សាធារណរដ្ឋឆែកកោតសរសើរ និងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែកបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះឆែកនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តមមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជាមិនខានឡើយ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងថា បេសកកម្មការទូតរបស់ឯកឧត្តម ពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IMJPlZ4-KvE


