងមួយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Cs326ot70Io

  • សម្តេចតេជោ ប្រាប់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុនថាកម្ពុជាត្រូវការការដោះស្រាយព្រំដែនដោយសន្តិវិធី
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធីពោល គឺតាមរយៈយន្តការនៃច្បាប់ អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរ ជាតិ ICJ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FqzyOFLTTuk

  • ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីថ្មីជំងឺផ្តាសាយបក្សី H5N1
  • ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើស្ត្រីអាយុ៣៦ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UZWnDbbLfBg

  • ផ្លូវក្រាលក្រួសក្រហមចំនួន៣ភូមិ បានជួយលើកស្ទួយជីវភាពពលរដ្ឋឃុំជីផាត
  • ផ្លូវក្រាលក្រួសក្រហម ដែលបានកសាងជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងត្រូវបានបម្រើដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងក៏ជាសរសៃឈាមសំខាន់ទាំងការដឹកជញ្ជូន វិស័យទេសចរណ៍ កសិកម្ម ហើយទាំងនេះត្រូវបានប្រជាពលរដ្ឋចាត់ទុកថាបានលើកស្ទួយជីវភាពពួកគាត់កាន់តែប្រសើរឡើង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eQT8pFMFK64

  • សម្តេចតេជោ ហ៊ុន សែន ថាថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា
  • សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន គឺក្រោយពី អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0vVtp26dWvg

  • សម្តេចពិជ័យសេនា អញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា
  • នៅក្នុងពិធីអបអរសាទរខួបលើកទី១៨ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០២៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៥នេះ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង និង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ អំពាវនាវឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមឲ្យចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជាចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និង ឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយឈរលើស្មារតី «ផ្ដល់កិត្តិយស ផ្ដល់ជីវភាពល្អប្រសើរ និងផ្ដល់ឱកាស» ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d6uHhKeJFCM

  • ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិករៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង
  • ខណៈនេះរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតិអោយក្រុមតន្ត្រីទព័អាកាស អាមេរិកប្រគំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) តបតាមការស្នើរសុំរបស់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិសុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ដែលធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ  ២០២៥នៅចំណុចមុខវត្តឧណ្ណាឡោមនៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OQCZ2oqnZy4

  • ឯកឧត្តមអភិសន្តិបណ្ឌិត រំលេចវីរភាពសម្ដេចតេជោនិងសម្ដេចធិបតី
  • ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃតាមខ្សែបន្ទាត់ព្រំដែន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/16OjKt6VsIU

  • ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន
  • ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធាន មនុស្សកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គទី៤ ដែលអ្នកស្ម័គ្រចិត្ត ទទួលបានការបណ្តុះបណ្តាលដូចជា៖ វគ្គមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម និងវគ្គបច្ចេកទេសកសិកម្មទំនើប។ ចំពោះវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ មានសិក្ខាកាម៣២នាក់ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន បរិយាប័ន្នពិការភាព លើកកម្ពស់សិទ្ធជនពិការ សហគមន៍មានភាពធន់ទៅនឹងអាកាសធាតុ មានសុខភាពល្អ។ ក្រោយបញ្ចប់វគ្គ ដែលមានរយៈពេល២ថ្ងៃ សិក្ខាកាមយល់ដឹងជាមធ្យម៩៦%។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BIChYvGJr0s

  • ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. បន្តបំពុលព្រែកផ្អាវនិងព្រែកកំពង់ស្មៅ
  • ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរឃុំទឹកល្អក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពការបំពុលទឹកអូរព្រែកផ្អាវ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប៉ះពាល់ការបំពុលទឹក ដោយក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អាជ្ញាធរឃុំទឹកល្អក់បានលើកឡើងថា៖ នៅក្នុងឃុំទឹកល្អក់ មានផលប៉ះពាល់ដោយការបង្ហូរសំណល់រាវដែលមានក្លិនស្អុយ ២ភូមិ គឺភូមិជ្រលង (មានប្រជា ពលរដ្ឋប្រមាណ ២២៤គ្រួសារ ស្មើនឹង ៩៣៥នាក់) ទទួលរងផលប៉ះពាល់ប្រមាណ១៥គ្រួសារ និងភូមិកំពង់ស្មាច់តូច (មានប្រជាពលរដ្ឋប្រមាណ ៣២៣ គ្រួសារ ស្មើនឹង ១២៨៧នាក់) ទទួលរងផលប៉ះពាល់ប្រមាណ ៧២គ្រួសារ។ រោងចក្របានបង្ហៀរសំណល់រាវដែលមានក្លិនស្អុយ ចូលអូរព្រែកផ្អាវ រួចបន្តចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ ដោយមានប្រជាពលរដ្ឋបានឃើញជាក់ស្តែង ហើយរាយការណ៍មកអាជ្ញាធរភូមិ-ឃុំ ហើយប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្ត ប្តូរមុខរបរទៅធ្វើការរោងចក្រ ដើម្បីរកថវិកាបង់សងបំណុលធនាគារ។ សំណូមពរ ៖ សូមឱ្យក្រុមហ៊ុនកុំបង្ហូរសំណល់រាវដែលបំពុលទឹក ចូលអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់បន្តទៀត ធ្វើឱ្យធនធានធម្មជាតិមានការថយចុះ ពុលងាប់ និងមានក្លិនស្អុយ ធ្វើឱ្យប្រជាពលរដ្ឋពិបាករស់នៅ […]

  • ឯកឧត្តម ប៉ែន បូណា ថាដើម្បីបណ្តុះបានមនុស្សពូកែទាល់តែគ្រូខ្លាំង
  • នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណ ៦០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Xru3-IO8xbE

  • សម្តេចតេជោ ណែនាំឱ្យប្រជាពលរដ្ឋជីកលេណដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផល
  • ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅជាកាលានុវត្តភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kdOk2oYQb8s

  • សម្ដេចតេជោ ប្រាប់កងទ័ពទាំងឡាយកុំខ្លាចនៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពាន
  • សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kl2bOH-R7Uo

  • ក្រសួងការងារនិង PSE ចុះកិច្ចព្រមព្រៀងដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ(C1)
  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pKnmqkEiz14

  • សម្តេចធិបតី បញ្ជាក់ថាកងកម្លាំងនគរបាលជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខជាតិ
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា កងកម្លាំងនគរបាលជាតិ បានដើរតួនាទីនិងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C8j_Cm2UHUM

  • អាជីវករថៃដែលរស់នៅតាមជាយដែនស្នើឲ្យថ្នាក់លើថៃបើកច្រកព្រំដែនឡើងវិញ
  • គាត់ស្នើឱ្យនាយករដ្ឋមន្ត្រីថៃបើកព្រំដែនឡើងវិញ ព្រោះប្រជាជននៅតាមជាយដែនលំបាករកសុីណាស់។ គាត់ថា​ កុំចង់កុហកគាត់ មិនមែន​ខ្មែរជាអ្នកបិទទេ គាត់រស់នៅជិតព្រំដែន 30​ ឆ្នាំហើយ​ គាត់ស្តាប់ភាសាខ្មែរបានទាំងអស់! បិទព្រំដែនគេមិនងាប់ទេ ប៉ុន្តែ​យើងទេដែលងាប់។

  • សម្តេចតេជោ បញ្ជាក់ប្រាប់មេទ័ពជប៉ុនថាកម្ពុជាចង់ដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី
  • នេះបើតាមឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យប្រធានរដ្ឋសភា បានឲ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/otZx9duO9CE

  • កាកបាទក្រហមកម្ពុជានិងប្រតិភូសហព័ន្ធអន្តរជាតិ ចុះទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ
  • គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដឹកនាំដោយលោកស្រី កាទ្រីន ក្លាកសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ និងជាតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញចុះទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដើម្បីសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZcAKWV4jzLY

  • ពងកូនក្រពើភ្នំ៤៣គ្រាប់ត្រូវបានរកឃើញទៀតក្នុងឆ្នាំ២០២៥
  • អំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់យើង និងសហគមន៍មូល ដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ។ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំចុងក្រោយនេះបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x7zXP_PmI4I

  • គណកម្មការទី១០នៃព្រឹទ្ធសភា នាំយកអំណោយមនុស្សធម៌ប្រគល់ជូនទៅរដ្ឋបាលខេត្តសៀមរាប
  • នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ គណប្រតិភូគណកម្មការទី១០នៃព្រឹទ្ធសភា ដឹកនាំឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណកម្មការទី១០និងគណប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េដឹកនាំដោយ ឯកឧត្តម គីម ជុងណាម បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនទៅរដ្ឋបាលខេត្តសៀមរាប។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V8Z6641lHRw

  • ក្រសួងបរិស្ថានអនុវត្តការបិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ
  • ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។  សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/99vl8Wtx_cY

  • លទ្ធផលជំនួបរវាងសម្តេចតេជោ និងមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន
  • ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងបញ្ជាក់ពីលទ្ធផលនៃជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cg7GQmsw2yk

  • ប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត រីករាយក្រោយទទួលបានអណ្តូងទឹកស្អាតប្រើ
  • អណ្តូងទឹកស្អាតដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ដែលបានកសាងឡើងនៅក្នុងឃុំ  ជីផាត ស្រុកថ្មបាំង ខេត្តកោះកុងកំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ទៀតផង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dLXcbYl0PxE

  • គណកម្មការទី១០នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ
  • គណកម្មការទី១០នៃព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េក្នុងឱកាសឯកឧត្តមដឹកនាំគណប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/N4NvKBfkLD8

  • ប្រមុខក្រសួងមហាផ្ទៃផ្ដល់សារៈសំខាន់លើការស្ដារនីតិសម្បទានិងការវិនិយោគទីតាំងបន្សាបគ្រឿងញៀន
  • បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជាកម្មសិទ្ធិផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KqOHjCoPeWY

  • រដ្ឋមន្ត្រីព័ត៌មាន ចុះជួបសំណេះសំណាលកងកម្លាំងប្រដាប់អាវុធឈរជើងព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ
  • ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-VjqCDnMiho

  • ទូតជប៉ុនប្រចាំកម្ពុជាបានសម្ពោធសមាគមអតីតនិស្សិតយោធានៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន
  • នាមឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបង្ហាញសេចក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានអញ្ជើញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន មកកាន់និវេសនដ្ឋាន ដើម្បីប្រារព្ធនូវពិធីសម្ពោធសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា ក្នុងឱកាសដែល ឯកឧត្ដម នាយឧត្ដមសេនីយ៍ MORISHITA អគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។  សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c0X4dz6TDWg

  • សម្តេចធិបតី បញ្ជាក់ថាព្រំដែនកម្ពុជាគឺបិទជាអចិន្ត្រៃយ៍បើថៃចង់បើកត្រូវតែបើកទាំងអស់ព្រមគ្នា
  • ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រំដែនរបស់កម្ពុជា ដែលបានបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើភាគីថៃ ចង់បើកព្រំដែនឡើងវិញ គឺត្រូវតែបើកព្រមគ្នាទាំងអស់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/e_skNdGWhRo

  • ទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន
  • នៅថ្ងៃទី២៣ មិថុនា ២០២៥កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖ ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។ ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ […]

  • កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនឹងត្រូវចាប់ឆ្នោតជុំទី១ នៅចុងខែនេះ
  • កម្មវិធីផ្ដល់ដីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្ដល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6MLpMGPzqZQ

  • ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេគឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់
  • ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្តទាំង២៥។ការបង្កើតឱ្យមានកម្មវិធីនេះឡើង គឺដើម្បីពញ្ញាក់ស្មារតីគ្រប់គ្នា រួមគ្នាទប់ស្កាត់ ការប្រើប្រាស់និងជួញដូគ្រឿងញៀន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rOQTxx-MRSs

  • រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបសំដែងការគួរសមជាមួយគណប្រតិភូសំរាកបំប៉នសុខភាពគ្រួសារវៀតណាម
  • ឯកឧត្តម  នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណប្រតិភូសំរាកបំប៉នសុខភាពនៃកងទ័ពប្រជាជនវៀតណាមទាំងអស់និងបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ កាលពីជាង៤០ឆ្នាំមុន ដែលរូបឯកឧត្តមផ្ទាល់បានចូលរួមក្នុងជួរកងទ័ព និងបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្មគ្រចិត្តវៀតណាម  ក្នុងបុព្វហេតុរំដោះជាតិ ការពារជាតិនិងការស្វែងរកសន្តិភាព ជូនប្រជាជន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K-fLvt1BPWQ

  • សម្តេចធិបតី ណែនាំក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញលើទីផ្សារបញ្ចៀសការលួចតម្លើងថ្លៃ
  • ការបញ្ជាក់នេះ ធ្វើឡើងក្រោយវិធានការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបន្ដបន្ទាប់ដើម្បីឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្នុងនោះមុខទំនិញមួយចំនួនដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ ត្រូវបានកាត់ផ្ដាច់ចោលទាំងស្រុងមិនឲ្យនាំចូលពីប្រទេសថៃឡើយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LyHOvBsnbOI

  • កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅ ICJ
  • នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pVMGHpk0R2I

  • Walk Street ក្លាយជាសមុទ្រមនុស្ស មិនតិចជាងពិធីបុណ្យអុំទូកនោះទេ
  • នារាត្រីថ្ងៃអាទិត្យទី២២មិថុនានេះដែរឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញដើរថ្មើរជើងកំសាន្ដសប្បាយរីករាយទឹកមុខញញឹមរាក់ទាក់ថតរូបស៊ែលហ្វីជាមួយបងប្អូនដែលមកដើរកំសាន្តតាមផ្លូវថ្មើជើង ( Walk Street) នេះទៀតផងហើយក៏ឆ្លៀតពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់របៀបរាយសាធារណៈបញ្ហាអនាម័យ បរិស្ថាននៅផ្លូវថ្មើរជើងនេះ ធ្វើយ៉ាងណាស្អាតនិងមានសោភណ្ឌភាពល្អគ្រប់ពេល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2-_Pg9pWPhY

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
  • ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន១៧៩គ្រួសាររស់នៅក្នុងស្រុកបន្ទាយមាស ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តបន្ទាយមាសស្ថិតក្នុងភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/raOOzos1OpM

  • ក្រុមហ៊ុន United Pharma បានផ្តល់ថ្នាំសម្ភារៈសុខាភិបាលយ៉ាងច្រើនដល់ក្រសួងព័ត៌មាន
  • ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួប និងទទួលអំណោយថ្នាំពេទ្យ ពី លោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ,នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YXo_d-wuO6g

  • ឯកឧត្តម លី ធុជ បានជំរុញវិនិយោគិនចិនទាំងអស់ឱ្យពិចារណាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា
  • ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះក្លឹប President Club ដែលមានទស្សនវិស័យ គោលបំណង គោលដៅ និងវិសាលភាពការងារច្បាស់លាស់ ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ជំរុញវប្បធម៌សុខដុមរមនា និងការរីកចំរើនរបស់ពិភពលោក ក៏ដូចជាសម្របសម្រួលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល ដែលទាំងនេះពិតជាមានសារៈសំខាន់ និងបានផ្តល់នូវអត្ថន័យយ៉ាងធំធេងសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ អស់ជាង ៣ទសវត្សរ៍។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6u_cJR1LdHQ

  • រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ទីរពេទ្យហ្លួងម៉ែឲ្យបង្កើនវិធីសាស្ត្រនៃការព្យាបាល
  • រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានមាន ប្រសាសន៍ថា «មន្ទីរពេទ្យ ហ្លួងម៉ែ គឺជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក បន្ថែមថ្មីមួយទៀតទៅនឹងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកដែលមាននៅកម្ពុជា ដែលមន្ទីរពេទ្យនេះ កំពុងឈានទៅការបម្រើសេវាគ្រប់ជ្រុងជ្រោយ ជាដំណាក់កាលបន្តបន្ទាប់ ឈរលើប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌។» សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ibixrwCTHes

  • រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយ
  • ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហ ប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ ៦០ នាក់ ដែលរួមមានឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី, ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតចំនួន ១៨នៅក្នុងនិងក្រៅប្រទេស, ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hNn9J7tYR5E

  • ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត
  • ថ្លែងក្នុងពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំនេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា បានមាន ប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងគោលបំណងរំឭកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាកាលពីជាង ៥៥ឆ្នាំមុន និងការរំឭកការធ្វើពលិកម្មលះបង់អាយុជីវិតផ្ទាល់ខ្លួនរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះអាយុជីវិតប្រជាជន និងរំដោះប្រទេសជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DZuGRv7rOQ4

  • សាលារាជធានីភ្នំពេញត្រៀមរួចរាល់សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងចតុមុខ
  • ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នារសៀលថ្ងៃទី១៩ មិថុនានេះនៅសាលារាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FYa71Z9F8Bs

  • ប្រជាពលរដ្ឋក្រីក្រជាង១០០០គ្រួសារ ទទួលបានអំណោយពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
  • ពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋ ទាំងជាង១ពាន់គ្រួសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W6RdoqR84PQ

  • បងប្រុសម្នាក់រស់នៅជាប់បន្ទាត់ព្រំដែន បង្ហាញវិដេអូដែលក្រុមទាហានឈុតខ្មៅថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរ
  • បើទោះបីជាវិដេអូចាស់ក៏ដោយ, បងប្រុសម្នាក់ដែលរស់នៅជាប់បន្ទាត់ព្រំដែនឈ្មោះ វី គឹមវិន (Account Facebook) បានបង្ហាញវិដេអូដែលក្រុមទាហានថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរនាពេលកន្លងមក។ភ្ជាប់ជាមួយវិដេអូ បងប្រុសបានសរសេរពាក្យពេជន៍យ៉ាងដូច្នេះថា​«ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ដែលរស់នៅជាប់នឹងបន្ទាត់ព្រំដែន ខ្ញុំសូមចូលរួម និងរាជរដ្ឋាភិបាលក្នុងកាការពាបូរណភាពទឹកដីដែលមានសម្ដេចពុកនឹងសម្ដេចបងហ៊ុនម៉ាណែតជាប្រមុខរដ្ឋនិងជាបិតាសន្តិភាព។ (វីដេអូរចាស់ទេសូមបងប្អូនកុំយល់ច្រឡំ)»។វិដេអូដែលបងប្រុសបានបង្ហោះទទួលបានការកោតសរសើរពីអង់អាចក្លាហាន ដែលជេរដេញទាហានឈុតខ្មៅថៃ ចេញពីទឹកដីរបស់ខ្មែរ ដែលវិដេអូនេះបង្ហាញពីទង្វើឈ្លានពានលើទឹកដីកម្ពុជាសុទ្ធសាធតែម្តង៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖

  • រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកបានស្លាប់ក្នុងរបបខ្មែរក្រហម
  • ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ស្ពឺ ឯកឧត្តម យឹម សុខុម និងអភិ បាលរងខេត្ត លោក ហន ភក្តី បានអញ្ជើញប្រារព្ធពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៨ ទិវា នៃការចងចាំឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/auyqby_kLCY

  • សម្តេចតេជោ ស្នើបង់ក្លាដែសគាំទ្រកម្ពុជាទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជានិងថៃ
  • ការលើកឡើងបែបនេះនាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វិមានព្រឹទ្ធសភា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_lbkTHDQME0

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តចំពោះបេសកកម្មផ្សារភ្ជាប់សុខទុក្ខកងទ័ព
  • នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យការងារអាទិភាពមួយចំនួន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HtzfAw3FHFA

  • សម្ដេចតេជោ ស្នើម៉ាឡេស៊ីពង្រីកជើងហោះហើរបន្ថែមទៀតមកកាន់កម្ពុជា
  • បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺផ្នែកមួយនៃការជំរុញការងារទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែល្អប្រសើរថែមទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mCks-GdAAjE

  • រដ្ឋបាលខេត្តកោះកុង រៀបចំទីតាំងជម្លៀសពលរដ្ឋរួចរាល់ក្នុងករណីផ្ទុះអាវុធជាមួយថៃ
  • លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុងជាមួយប្រទេសថៃ មិនមានភាពតានតឹង ឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ ខណៈទំនិញចេញចូលដំណើរការធម្មតាលើកលែងតែបន្លែ និងផ្លែឈើ ប៉ុណ្នោះ។ លោកជំទាវអភិបាលខេត្តកោះកុង បានឲ្យដឹងដែរថា ខេត្តកោះកុងបានត្រៀមទីតាំងសម្រាប់ជម្លៀសពលរដ្ឋ ដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធ។ លោកជំទាវអភិបាលខេត្ត អះអាងថានៅតាមទីតាំងជម្រកថ្នាក់នៅបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត។ សូមជម្រាបថា កម្ពុជា បានសម្រេចបិទការចូលបន្លែ ផ្លែឈើ ពីប្រទេសថៃតាមព្រំដែន ក្រោយយោធាថៃ បិទច្រកព្រំដេនដោយឯកតោភាគី។ ភាគីថៃ បានហៅចរចាបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tGUm6Kqw194

  • ឯកឧត្ដមអភិសន្តិបណ្ឌិតនិងនាយកអង្គការយូនីសេហ្វ វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការ
  • ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានកោតសរសើរនូវលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដែលនាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yumta_BKw5E

  • ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកខ្នាតតូចក្នុងស្រុកថ្មពួក
  • ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ក្នុងស្រុកថ្មពួក និងសម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ក្នុងស្រុកអូរជ្រៅ ត្រូវបានឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះបើកការដ្ឋានសាងសង់ឱ្យដំណើរការជាផ្លូវការជូនដល់ប្រជាពលរដ្ឋ ។ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ បានមានប្រសាសន៍ឲ្យដឹងថា ទីតាំងបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក នេះគឹជាថវិកាជាតិក្នុងផែនការឆ្នាំ២០២៥។ហើយប្រព័ន្ធនេះសាងសង់ក្នុងរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា២០២៥ ដែលមានអ្នកទទួលផល នៅក្នុង ភូមិថ្មី មានផ្ទះខ្នង៣៩៣ មាន៥៤១គ្រួសារ និងគិតជាមនុស្សមាន១ពាន់៧៥១នាក់។ សម្រាប់ការសាងសង់បង្គន់អនាម័យតាមគ្រួសារចំនួន៦០គ្រួសារ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅដែលមានសម្ភារៈដូចជា៖លូមុខកាត់១ម៉ែត្រ កម្ពស់កន្លះម៉ែត្រ៣កង់, ជើងទម្រសម្រាប់ឲ្យលាមកហូរ១គ្រឿង,ចានព័រសឺឡែន១គ្រឿង,ផែនបិតការ៉ូ១គ្រឿង,គម្របលូស្តុប១គ្រឿង,បំពង់បង្ហូរប្រវែង១ម៉ែត្រកន្លះ១ដើម,បំពង់បង្ហុយ១ដើម,ធុងទឹកជ័រ១,ស៊ីម៉ង់ត៍១០គីឡូនិងឥដ្ឋតាន់៦០ដុំ,ស័ង្កសីបណ្ដោយ២ម៉ែត្រ ៧តឹក១០សន្លឹក និងបង្គន់អនាម័យ៦០បង្គន់។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកបណ្តាញបំពង់ខ្នាតតូចសហគមន៍ និងការផ្តល់សម្ភារៈសាងសង់បង្គន់គ្រួសារចំនួន៦០គ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាលទាំងស្រុង។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជាប់លាប់ក្នុងការអនុវត្តការងារ បង្កើតគណៈកម្មការគ្រប់គ្រង ប្រព័ន្ធទឹក ក៏ដូចជាការសាងសង់បង្គន់អនាម័យ និងពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋអំពីតម្លៃនៃការប្រើប្រាស់ ដើម្បីឱ្យមានដំណើរការប្រកប ដោយនិរន្តរភាព និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋថែរក្សាសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានគង់វង្សប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តម ភួង […]

  • ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលពលករត្រលប់ពីថៃ
  • រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)លោកជំទាវ ជូ ប៊ុនអេង និងអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនពលករ វិលត្រលប់មកពីធ្វើការនៅប្រទេសថៃ មកម្ពុជាវិញ នៅមណ្ឌលសំចត ដែលអាជ្ញាធរខេត្តបានរៀបចំទទួលបងប្អូនពលករ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v_NPxJt0FkA

  • សម្តេចធិបតី ថ្លែងនូវមោទនភាពចំពោះព្រឹត្តិការណ៍ «Solidarity March»
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ និងស្បៀងអាហារ ដែលបានចូលរួមយ៉ាងផុសផុលតាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់កម្ពុជា ដោយមិនប្រកាន់និន្នាការ ជំនឿសាសនា ក្នុងនាមជាប្រជាតិខ្មែរតែមួយ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GdxKSEzfS7Y

  • មហាជនប្រមាណ១៥ម៉ឺននាក់ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March»
  • មហាជនគ្រប់ស្រទាប់វណ្ណៈប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3MSAGD3Q5EQ

  • វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រុម“ឋ”
  • ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកាន់តែល្អប្រសើរ។ ឯកឧត្តម សូមស្វាគមន៍នូវមតិយោបល់កែលម្អ ដើម្បីពិភាក្សារួមគ្នា ស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលសាធារណៈ និងឯកជន កាន់តែល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធ និងរីកចម្រើនថែមទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qEmsn2G8xnY

  • រដ្ឋបាលឃុំអូតាគីចូលរួមទស្សនកិច្ចសិក្សានៅក្រុមហ៊ុនមីនីបៀ
  • លោក សាម៉េន សុខា បានឲ្យដឹងពីគោលបំណងនៃទស្សនកិច្ចសិក្សានេះយ៉ាងដូច្នេះថាគឺដើម្បីបង្ហាញជូនពីសង្វាក់ផលិតកម្ម កន្លែងស្នាក់នៅ អាហាដ្ឋាន និងអត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រ ផ្តល់ជូនកម្មករ-កម្មការរិនី ព្រមជាមួយនឹងឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាព ជាពិសេសឱកាសការងារនៅក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងរោងចក្រថ្មីដែលគ្រោងនឹងដាក់អោយដំណើរការនៅក្នុងខេត្តពោធិសាត់។ កិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការផ្តល់ឱកាសការងាររបស់ក្រុមហ៊ុន គឺជាការចូលរួមអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម តាមរយៈការនាំយកសេវាការងារអោយកាន់តែជិតប្រជាពលរដ្ឋ ដើម្បីរក្សាតុល្យភាពនៅក្នុងទីផ្សារការងារ និងការចូលរួមលើកកម្ពស់តាមរយៈជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ ក្រុមហ៊ុន មីនីបៀ (ខេមបូឌា) បានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ដែលបច្ចុប្បន្នមានរោងចក្រចំនួន ១២៧ នៅប្រទេស ចំនួន ១៧ នៅលើពិភពលោកដែលមានកម្មករ-កម្មការិនីប្រមាណជាង ១០ម៉ឺននាក់ ជារួម ដោយឡែកនៅកម្ពុជា មីនីបៀ បានបង្កើតឡើងនៅឆ្នាំ២០១១ ដែលមានកម្មករ-កម្មការិនីកំពុងបម្រើការងារសរុបប្រមាណ ៨ ០០០ នាក់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qEmsn2G8xnY

  • សម្តេចតេជោ ចាត់ទុកនាយករដ្ឋមន្ត្រីថៃជាអ្នកនយោបាយនិយាយផ្សេងធ្វើផ្សឹង
  • សម្តេចតេជោ ហ៊ុន សែន បានសរសេរថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WIsgv3j-XTM

  • អាជ្ញាធរមីនរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំ
  • ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងក្រោមកិច្ចសម្របសម្រួលដោយ ធម្មបណ្ឌិត អៀង សុធារ៉ា និងឯកឧត្តមបណ្ឌិត ម៉ីកល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ក្រោមអធិបតីភាពរបស់។ បទឧទ្ទេសនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព សតិ អារម្មណ៍ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ក្នុងការដឹកនាំ និងការអភិវឌ្ឍស្ថាប័នអាជ្ញាធរមីន ឱ្យកាន់តែមានភាពរឹងមាំ ការរីកចម្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/50PqO22Z3Co

  • ផ្លូវជាតិលេខ៤៨ត្រូវបានធ្វើការប្រគល់-ទទួល បន្ទាប់ពីក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យរួចរាល់
  • ការចុះពិនិត្យនេះ គឺពិនិត្យឡើងវិញគុណភាពនៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម ដោយក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀតផងដែរ។ ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខា ធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានាពីរឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោត សរសើរដល់កិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ ទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ និងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើកទម្ងន់កម្រិតកំណត់ ដោយច្បាប់ ដែលនាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិយើង។ សូមរំលឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំងប្រវែង ៣០គីឡូម៉ែត្រ […]

  • ពលករត្រឡប់ពីប្រទេសថៃមួយគ្រួសារនាំប្រពន្ធនិងកូនស្រីពិការជើង សុំផ្ទះបងប្អូនស្នាក់បណ្ដោះអាសន្ន
  • ពលករមួយគ្រួសារដែលទើបវិលត្រឡប់ពីប្រទេសថៃកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។តាមការរៀបរាប់ពីឈ្មោះហ៊ឹម គាន អាយុ៤៤ ឆ្នាំ ជាមេគ្រួសារបាននិយាយប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៦នេះថា គ្រួសារគាត់មានកូនចំនួន៤នាក់ និងភរិយាគាត់ម្នាក់។គាត់បន្តថា កូនស្រីម្នាក់ឈ្មោះភាន់ ស្រីមន់អាយុ១៩ពេលទៅធ្វើការនៅស្រុកថៃត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររហូតត្រូវកាត់ជើងស្ដាំម្ខាងកាលពីឆ្នាំមុន។បច្ចុប្បន្នកូនស្រីរបស់គាត់មិនទាន់ជារបួសទេដោយរាល់ថ្ងៃនាងត្រូវបន្ទោរបង់លាមកតាមឆ្អឹងជំនី។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VyeKdBEiTDM

  • ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនៅខេត្តកណ្ដាល អាជ្ញាធរតម្រូវឲ្យភាគីជម្លោះអុជធូបស្បថ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងត្រឹមត្រូវ
  • រឿងរ៉ាវវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងលោកស្រី ហែម សុភាព តំណាងប្រជាពលរដ្ឋសមាគមកាំហ្វីត ជាមួយលោកឧកញ៉ា ឡោក ហ៊ួរ និងលោកស្រី តែង ឃុននីន នៅក្នុងឃុំបន្ទាយដែកនិងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលភាគីទាំងបីបានក្តីក្តាំគ្នាជាច្រើនឆ្នាំមកហើយនៅមិនទាន់ចប់។នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ហែម សុភាព និងប្រជាពលរដ្ឋជាច្រើននាក់បានកាន់ធូបទៀន ចេក,នំចំណី,ផ្លែឈើទៅអុជធូបស្បថនៅមុខរូបសំណាកព្រះនរាយណ៍ទល់មុខសាលាខេត្តកណ្តាល ដើម្បីបញ្ជាក់ពីភាពស្អាតស្អំត្រឹមត្រូវដោយមិនបានទៅរំលោភបំពានយកដីគេឡើយ ។ ការដែលមានពិធីអុជធូបស្បថនេះផងដែរ គឺជាការរៀបចំរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ថាតើភាគីណាខូចភាគីណាត្រឹមត្រូវ។ពិធីនេះធ្វើឡើងតាមអបិយជំនឿ បែបព្រហ្មញ្ញសាសនា,ដែលមានតាំងបុរាណកាលមក ។ នៅព្រឹកថ្ងៃទី១៧នេះដែរភាគីលោកស្រីហែមសុភាពនិងប្រជាពលរដ្ឋរបស់សមាគមកាំហ្វីតបានអុចធូបស្បថរួចរាល់ហើយ ។ ចំណែកភាគី២ទៀតមិនទាន់បង្ហាញមុខអុចធូបស្បថនៅឡើយទេ ។លោកស្រី ហែម សុភាព បានលើកឡើងថា វិវាទដីធ្លីរវាងសមាគមកាំហ្វីតជា មួយលោកឧកញ៉ា ឡោក ហ៊ូរនិងលោកស្រី តែង ឃុននីន នេះបានអូសបន្លាយរយ:ពេល១៨ឆ្នាំមកហើយ។រឿងក្តីក្តាំគ្នានេះបានទៅដល់តុលាការហើយតុលាការធ្លាប់ចេញដីការចាប់ខ្លួន អ្នកស្រីនិងសមាជិកម្នាក់ដាក់គុកទៀតផង ។ លោកស្រីបញ្ជាក់ថា ព្រះករុណាព្រះបរមរតនកោដ្ឋ បានព្រះប្រទានដីទំហំ២ពាន់ហិកតា ដោយ១ពាន់ហិកតាសម្រាប់សមាគម កាំហ្វីត រីឯ១ពាន់ហិកតាទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋចំណាកស្រុកនិងមន្ត្រីចូលនិវត្តន៍តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋសមាជិកសមាជិកាទាំង៨៥០គ្រួសារមានដីអាស្រ័យផលចិញ្ចឹមជីវិត កាត់បន្ថយការធ្វើចំណាកស្រុក ។ លោកស្រី ហែម […]

  • មន្ត្រីកសិកម្មឃុំ៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយថ្លៃដើមផលិត
  • មន្ត្រីកសិកម្មឃុំចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ សម្រាប់មន្ត្រីកសិកម្មឃុំ ក្នុងខេត្តបន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃ។ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UyIo4MWfZ9M

  • ព្យុហយាត្រាសាមគ្គីភាពរបស់ស.ស.យ.ក ដើម្បីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល
  • ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការប្រគល់ភារកិច្ចដ៏ធំមួយ ជូនទៅឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នោះគឺកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ដែលគ្រោងនឹងធ្វើឡើង នាព្រឹកថ្ងៃទី១៨ មិថុនា ២០២៥ ខាង មុខនេះ ដើម្បីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rZJRs3VtiBA

  • គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន» នឹងផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋកម្ពុជា
  • ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌ នោះទេ តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/J-TOYCAgHdY

  • ប្រមុខការទូតកម្ពុជា ជួបបណ្តាអង្គទូតចំនួន២៧ប្រទេសប្រចាំកម្ពុជា
  • ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតទាំងអស់ដែលបានអញ្ជើញក្នុងជំនួប ដើម្បីជ្រាបពីការវិវត្តស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងកើតឡើង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/23jbvx8iegM

  • អាជ្ញាធរខេត្តសៀមរាបជម្រុញគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន
  • លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ ជម្រុញឲ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ.សង្កាត់ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានាហើយត្រូវឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលាជូនពួកគាត់ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rM8SU9TFV2k

  • សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់
  • លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៥ ក្នុងស្រុករមាសហែក នៅឃុំអង្គប្រស្រែ ឃុំចន្ត្រី ឃុំសម្បត្តិមានជ័យ សរុបចំនួន ៤ ខ្នង និងបណ្តាលឱ្យរបួសមនុស្សម្នាក់ឃុំអណ្តូងត្របែក។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ewVnI3QSyVs

  • ក្រសួងការពារជាតិ បើកកិច្ចប្រជុំដំបូងស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា
  • ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខា ធិការរងក្រសួងការពារជាតិ និង ជាសមាជិកគណៈកម្មា ធិការជាតិប្រវត្តិសាស្ត្រយោធា បានបញ្ជាក់ថា ការ កំណត់អំពីតំបន់ប្រវត្តិសាស្ត្រយោធាហៅថា តំបន់មរតកប្រវត្តិសាស្ត្រតេជោ ដែលស្ថិតនៅភូមិសាស្ត្រយោធភូមិ ភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង ក្នុងគោលបំ ណងធានាភាពពិតប្រាកដនៃសច្ចភាពប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ និងលើកកម្ពស់គុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ពីកម្រិតជាតិទៅអន្តរជាតិដែលក្លាយទៅជាបេតិកភណ្ឌ ប្រវត្តិសាស្ត្រពិភពលោក។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JGFn6DOKa_k

  • ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត៖ ទំនាក់ទំនងរវាងសមរភូមិក្រោយនិងសមរភូមិមុខនៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ
  • ក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ដឹកនាំដោយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី ប្រធានគណ:បក្សប្រជាជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ រួមជាមួយឯកឧត្តម អស់លោក ជាសមាជិកក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងសប្បុរាជនជាច្រើន រូប បានអញ្ជើញដឹកនាំប្រតិភូក្រុមការងារយុវជន ទៅជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ្រ ចាន់មុន្នី ទៅឧបត្ថម្ភគាំទ្រ និងផ្ដល់ការលើកទឹកចិត្ត ដល់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី តំបន់ព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ទិសយោធភូមិភាគទី៤ ។ […]

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងរាប់បាតថ្វាយព្រះពរជ័យសិរីមង្គលចំពោះសម្ដេចព្រះមហាក្សត្រី
  • ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា ដោយមានការយាង និងនិមន្តពី សម្តេចព្រះសង្ឃ នាយក សម្តេចព្រះសង្ឃនាយករង គណៈមហានិកាយ និងសម្តេចព្រះសង្ឃ-ព្រះតេជគុណព្រះសង្ឃ សរុប ៩០អង្គ ចម្រើនព្រះបរិត្ត និងយាង-និមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/guzBYBfpjf0

  • គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន70%ហើយ
  • ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្រ្តីជំនាញ និងក្រុមហ៊ុនសាងសង់។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ តភ្ជាប់រវាងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ មានប្រវែង ១ ៧៦១ម៉ែត្រ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៦ គីឡូម៉ែត្រ សម្រេចបាន ៧០,១០%ហើយ ដែលក្នុងនោះ ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៩៦,៣២% ដោយគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ។ គម្រោងនេះ មានចំណុចចាប់ផ្ដើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ ៦០B ដែលគម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ ៦២ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧១ ផ្លូវជាតិលេខ៧១C ផ្លូវខេត្តលេខ៣៧១ ផ្លូវខេត្តលេខ៧៣ ផ្លូវខេត្តលេខ៧៦ និងផ្លូវជាតិលេខ៧៨។ ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ […]

  • អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះពិនិត្យនិងដើរលេងកំសាន្តនៅផ្លូវថ្មើរជើង
  • ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងមន្ត្រីអមដំណើរនារាត្រីថ្ងៃអាទិត្យទី១៥ មិថុនា ២០២៥នេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះពិនិត្យនិងដើរលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រោះថា ផ្លូវថ្មើរជើងគ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជិង៥ខែ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jMJWmN_eWmo

  • អាជ្ញាធររាជធានីត្រៀមរថយន្តក្រុងជាង៤០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋនិងពលករពីព្រំដែនថៃ
  • ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរថយន្ត ក្រុងជាង៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ។នេះជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ។ ការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមាន ជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Qn3seCzjTd4

  • នគរបាលការពារស្ថានទូតអារិក ផ្ទុះអាវុធចំនួន០២គ្រាប់ ខណៈពេលជនបែកថ្នាំម្នាក់បានរត់ស្ទុះ ទៅផ្លោះរបងស្ថានទូតអាមេរិក
  • ជនបែកថ្នាំម្នាក់ បានរត់គេចពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ រត់ស្ទុះ បម្រុងផ្លោះរបង ត្រូវនគរបាលការពារទូតដកកាំភ្លើងបាញ់គម្រាម ចំនួន០២គ្រាប់ ឃាត់បានភ្លាមៗ ។ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័តមានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្ទាក់ដេញចាប់ ជនសង្ស័យម្នាក់ (បែកថ្នាំ) នៅចំណុចរង្វង់មូលវត្តភ្នំ ។ ភ្លាមៗ នៅពេលសមត្ថកិច្ចសម្រុកនិងព័ទ្ធចាប់ ជនសង្ស័យបានរត់គេច ឡើងទៅក្បែរស្ថានទូត ស្របពេលនោះជនសង្ស័យព្យាយាមរត់គេច មកដល់ស្ថានទូតអាមេរិក រួចបម្រុងផ្លោះរបង ។ ខណៈនោះ នគរបាលការពារស្ថានទូតឃើញដូច្នោះ ក៏បានដកកាំភ្លើងបាញ់ឡើងលើចំនួន០២គ្រាប់ នឹង ឃាត់បានជនសង្ស័យបានភ្លាមៗ ។ ក្រោយកើតហេតុ នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បាននាំជនបែកថ្នាំ នឹងនគរបាលការពារទូត យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំតាមនីតិវិធី ៕ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g1TIJREEFio

  • សម្តេចប្រធានកាកបាទក្រហមកម្ពុជា សម្រេចឧបត្ថម្ភជាលើកទី២ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ
  • ឆ្លើយតបតាមសំណូមពររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកថវិកា ៥០លានរៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ជាលើកទី២ ដើម្បីឆ្លើយតបជួយប្រជាពលរងគ្រោះបំផុតឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B1plyrIT760

  • ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៣០គ្រួសារក្នុងក្រុងបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
  • លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ការចុះមកដល់ខ្នងផ្ទះនៅពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានណែនាំឱ្យមន្ត្រីក្រោមឱវាទក្នុងឱកាសចុះបំពេញបេសកម្មការងារគ្រប់ទីកន្លែងត្រូវធ្វើយ៉ាងណាលៃលកស្វះស្វែងចុះពិនិត្យនិងរកជនងាយរងគ្រោះបំផុត ដើម្បីនាំយកអំណោយជូនផ្ទាល់ដៃដល់ខ្នងផ្ទះតែម្ដង។ នេះគឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកោនិងមិនទទួលបានការយកចិត្តទុកដាក់បណ្ដាលឱ្យមានការដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះដែរ ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dzxda9Q7n5o

  • អភិបាលរាជធានីភ្នំពេញ នឹងស្នើទៅរាជរដ្ឋាភិបាលដើម្បីចងសម្ព័ន្ធភាពនឹងខេត្ត Jeollanam-do
  • ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិបាលខេត្តចូឡាណាំដូ ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរ បានពិភាក្សា ការងារ ចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុង នៃ ខេត្ត Jeollanam-do និងការងារពាក់ព័ន្ធមួយចំនួន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ym0ezxnPQGg

  • រដ្ឋមន្រ្តីបរិស្ថាន នាំយកអំណោយប្រគល់ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1hCW50XO150

  • សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឆ្លើយតបថៃចំនួន៣ចំណុច ជុំវិញបញ្ហាព្រំដែន
  • សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បានបង្ហាញការគាំទ្ររដ្ឋាភិបាលចំពោះវិធានការបិទច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើឱ្យមានការកកស្ទះទំនិញពីប្រទេសថៃទៅកាន់វៀតណាម។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O_0Bm91kPD8

  • សាលារាជធានីភ្នំពេញ អំពាវនាវពលរដ្ឋ៣គ្រួសារមកទទួលសំណងពីគម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា
  • រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្ដាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang បានបង្ហោះរូបភាព ដោយលើកឡើងថា “គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្ដេចពុក សម្ដេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង»។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B1plyrIT760

  • អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងជួបសម្តែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
  • អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងលោក ង្វៀន ថាញ់វ៉ាន់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីជម្រាបលា ក្រោយពីលោកបានបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7X7eOtQHGtE

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខគ្រួសារសពផ្ទុះមីនតោននៅខេត្តប៉ៃលិន
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា នៅថ្ងៃពុធ ទី១១ ខែមិថុនា  ឆ្នាំ២០២៥នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេ ខាធិការ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មា ធិការសាខាខេត្តបាត់ដំបង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេលចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ ២៤ ឆ្នាំ  មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមើរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MoDwtD8qkVM

  • រដ្ឋមន្រ្តីសុខាភិបាល លើកទឹកចិត្តក្មួយៗខិតខំសិក្សាដើម្បីកសាងសមត្ថភាពក្លាយជាក្តីសង្ឃឹមជាតិ
  • ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ កាលពីម្សិលម៉ិញ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CmObi4W2LZ4

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលថាជំហរដាក់ពាក្យប្ដឹងទៅ ICJ របស់កម្ពុជា គឺមិនប្រែប្រួលទេ
  • នៅក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីការរៀបចំឯកសារ លើកយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជារង់ចាំមើលជំហរចុងក្រោយរបស់ថៃក្នុងកិច្ចប្រជុំJBC នៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ប៉ុន្តែទោះជាជំហរបែបណាក៏ដោយ ក៏កម្ពុជានៅតែនាំយកសំណុំរឿង ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំ៣ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដដែល ព្រោះកម្ពុជា មានសិទ្ធិដាក់ពាក្យប្ដឹងបាន ស្របតាមយុត្តាធិការរបស់ ICJ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VjTpo-Rv6Ac

  • អនុប្រធានទី១ព្រឹទ្ធសភា នាំយកអំណោយប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល
  • ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាបាននាំយកសម្ភារៈវេជ្ជសាស្ត្រ ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលជាអំណោយមនុស្សធម៌របស់មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1VDUDGTwjbg

  • រាជរដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះដែលជាប់នៅមន្ទីរឃុំឃាំង
  • អនុក្រឹត្យនោះ បានអោយដឹងថា ស្ត្រីមានផ្ទៃពោះដែលជាប់ពន្ធនាគារនឹងទទួលបាន៨ម៉ឺនរៀល ក្នុងមួយដង សម្រាប់ការពិនិត្យសុខភាពមុនពេលសម្រាល ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/85ZZY80hGLY

  • អគ្គស្នងការនគរបាលជាតិទទួលបានសុនខជំនាញហិតគ្រឿងញៀន១០ក្បាល
  • ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះ និងអ្នកឯកទេសបញ្ជា សុនខ ប្រតិ បត្តិការហិតគ្រឿងញៀន និងការប្រគល់ទទួលសុនខ ជំនាញគ្រឿងញៀនចំនួន ១០ក្បាល ជូនអគ្គស្នងការនគរជាតិ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១១ ខែ មិថុនាឆ្នាំ២០២៥។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានប្រសាសន៍ថា នេះជាលើកទីមួយហើយដែល វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនស៊ីម៉ាក់បានប្រគល់ សុនខ ជំនាញហិតមីន ជូនអគ្គស្នងការនគរបាលជាតិ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nLTfY_4jLKA

  • ឯកឧត្តមអភិសន្តិបណ្ឌិតនិងលោកជំទាវ នាំជំនួយគាំទ្រនគរបាលការពារព្រំដែនតំបន់មុំបី
  • ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vbE-Bz2pX8k

  • ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឲ្យរដ្ឋបាលរាជធានីបន្តចាត់វិធានការចំពោះក្មេងទំនើងបំពាក់បំពង់ស៊ីម៉ាំងធំៗ
  • ការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ក្នុងនោះដែរសមាជិកក្រុមប្រឹក្សានិងឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឲ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/៤៩លើក ថយចុះ ១២លើក។ក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ។ឆ្លើយតប ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមឃួង ស្រេង មានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងការបំពងសំឡេងស៊ីម៉ាំងម៉ូតូឡាន រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តការងារនេះ ច្រើនហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងមានវិធានការ ចំពោះការបំពងសំឡេងរំខានដោយស៊ីម៉ាំងម៉ូតូនិងរថយន្តទាំងនេះ។ ការងារចំពោះមុខ យើងត្រូវបង្កើននូវការផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់យល់ដឹងពីការរំខានដោយសំឡេងស៊ីម៉ាំងម៉ូតូ ឡានទាំងនេះ។ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។ឯកឧត្ដមអភិបាលរាជធានីបានបន្តថា៖ ពាក់ព័ន្ធនឹងសំណល់រឹង សំរាមនៅក្នុងរាជធានីភ្នំពេញ បើទោះបីការដឹកជញ្ជូន ការប្រមូល ទុកដាក់សំរាម មានភាពល្អប្រសើរហើយក្តី ប៉ុន្តែយើងក៏នៅមានបញ្ហាចន្លោះប្រហោងខ្លះ […]

  • កិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
  • ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ បានបើកកិច្ចប្រជុំលើកទី១៤ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Rebeka Bell នាយកប្រចាំប្រទេសអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aDBFbGtvy60

  • ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយជូនកងទ័ពឈរជើងជួរមុខនៅទិសយោធភូមិភាគទី៤
  • ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខនាយ ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៤  ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ykWk0126nHc

  • ឯកឧត្តមអភិសន្តិបណ្ឌិតនិងប្រធានតំណាង JICA ផ្លាស់ប្ដូរយោបល់គ្នាពីកិច្ចសហប្រតិបត្តិការវិស័យមហាផ្ទៃ
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមករួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាលមន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FmjQjyX1Kr8

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការបែលហ្ស៊ិក-កម្ពុជា
  • ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SUik7-UXp2o

  • កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរ
  • ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ខាងមុខនេះ។ឯកឧត្តមប្រធានាធិបតី បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p4B5lJaihws

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងថានគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យទេតែដើម្បីសុវត្ថិភាពចរាចរណ៍
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។ បន្ថែមលើនេះ ការបើកបរលើសល្បឿនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែទទូចសូមឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l8SGBC1W5B8

  • គម្រោងវិនិយោគថ្មីត្រូវបានអនុម័តដោយបង្កើតការងារដល់ពលរដ្ឋកម្ពុជាជាង៤ម៉ឺនកន្លែង
  • ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H_dI6M_kw_4

  • អ.វ.ត.ក. នឹងរៀបចំទិវាសប្តាហ៍បណ្ណសារអន្តរជាតិឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩-១៣ ខែមិថុនា
  • កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែមិថុនា នៅមជ្ឈមណ្ឌលធានធាន អ.វ.ត.ក. ជាប់ទីស្តីការគណៈរដ្ឋមន្ត្រី។ ទិវាសប្តាហ៍បណ្ណសារអន្តរជាតិឆ្នាំ២០២៥នេះ ផ្ដល់ឱកាសដល់សាធារណជន អាចចូលរួមបានដោយសេរីនៅក្នុងកម្មវិធីជាច្រើន។ ក្នុងកម្មវិធីនេះ មានការតាំងពិព័រណ៍សម្ភារៈ និងឯកសារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម ហើយត្រូវបានរក្សាទុកក្នុងបណ្ណសាររបស់ អ.វ.ត.ក.។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wcuuG4hR840

  • រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្តពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលសាធារណរដ្ឋកូរ៉េ
  • ‎ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥– ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា  បាននាំយកអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត និងសម្ភារៈប្រើប្រាស់ ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kv_U2-Tpuks

  • ការជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលានឹងបញ្ចប់នៅដំណាច់ខែកក្កដានេះ
  • រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ៩០ ភាគរយហើយ។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទ បេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។ អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។កាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទ បេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ […]

  • កាកបាទក្រហមកម្ពុជាបាននាំយកទេយ្យទានវេរប្រគេនព្រះសង្ឃនៅវត្តកែវសិក្ខាគិរីស្វារៈ
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដែលគង់នៅក្នុងវត្ត ព្រមទាំងរថយន្ត១គ្រឿង សម្រាប់ព្រះសង្ឃនិមន្តទេសនា ប្រោះព្រំដល់កងទ័ព ប្រជាជន ឬទីកន្លែងនានា និងបម្រើកិច្ចការងារផ្សេងៗនៅក្នុងវត្ត។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/58-fnDgyQog

  • យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នៅផ្លូវថ្មើរជើងចតុមុខទទួលបានការគាំទ្រពីសាធារណ:ជនយ៉ាងច្រើនកុះករ
  • ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខ (Walk Street)នារាត្រីនោះដែរ។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-my7jI0k8Wo

  • សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ
  • នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0e8wk6WYrYI

  • ខួបគម្រប់ ៦៥ឆ្នាំ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផលប្រយោជន៍ពលរដ្ឋទំាងសងខាង
  • ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេល នេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណង មិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទាំងពីរ និងសកលលោកផងដែរ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VEDYERPc6e0

  • ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម វណ្ណា នាំយកអំណោយរបស់ក្រុមហ៊ុន ណាវី រិទ្ធី ត្រេឌីង ជូនកងទ័ពជួរមុខយោធភូមិភាគទី៤
  • នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយ ពលទាហាន ក្នុងមជ្ឈមណ្ឌលនិង សប្បុរសរជន ក្រុមហ៊ុនណាវី រិទ្ធី ត្រេឌីង ឯ.ក នាំយក នៅអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភគាំទ្រជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការជួរមុខ របស់អគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ប្រចាំនៅទិសយោធភូមិភាគទី ៤ ដែល កំពុងឈរជើងប្រចាំការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ ។ សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7pIz9pcPLMY

  • សម្ដេច ហោ ណាំហុង ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ឈរជើងតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ
  • សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឥស្សរជនកម្ពុជាដែលធ្លាប់តតាំងក្តីឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន។នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ការចុះសួរសុខទុក្ខរបស់សម្ដេចឥស្សរវិទេសបញ្ញា អតីតប្រមុខការទូតកម្ពុជា ត្រូវបានអមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អតីតមេបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងសហការី ហើយត្រូវបានទទួលស្វាគមន៍ដោយនាយឧត្ដមសេនីយ៍ កិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស។ នាឱកាសនោះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការកោតសរសើរស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ព ដើម្បីការពារ […]

  • លោក ញឹក ប៊ុនឆៃ ទម្លាយអាថ៌កំបាំងរឿងថៃប្រើល្បិចចង់ច្រិបយកទឹកដីខ្មែរ កាលលោកនៅក្នុងចលនាតស៊ូនៅភាគខាងលិចនៃប្រទេសកម្ពុជា(មានវីដេអូ)
  • ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានមេគង្គប៉ុស្ដិ៍ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អតីតមេទ័ពក្នុងចលនាតស៊ូនៅភាគខាងលិចនៃប្រទេសកម្ពុជា រូបនេះបានទម្លាយអាថ៌កំបាំងមួយ កាលពីសម័យលោកកំពុងតស៊ូនៅតាមព្រំដែនភាគខាងលិចប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧៧ ក្រុមមេដឹកនាំជ្រុលនិយមថៃថៃកាលណោះមានគម្រោងកាត់យកទឹកដីខ្មែរចាប់ពីតំបន់ព្រះវិហាររហូតដល់ខេត្តកោះកុងយកមកធ្វើជាទឹកដីរបស់ថៃ។ លោកញឹក ប៊ុនឆៃ បានរំលឹករឿងរ៉ាវនេះថា កាលណោះមេដឹកនាំថៃបានយល់ព្រមផ្ដល់ទ័ព១០ម៉ឺននាក់ដើម្បីជួយចលនាតស៊ូខ្មែរក្នុងការវាយផ្ដួលរំលំរបបដឹក នាំខ្មែរក្រហម។ដោយវាយចេញពីទិសខាងលិចនៃប្រទេសកម្ពុជា។ ជាសំណាងល្អក្នុងចំណោម កងទ័ពថៃនាពេលនោះមាននាយទាហានមួយរូបជាជនជាតិខ្មែរបានលួចខ្សិប ប្រាប់ពីគោលបំណងរបស់មេដឹកនាំថៃដែលកាលណោះមេដឹកនាំរូបនេះឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារយោធានោះថា ពេលថៃជួយវាយឈ្នះគេនឹងកាត់យកដីខ្មែរតាមផែនទី ឯកតោភាគីរបស់គេមកកាន់កាប់ជាដីរបស់ថៃ។ ដោយទទួលបានព័ត៌មាននេះ ចលនាតស៊ូខ្មែរនៅភាគខាងលិចបានបដិសេធមិន ទទួលយកកម្លាំងទ័ព១០ម៉ឺននាក់ដែលថៃផ្ដល់ឲ្យនោះឡើយ៕ សូមស្ដាប់ការរៀបរាប់រំលឹករបស់ លោកញឹក ប៊ុនឆៃទាំងស្រុងដូចខាងក្រោម៖ សូមចុចបើក Link ស្ដាប់ព័ត៌មានពិស្ដារ៖https://youtu.be/eFm5QhWrTro

  • ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ
  • វឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦នេះ រួមមាន៖ ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនសម្រេចបាន ៩៦,៨៤%, ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%, ខណៈដែលការងារផ្លូវមេ និងផ្លូវខ្នែងជាច្រើនខ្សែ សម្រេចបាន ៩៩,០៩%។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត ហើយចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកដំណើរការឱ្យពលរដ្ឋឆ្លងកាត់ ដោយមិនមានការបិទចរាចរណ៍ឡើងវិញនោះទេ ព្រោះថាគម្រោងសាងសង់ សម្រេចការងារ ៩៩,០៩%ហើយ រីឯការងារតុបតែងលម្អ នឹងត្រូវបំពេញបន្ថែមជាបន្តបន្ទាប់។

  • បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
  • ផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាព​​ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  • គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា បន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
  • គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា បន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

    ព្រឹត្តិការណ៍​កម្ពុជា ព័ត៌មាន​ផ្សេងទៀត...
    ដំណឹង​អន្តរជាតិព័ត៌មាន​ផ្សេងទៀត...
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • ព័ត៌មាន​កីឡាព័ត៌មាន​ផ្សេងទៀត...
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • ព័ត៌មានសិល្បៈព័ត៌មាន​ផ្សេងទៀត...
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • អត្ថបទសុខភាពអត្ថបទផ្សេងទៀត...
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • សង្គម​ / វប្បធម៌ព័ត៌មានផ្សេងទៀត...
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • ផ្សាយ ពាណិជ្ជ កម្ម នៅទី នេះ ទូរសព័្ទ លេខ 010 277 755 / 012 932 288 / 097 888 48 22
    666px X 80px
  • Космобет - Здобувай потужний бонусний

    Чи готові розпочати захопливий політ до найбільших виграшів? kebashok-sushi.com.ua запускає вас у цю подорож з потужним бонусним імпульсом. Отримуйте винагороди за кожен внесок та частіше святкуйте перемоги! Ласкаво просимо до галактики вигрішів. Чим більше ви гратимете, тим більше накопичуватимете бонусних нагород. А найвідданіші гравці зможуть розраховувати на надпотужні імпульси від ВІП-статусів.