ពលរដ្ឋស្រុកសំពៅលូន និងសំឡូត ទទួលការអប់រំពីគ្រោះថ្នាក់គ្រាប់យុទ្ធភណ្ឌ និងការធ្វើចំណាកស្រុកសុវត្ថិភាព
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិសាខាខេត្ត បានសហការជាមួយអនុសាខាកាកបាទក្រហមស្រុកសំពៅលូន និងស្រុកសំឡូត ចុះផ្សព្វផ្សាយអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋជាង ១០០នាក់ នៅភូមិទឹកថ្លា (ស្រុកសំពៅលូន) និងភូមិតាសាញជើង (ស្រុកសំឡូត) ក្រោមការឧបត្ថម្ភថវិកាពីអាជ្ញាធរមីនកម្ពុជា តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សូមទស្សនាព័ត៌មានពិស្ដារ៖



