អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹក
លោក សាយ គឹមឡម ណែនាំដល់អាជ្ញាធរឃុំត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពជនភៀសសឹកនៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម លោកអភិបាលស្រុកស្ទោង បានធ្វើការណែនាំដូចនេះនៅក្នុងឱកាសដែលលោកនិងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ មកចែកជូនគ្រួសារដែលងាយរងហានិភ័យ និងគ្រួសារជនភៀសសឹកនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
សូមទស្សនាព័ត៌មានពិស្ដារ៖


