ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ជាង២០០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពត
ខេត្តកំពត៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០៩គ្រួសារ មកពីស្រុកអង្គជ័យ (២០គ្រួសារ) ស្រុកបន្ទាយមាស (១៤៣គ្រួសារ) និងស្រុកកំពង់ត្រាច (៤៦គ្រួសារ)។
សូមទស្សនាព័ត៌មានពិស្ដារ៖


