ផ្លូវបេតុងថ្មីពីរខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌនិងកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2026 ក+ ក-

តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធរូបវ័ន្តជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្លូវបេតុងថ្មីចំនួនពីរខ្សែ ដែលទើបនឹងស្ថាបនាថ្មីនេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វើដំណើរ ក៏នឹងរួមចំណែកកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរ។ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្លូវចាក់បេតុងចំនួន២ខ្សែនៅក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុប៣០១០ម៉ែត្រ បានបើកឱ្យទេសចរ និងប្រជាពល រដ្ឋទូទៅអាចប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

សូមទស្សនាព័ត៌មានពិស្ដារ៖