រដ្ឋមន្ត្រីការពារជាតិ បញ្ជាក់ថាក្រសួងការពារជាតិមិនបានលាក់ព័ត៌មានពីបញ្ហាព្រំដែនទេ

ឯកឧត្តមទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនជនរួមជាតិថា ក្រសួងការពារជាតិ មិនបានលាក់ព័ត៌មានណាមួយ ជុំវិញបញ្ហាព្រំដែនទេ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ដោយសរសេរថា «ក្រសួងការពារជាតិបានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន ធ្វើឲ្យសាធារ ណជន «មិនដឹងត្រូវជឿខាងណា?»
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VLlg_AynpoM


