ជំនន់ទឹកភ្លៀងបន្តវាយប្រហារបន្ទាយមានជ័យ ផ្អាកចរាចរណ៍រថយន្តធុនធំលើផ្លូវជាតិលេខ៥ជាបណ្តោះអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2026 ក+ ក-

(បន្ទាយមានជ័យ)៖ ទោះបីជាស្ថានភាពទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែតបានចាប់ផ្តើមស្រកចុះជាបណ្តើរៗយ៉ាងណាក៏ដោយ ប៉ុន្តែក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ព្រមទាំងស្រុកមួយចំនួនទៀត កំពុងទទួលរងនូវជំនន់ទឹកភ្លៀងធ្លាក់មកពីផ្នែកខាងលើ បណ្តាលឱ្យលិចលង់ផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ពិសេសទឹកបានហូរកាត់ និងច្រោះដាច់បាក់ជង្ហុកធំៗលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ដល់មន្ទីរសុខាភិបាលខេត្ត បង្កគ្រោះថ្នាក់ និងការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមទស្សនាព័ត៌មានពិស្ដារ៖