ឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងមានការចូលរួមពី លោកជំទាវ កែ សួន សុភី សសុខា ក្រុមតំណាងរាស្ត្រ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៤០០ គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។
សូមទស្សនាព័ត៌មានពិស្ដារ៖


