អភិបាលខេត្តកំពង់ធំ សំណេះសំណាសនិងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាសជាមួយប្រជាពរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិប៉ាក់ស្នាក្រោម ទៅកាន់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម បានបញ្ចាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំ មានហេដ្ឋារចនាសម្ព័ន្ធ ដែលជាចរន្តសេដ្ឋកិច្ចមួយ ក្នុងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tlP_5AgkmOg


