ឆមាសទី១ឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តកំពង់ចាមល្អប្រសើរ បទល្មើសថយចុះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2025 ក+ ក-

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ចាម មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ក្នុងនោះបទល្មើសផ្សេងៗបានថយចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥។ បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីគ្រឿងញៀនចំនួន ១១៣ករណី បើធៀបនឹងឆមាសទីឆ្នាំ២០២៤ ថយចុះ២៤ករណី ឃាត់ខ្លួនមនុស្ស២៩៩នាក់ ថយចុះ៩៤នាក់ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ១៤ករណី ឃាត់ខ្លួនមនុស្ស៦១នាក់បញ្ជូនទៅតុលាការ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aSv5O_RFOeM