ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
(តាកែវ)៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតក្នុងស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកអង្គរបុរី។
សូមទស្សនាព័ត៌មានពិស្ដារ៖


