កម្ពុជាចង់បានបំផុតគឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់និងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បញ្ជាក់ប្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី អំពីស្ថានភាពព្រំដែន កង្វល់ និងបច្ចុប្បន្នភាព ដែលភាគីថៃបានចាក់សំឡេងខ្មោច សំឡេងរំខាននានា បង្កការរំខានដល់ពលរដ្ឋទាំងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ តែយ៉ាងណាក៏ដោយ កម្ពុជា មិនសុំសម្ព័ន្ធមិត្ដណាមួយថ្កោលទោសប្រទេសណាទេ តែកម្ពុជាចង់បានបំផុតគឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ហើយអាចវិលទៅប្រក្រតីភាពឆាប់ៗ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hzIKw6JFveo


