សាខាកាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះរាំងស្ងួតនៅស្រុកតាលោសែនជ័យ
នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តសំសាន្ត ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ អនុសាខាស្រុកនិងមន្ត្រីក្រុមប្រតិបត្តិសាខាអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត ចំនួន១,១០០គ្រួសារ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖


