បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់វិស័យចំពោះជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរភាគខាងត្បូង-វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2025 ក+ ក-

ប្រជាជនខ្មែរនៅភាគខាងត្បូង ឬហៅថាខ្មែរក្រោម តែងតែជាចំណែកមិនអាចកាត់ផ្តាច់បាននៃសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិវៀតណាម។ ជាមួយគោលនយោបាយ “គ្រប់ជនជាតិទាំងអស់ស្មើភាព ឯកភាព គោរព និងជួយគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព” បក្ស និងរដ្ឋវៀតណាមបានអនុវត្តគោលនយោបាយវិនិយោគជាច្រើន ដោយកំណត់អាទិភាពលើការបែងចែកធនធានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។

អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាមមានការផ្លាស់ប្ដូរ​ និងរីកចម្រើនឥតឈប់ឈរ។ សមិទ្ធិផលនេះបានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងរដ្ឋវៀតណាម។

ជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់

ប៉ុន្មានឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាម រដ្ឋ និងរដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចខ្មែរ។ ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរជីវភាពរស់នៅ។ កត្តាទាំងនេះ បានរួមចំណែកកែលម្អ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋខ្មែរ លុបបំបាត់គ្រួសារទុរ្ភិក្ស កាត់បន្ថយគ្រួសារក្រីក្រ ចំនួនគ្រួសារ ជីវ ភាពធូរធាបានកើនឡើង។ គោលនយោបាយស្តីពីការថែទាំសុខភាព ការអប់រំ ការអភិរក្ស និងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ក៏ត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពពីគ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋាន រួមចំណែកលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។

ជាពិសេសបន្ទាប់ពីរយៈពេលជាង៧ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ១៩ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់លេខាធិការដ្ឋានមជ្ឈឹមបក្ស ស្តីពីការពង្រឹងការងារនៅតំបន់ជនជាតិភាគតិចខ្មែរក្នុងស្ថានភាពថ្មី រហូតមកដល់ពេលនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា អគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពជាដើម ត្រូវបានវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅផ្នែកស្មារតី និងសម្ភារៈរបស់ប្រជាពលរដ្ឋកាន់តែមានភាពស៊ីសង្វាក់គ្នាជានិច្ច។ អត្រាភាពក្រីក្រនៅតំបន់ដីសណ្តរទន្លេមេគង្គ-វៀតណាមត្រូវបានកាត់បន្ថយមកត្រឹម១%។រូបរាងថ្មីនៃតំបន់ជនជាតិដើមភាគតិចខ្មែរ ត្រូវបានរំលេចឡើងបង្កើតចេញនូវក្ដីរំភើប និងពង្រឹងទំនុកចិត្តប្រជាជនលើការដឹកនាំរបស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

ព្រះតេជគុណ តាំង សាវង្ស ព្រះចៅអធិការវត្តបុប្ផារាម (វត្ត កាយាចត  ឃុំ ហ៊ុងហូយ ខេត្ត កាម៉ាវ) បានចែករំលែកថា៖ ការយកចិត្តទុកដាក់ ការថែទាំរបស់គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន មិនត្រឹមតែក្នុងជីវភាពសម្ភារៈប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពខាងស្មារតីរបស់ពលរដ្ឋខ្មែរផងដែរ។ ព្រះតេជគុណ តាំង សាវង្ស បានបញ្ជាក់ថា ក្នុងតួនាទីជាអនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិរបស់ខេត្ត ព្រះអង្គនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ប្រមូលផ្តុំព្រះសង្ឃ និងជនជាតិភាគតិចក្នុងសហគមន៍ អនុវត្តន៍គោលនយោបាយ និងដំណោះស្រាយរបស់បក្ស ច្បាប់ និងគោលនយោបាយរបស់រដ្ឋ ចូលរួមយ៉ាងសកម្មក្នុងចលនា និងយុទ្ធនាការនៅតាមមូលដ្ឋាន។ពលរដ្ឋជនរួមជាតិខ្មែរនឹងបន្តរួបរួមជាមួយបណ្ដាជនជាតិនានា ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងស្រុកកំណើតកាម៉ាវ ឱ្យកាន់តែស៊ីវិល័យ និងរីកចម្រើន។

ការផ្លាស់ប្តូរឌីជីថលនៅក្នុងសហគមន៍ជនជាតិខ្មែរ

នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន គឺជានិន្នាការទូទៅនៃសង្គមទាំងមូល សម្រាប់ពលរដ្ឋខ្មែរការផ្លាស់ប្តូរឌីជីថលក៏ត្រូវបានលើកកម្ពស់ផងដែរ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយដើម្បីទៅដល់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅឆ្ងាយពីនិន្នាការនេះ។បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបានអនុវត្តបច្ចេកវិទ្យាក្នុងវិស័យវប្បធម៌ និងអប់រំ ដោយប្តូរពីសោតទស្សន៍ផ្ទាល់ទៅជាសោតទស្សន៍(មិនផ្ទាល់)។ការបង្រៀនដោយប្រើមធ្យោបាយបច្ចេកទេស លើកតម្កើងតម្លៃវប្បធម៌ជនជាតិ ធ្វើឲ្យប្រសើរឡើងបន្តិចម្តងៗនូវខ្លឹមសារ និងកម្មវិធីអប់រំក្នុងតំបន់ជនជាតិខ្មែរ។ វត្តខ្មែរនៅភាគខាងត្បូងវៀតណាមបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា YouTube, Facebook, Zalo, Telegram ជាដើម។ ក្នុងការផ្សព្វផ្សាយលទ្ធិសាសនា ផ្សព្វផ្សាយវប្បធម៌ និងរៀបចំពិធីបុណ្យផ្សេងៗ។ ទន្ទឹមនឹងនោះ ជួយថែរក្សាអភិរក្ស និងលើកតម្កើងប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់សហគមន៍ជនជាតិខ្មែរចេញក្រៅតំបន់ និងទៅកាន់ប្រទេសនានាក្នុងពិភពលោក។

លើសពីនេះ ដំណើរការផ្លាស់ប្តូរឌីជីថលនាពេលថ្មីៗនេះ បានជួយយ៉ាងសកម្មដល់សហគមន៍ខ្មែរក្នុងផលិតកម្មកសិកម្ម និងឧស្សាហកម្ម សិប្បកម្មក្នុងស្រុក ជួយផ្សព្វផ្សាយ និងណែនាំផលិតផលដល់សហគមន៍។ គ្រួសារខ្មែរជាច្រើនមានលទ្ធភាពប្រើប្រាស់កម្មវិធីកសិកម្មឆ្លាតវៃ ចាប់ពីការព្យាករណ៍អាកាសធាតុ ការវិភាគដីធ្លី រហូតដល់ពាណិជ្ជកម្មអេឡិចត្រូនិក។ដោយពឹងលើកត្តានេះ ប្រជាជនអាចស្វែងរកទិន្នផលសម្រាប់ផលិតផលបានយ៉ាងងាយស្រួល បង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម អភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិរបស់ពួកគេ។

ជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បក្ស និងរដ្ឋវៀតណាម។ជីវភាពរស់នៅរបស់ពលរដ្ឋ ខ្មែរនៅវៀតណាមកាន់តែមានការអភិវឌ្ឍន៍។ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ឥតឈប់ឈរ ។ សមិទ្ធិផលនានាក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមនាពេលថ្មីៗនេះ បានបង្កើតនូវទំនុកចិត្តជាវិជ្ជមានក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងការដឹកនាំរបស់បក្ស និងរដ្ឋ។ នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋវៀតណាមចំពោះជនជាតិភាគតិចទូទៅ និងប្រជាជនខ្មែរ ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងជីវភាពគ្រួសាររុងរឿង សន្តិភាព និងសុភមង្គល រួមចំណែកជួយប្រទេសវៀតណាមឈានចូលទៅយុគសម័យថ្មី – យុគសម័យវឌ្ឍនៈ៕