ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការផលិត និងផ្គត់ផ្គង់ស្រូវ «ផ្ការំដួល» រវាងសហភាពសហគមន៍កសិកម្ម និងក្រុមហ៊ុន ខ្មែរហ្វូតគ្រុប
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវផ្ការំដួល រវាងសហភាពសហគមន៍កសិកម្ម កំពង់ស្ពឺតេជះមានជ័យ ជាមួយក្រុមហ៊ុន ខ្មែរហ្វូតគ្រុប ក្រោមអធិបតីភាព ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមទស្សនាព័ត៌មានពិស្ដារ៖


