គណៈប្រតិភូខេត្តដាក់ឡាក់ និងខេត្តឡឹមដុង ជូនពរថ្នាក់ដឹកនាំនិងប្រជាជនខេត្តមណ្ឌលគិរីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
(ខេត្តមណ្ឌលគិរី)៖ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកជំទាវ វិញ ធីជៀនហ័រ អនុលេខាបក្សខេត្ត និងគណៈប្រតិភូខេត្តឡឹមដុង ដឹកនាំដោយឯកឧត្តម ប៊ួយ ថាង អនុលេខាបក្សខេត្ត ដែលបានអញ្ជើញមកជូនពរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជននៅខេត្តមណ្ឌលគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
សូមទស្សនាព័ត៌មានពិស្ដារ៖


