ពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកនៅឃុំក្រោលគោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2026 ក+ ក-

លោក ភោគវណ្ណ ថន មេឃុំក្រោលគោស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើក កាដ្ឋាន គម្រោងជួសជុលផ្លូវដីក្រាលថ្ម បំបែកប្រវែង៧,០៥០គីឡូម៉ែត្រ ទទឹងផ្លូវដី៦ម៉ែត្រ ទទឹងក្រាលថ្មបំបែក៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដាំស្មៅតាមជើងទេសងខាង០,៥ម៉ែត្រ និងដាក់លូកាត់ផ្លូវមុខកាត់០,៦០ម៉ែត្រ ចំនួន ៨កន្លែង (៧កន្លែងប្រវែង៧ម៉ែត្រ និង១កន្លែងប្រវែង៩ម៉ែត្រ) និងធ្វើស្លាកសញ្ញាគម្រោង គម្រោងមានតម្លៃកិច្ចសន្យា និងថវិកាមូលនិធិរដ្ឋបាលឃុំ ព្រមទាំងថវិការទុន ចូលរួមពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។

សូមទស្សនាព័ត៌មានពិស្ដារ៖