លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនៅខេត្តព្រះវិហារ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត កាលពីម្សិលមិញបានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខ ទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន ១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Mq9MQwBgbAM


