
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២ ។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។យោងតាមរបាយការណ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1-HviNWJew8


