ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ សម្រេចបានប្រមាណ ៨០%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2025 ក+ ក-

បើតាមលោក ផាង វី បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៨០% ក្នុងនោះការងារសំខាន់ៗដែលត្រូវអនុវត្តមានដូចជា៖ ទី១)ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៤៣០០ម៉ែត្រ ទី២)សំណង់ស្ទាក់ទឹក(ទ្វារ ២សន្លឹក) ចំនួន ២កន្លែង ទី៣)សំណង់ចែកទឹកលូមូល(ទ្វារ ១សន្លឹក) ចំនួន ១កន្លែង និងទី៤)សំណង់លូចម្លងលូជ្រុង(១ជួរ) ចំនួន ២កន្លែង។

លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មក៏បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវហ្មត់ចត់ ជាពិសេសជំរុញការអនុវត្តគម្រោងការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ឱ្យបានមុនពេលទឹកក្នុងរដូវវស្សាមកដល់។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ស្ថិតនៅចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ មានប្រភពទឹកពីអូរគោលង់ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានតួនាទីសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ក្នុងមូលដ្ឋាន និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានពីរទៅបីដងក្នុងមួយឆ្នាំលើផ្ទៃដីស្រូវវស្សាប្រមាណ ១៥០០ហិកតា ស្រូវប្រាំង ៨៨៥ហិកតា និងដំណាំរួមផ្សំដទៃទៀត ព្រមទាំងមានសក្តានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨៧ គ្រួសារ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SdY6AQFEomM