ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅវត្តពោធិ៍៥០០០ដើម

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពរបស់ជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម និងតាមមណ្ឌលសុវត្ថិភាពផ្សេង ទៀត ក្នុងខេត្តព្រះវិហារ។ អំឡុងពេលចុះសួរសុខទុក្ខជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ចំពោះជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅវិញ ឬលំនៅដ្ឋានជិតតំបន់ប្រឈមអាចស្នាក់បន្ត ក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំពីអាជ្ញាធរខេត្ត ជាសេនាធិការរបស់រាជរដ្ឋាភិ បាល ដើម្បីធានាទាំងការផ្គត់ផ្គង់ស្បៀងបបម្រុងរបស់រាជរដ្ឋភិបាល និងសម្ភារៈប្រើប្រាស់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-eJvSixZfc0


