សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2025 ក+ ក-

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៊ីមមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងថៃគំរាមមកកម្ពុជា មិនមែនរឿងថ្មីនោះទេ កាលពីជម្លោះព្រំដែន កម្ពុជា-ថៃ កាលលើកមុន ថៃក៏បានគំរាមមកកម្ពុជាផងដែរ ដូច្នេះហើយ បានជាផ្លូវជាតិលេខ៦៨ សម្ដេចបង្វែរមកប្រើប្រាស់ថវិកាជាតិវិញ ព្រោះថា ថៃបានគំរាមកំហែងកាត់ផ្ដាច់ជំនួយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C9jnBJvFY5I