ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែកក្បែរព្រំដែនកម្ពុជា-ថៃ
ស្របពេល នៃការប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ។នៅអាងទឹកជើងភ្នំដងរែក ស្ថិតនៅក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីប្រណាំងទូករយៈពេល៣ថ្ងៃ ដូចនៅថ្នាក់ជាតិដែរ។ដោយកម្មវិធីប្រណាំងទូកនេះ ឧបត្ថម្ភដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា តាមរយៈព្រះ
ខេមញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oMr2vhmWYu0