ក្រសួងការងារ អន្តរាគមន៍លើអ្នកគ្រប់គ្រងបរទេស ដែលមើលងាយ និងប្រើពាក្យមិនសមរម្យលើកម្មករខ្មែរ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ បានប្រកាសពីការចាត់វិធានការម៉ឺងម៉ាត់បំផុតលើអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប (១រូបនៅរោងចក្រ ចាស្ទីន អេលេន ខេត្តកណ្តាល និង ១រូបទៀតនៅរោងចក្រ មីង យ៉ាង ខេត្តកំពង់ស្ពឺ) ដោយតម្រូវឱ្យធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់ពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរតទៅទៀត។
សូមទស្សនាព័ត៌មានពិស្ដារ៖




