សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់អំណោយមនុស្សធម៌ដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 April, 2026 ក+ ក-

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ក្រោមការដឹកនាំដោយ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់អំពីសំណាក់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តកំពង់ធំ សមាជិក សមាជិកា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បាននាំយកអំណោយមនុស្សធម៌ទៅចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន២១ ខ្នងផ្ទះស្មើនិង២១គ្រួសារ មានរលំទាំងស្រុងចំនួន៣ គ្រួសារ និងរបើកដំបូលចំនួន១៨ គ្រួសារ ក្នុងភូមិថ្នល់ ឃុំទួលគ្រឿល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានរងគ្រោះកាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៦.៥នាទី។

សូមទស្សនាព័ត៌មានពិស្ដារ៖