រុស្ស៊ីចង់យកអេមីរ៉ាត់អារ៉ាប់រួមធ្វើជាម្ចាស់ផ្ទះការចរចាបញ្ចប់សង្គ្រាម រវាងរុស្ស៊ីអាមេរិកនិងអ៊ុយក្រែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2026 ក+ ក-

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ កាលពីថ្ងៃព្រហស្បតិ៍ បង្ហើបពីបំណងជ្រើសយករដ្ឋធានីអាប៊ូដាប៊ី របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាបញ្ចប់សង្គ្រាមជុំថ្មីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន។ ចេតនារបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីលោកប្រធានា ធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោនឡើងវិញ នៅដើមខែក្រោយ ។