សេចក្តីជូនដំណឹងស្ដីពីបិទផ្លូវបណ្តោះអាសន្នដើម្បីជីកបង្កប់ទុយោដែកនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើ ដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារជីកបង្កប់ទុយោដែក ឆ្លងកាត់ផ្លូវ នៅចំណុចស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩។ ដើម្បីឱ្យដំណើរការគម្រោងនេះអាចអនុវត្តបាន ដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីល្ងាច។
សូមទស្សនាព័ត៌មានពិស្ដារ៖


