ស៊ីម៉ាក់រកឃើញគ្រាប់បែក MK-84 ទម្លាក់ពីយន្តហោះ F-16 ដែលមិនផ្ទុះចំនួន៥ទីតាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2025 ក+ ក-

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។ សូមបញ្ជាក់ថា គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់ បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ព អាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ ថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cdaL57sRjrA