កម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ ការរាយលួសបន្លានិងដាក់កង់ឡាននៅតំបន់ព្រំដែនក្នុងឃុំអូរបីជាន់

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បន្តជម្រុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ ការរាយលួសបន្លា និងដាក់កង់ឡាន នៅតំបន់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទិសទី១ នៃយោធភូមិភាគទី៥ និងតំបន់ដទៃផ្សេងទៀតនៅព្រំដែន។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងប៉ារ៉ាថៃ និង តម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YmafmusGthQ


