អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនៅខ្លោងទ្វារជ័យ ក្រុងអង្គរធំ
(សៀមរាប)៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រមទាំងតំណាងអង្គការ UNESCO ប្រចាំកម្ពុជា តំណាងស្ថានទូតអាមេរិក រដ្ឋបាលខេត្តសៀមរាប និងមន្ត្រី-បុគ្គលិកជាច្រើនរូប។
សូមទស្សនាព័ត៌មានពិស្ដារ៖


