អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យប្រព័ន្ធស្រោចស្រពជាក់ស្តែង
(កំពង់ស្ពឺ)៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពី លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រព័ន្ធស្រោចស្រព ក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីវាយតម្លៃពីសមត្ថភាពផ្ទុក និងការចែកចាយទឹក ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
សូមទស្សនាព័ត៌មានពិស្ដារ៖


