
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5_-N9NdTJms


