ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2025 ក+ ក-

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8e27uz-c1ko