ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះពិនិត្យនិងវាស់វែងនិយាមកាក្បាលដីតាមសំណើសុំអន្តរាគមន៍នៅស្រុកភ្នំស្រួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2026 ក+ ក-

(ខេត្តកំពង់ស្ពឺ)៖ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យ និងវាស់វែងយកនិយាមកាលើទីតាំងក្បាលដីជាក់ស្តែង ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការចុះអនុវត្តការងារបច្ចេកទេសនាពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលលិខិតស្ទើរចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ របស់ប្រជាពលរដ្ឋចំនួន ៥រូប រួមមាន៖ ឈ្មោះ ណូយ វ៉ាន់ណេត, ឈ្មោះ អ៊ុក រិទ្ធី, ឈ្មោះ អ៊ុក ចាន់រ៉ាស៊ី, ឈ្មោះ យ៉ុន សុផល និងឈ្មោះ ស៊ីម ឡេង ដែលបានស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើទីតាំងដីដែលពួកគាត់កំពុងអាស្រ័យផលជាក់ស្តែង។

សូមទស្សនាព័ត៌មានពិស្ដារ៖