គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះបោសសម្អាតទីតាំង «ស្គេមអនឡាញ» ៤កន្លែង ឃាត់ខ្លួនមនុស្សជិត ២០០នាក់
(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា, លោក លី សុវណ្ណរិទ្ធ និងលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ) ព្រមទាំងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបន្តបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះបង្ក្រាបនិងត្រួតពិនិត្យជាក់ស្តែងលើទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួន ៤កន្លែង ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។
សូមទស្សនាព័ត៌មានពិស្ដារ៖


