ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហម ចុះជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគ្រប់ទិសទី ទាន់ពេលវេលា
(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងជនចាស់ជរាងាយរងគ្រោះចំនួន ២៩៧ គ្រួសារ នៅស្រុកស្ទឹងហាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរូប។
សូមទស្សនាព័ត៌មានពិស្ដារ៖


