ក្រោយពលរដ្ឋធ្វើពហិការផលិតផលថៃ ផលិតផលខ្មែរកើនចំណែកទីផ្សារដល់ ៣០%
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងវេទិកាសារព័ត៌មាន «រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ» បានបង្ហាញភាពភ្ញាក់ផ្អើលក្រោយលោកទទួលបានរបាយការណ៍ពីក្រសួងពាណិជ្ជកម្មពីកំណើនការប្រើប្រាស់ផលិតផលក្នុងស្រុកបានស្រូបចំណែកទីផ្សារបានប្រមាណ ៣០% ក្រោយពលរដ្ឋរួមគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែផុលផុស។ លោកថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរបានកើនឡើងយ៉ាងគំហុក ក្រោយការធ្វើពហិការផលិតផលថៃដែលនាំឲ្យសហគ្រាសក្នុងស្រុកខិតខំពង្រីកខ្សែសង្វាក់ផលិតកម្ម ឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុក។
សូមទស្សនាព័ត៌មានពិស្ដារ៖


