ក្រសួងការងារ បន្តនាំយកឱកាសការងារដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប
(សៀមរាប)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ផ្សព្វផ្សាយសេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ៣៥០០កន្លែង ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ជូនប្រជាពលរដ្ឋ។ វេទិកានេះមានការចូលរួមពីប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងនោះមានបងប្អូនអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។
សូមទស្សនាព័ត៌មានពិស្ដារ៖


