គោ៦ក្បាលងាប់ក្នុងតំបន់រ៉ែមាសអនាធិបតេយ្យ សង្ស័យពុលសារធាតុគីមី ហូរចេញពីអាងកិនរ៉ែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2026 ក+ ក-

កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យករណីសត្វគោងាប់ចំនួន ៦ក្បាលនៅតំបន់អាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ ការសន្និដ្ឋានបឋមរបស់មន្ត្រីជំនាញបង្ហាញថា សត្វគោអាចបានផឹកទឹកអាងដែលសង្ស័យមានផ្ទុកសារធាតុគីមី ហូរចេញពីអាងកិនរ៉ែដែលត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ    មកហើយ  ។