អាជ្ញាធរស្រុកជល់គិរី ចាត់វិធានការលើការសាងសង់ឧបករណ៍នេសាទនិងបង្ក្រាបបទល្មើសស្បៃមុងខុសច្បាប់
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះអប់រំ ណែនាំ និងបញ្ជាឱ្យប្រជាពលរដ្ឋធ្វើការរុះរើឧបករណ៍នេសាទ (ដាយ) ដែលបានសាងសង់នៅតំបន់អូរប្រឡាយ (បឹងឥន្ធពេជ្រ) និងចំណុចព្រែកជីកកោះរការ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គិរី ចេញជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថានភាពដើម ព្រោះការស្នើសុំសិទ្ធិនេសាទរបស់តំណាងប្រជាពលរដ្ឋ ២២៤នាក់ (ក្នុងគោលបំណងប្រមូលថវិកាសាងសង់ស្ពានប្រវែង ៣០ម៉ែត្រ) មានត្រឹមលិខិតអនុញ្ញាតជាគោលការណ៍ ប៉ុន្តែមិនទាន់ទទួលបានលិខិតសម្រេចផ្លូវការចុងក្រោយពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
សូមទស្សនាព័ត៌មានពិស្ដារ៖


