
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹក ចិត្ត និងជំរុញដល់ សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀន សូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាធនធាន មនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគីដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។ ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cbIUlLIFTJY


