ជាងចម្លាក់ថ្ម នៅតាមប្រាសាទបុរាណដែលជាអ្នកស្រុកអង្គរ

លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់គាត់រហូតមកដល់សព្វថ្ងៃ។បច្ចុប្បន្នគាត់ជាអ្នកឆ្លាក់ក្បាច់នៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅហើយ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TMx5cV0tIPo


